កញ្ចក់ឆ្លុះបញ្ចាំង៖ ១១ យ៉ាងរវាងកូន និងឪពុកម្តាយ
"ចង់កែប្រែកូន ចូរចាប់ផ្តើមពីការកែប្រែខ្លួនឯង"
១. បើកូនចូលចិត្តរំខានដោយចេតនា
➜ មកពីអ្នកខ្វះការផ្តល់ភាពកក់ក្តៅ និងការថ្នាក់ថ្នមដល់ពួកគេ។
២. បើកូនចូលចិត្តនិយាយកុហក
➜ មកពីអ្នកឆាប់ច្រឡោតខឹងខ្លាំងពេក ចំពោះកំហុសឆ្គងពីមុនរបស់គេ។
៣. បើកូនមានអារម្មណ៍ថាខ្លួនឯងអន់
➜ មកពីអ្នកចូលចិត្តស្តីបន្ទោស ច្រើនជាងការផ្តល់កម្លាំងចិត្ត។
៤. បើកូនខ្លាចការរិះគន់
➜ មកពីអ្នកចូលចិត្តស្តីបន្ទោសគេ នៅចំពោះមុខអ្នកដទៃ។
៥. បើកូនលួចរបស់គេ ទោះមានគ្រប់យ៉ាង
➜ មកពីអ្នកមិនដែលផ្តល់ឱកាសឱ្យគេ ជាអ្នកជ្រើសរើសដោយខ្លួនឯង។
៦. បើកូនជាមនុស្សកំសាក
➜ មកពីអ្នកចេញមុខការពារ ឬជួយគេលឿនពេក រហូតគេមិនចេះដោះស្រាយបញ្ហា។
៧. បើកូនកើតចិត្តច្រណែន
➜ មកពីអ្នកចូលចិត្តយកគេទៅប្រៀបធៀបជាមួយអ្នកដទៃគ្រប់ពេល។
៨. បើកូនឆាប់ខឹងច្រឡោត
➜ មកពីអ្នកមិនសូវពូកែនិយាយពាក្យសរសើរ ដើម្បីសម្រាលកំហឹងគេ។
៩. បើកូនមិនគោរពអារម្មណ៍អ្នកដទៃ
➜ មកពីអ្នកចូលចិត្តបញ្ជា និងមិនដែលព្យាយាមយល់ពីអារម្មណ៍កូន។
១០. បើកូនចូលចិត្តលាក់អាថ៌កំបាំង
➜ មកពីអ្នកចូលចិត្តយកអាថ៌កំបាំងគេ ទៅបកអាក្រាតឱ្យអ្នកដទៃដឹង។
១១. បើកូនមានចរិតឈ្លើយ
➜ មកពីគេរៀនសូត្រតាមគំរូអ្នក ឬមនុស្សជុំវិញខ្លួនដែលគេរស់នៅជាមួយ។
ចំណាំ៖ កុំដកឧបសគ្គចេញពីផ្លូវរបស់កូនទាំងអស់ពេក ចូរទុកឱ្យគេរៀនប្រឈម និងដោះស្រាយវាដោយខ្លួនឯងខ្លះ ដើម្បីភាពរឹងមាំនាថ្ងៃអនាគត។
រៀបរៀងដោយ៖ លោក ញឹប សុខឡា