ឆ្លើយតបតាមការសំណូមពរពីមិត្តភក្តិដែលតែងតែសួររកពុម្ភអក្សរខ្មែរ (Khmer Font) ដើម្បីដំឡើងក្នុងម៉ាស៊ីនកុំព្យូទ័រ។ ថ្ងៃនេះខ្ញុំបានចងក្រង និងដាក់ឱ្យទាញយកទាំងអស់ក្នុង File តែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនទាំងអស់គ្នា មិនថាសម្រាប់យកទៅប្រើប្រាស់ក្នុងកិច្ចការរដ្ឋបាល ការរចនាគ្រាហ្វិក ឬការសរសេរអត្ថបទផ្សេងៗនោះទេ។
នៅក្នុងកញ្ចប់ពុម្ពអក្សរនេះ រួមមានពុម្ពអក្សរយូនីកូដស្ដង់ដារដែលកំពុងពេញនិយមបំផុត ដូចជាពុម្ពអក្សរមួល ពុម្ពអក្សររដ្ឋបាល និងម៉ូតអក្សរបែបច្នៃប្រឌិតថ្មីៗជាច្រើនទៀត ដែលមានសោភ័ណភាពស្អាតប្លែកពីគេ។ ការប្រើប្រាស់ពុម្ពអក្សរដែលត្រូវតាមស្ដង់ដារ បច្ចេកទេស មិនត្រឹមតែជួយឱ្យឯកសាររបស់អ្នកមើលទៅមានសណ្តាប់ធ្នាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់តម្លៃអត្តសញ្ញាណអក្សរសាស្ត្រជាតិរបស់យើងនៅក្នុងប្រព័ន្ធឌីជីថលផងដែរ។
បន្ទាប់ពីទាញយក និងដំឡើងរួចរាល់ លោកអ្នកនឹងលែងមានបញ្ហាក្នុងការបើកឯកសារដែលឆ្លងកាត់ពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយទៀតហើយបាត់ Font ឬខូចទម្រង់អក្សរទៀតហើយ។ ខ្ញុំសង្ឃឹមថាការចែករំលែកតូចតាចនេះ នឹងក្លាយជាជំនួយដ៏សំខាន់សម្រាប់បងប្អូនសិស្សានុសិស្ស និស្សិត និងបុគ្គលិកការិយាល័យគ្រប់រូប។ សូមកុំភ្លេចជួយចែករំលែកបន្តទៅកាន់មិត្តភក្តិ ដើម្បីជាចំណេះដឹង និងភាពងាយស្រួលទាំងអស់គ្នា!
២. Select យក Font ទាំងអស់ រួច Right Click យកពាក្យ Install
៣. Link 2: Khmer Font All in One.rar