វិធីនៃការគិតដ៏ត្រឹមត្រូវមួយនៃការចាប់ផ្តើមពីខ្លួនឯង នោះគឺការជឿរជាក់លើខ្លួន ជឿរលើសម្ថភាពដែលខ្លួនមាន ភាគច្រើននៃមនុស្សជោកជ័យគឺការចាប់ ផ្តើមពីខ្លួនឯង ពីអំណាចនៃខាងក្នុងដែលបានចំរុញ អោយចេញមក ខាងក្រៅដើម្បីជំនះនូវឧបសគ្គដែលមានមករារាំងក្នុងប្រព្រឹតឆ្ពោះទៅកាន់គោលដៅរបស់អ្នក។ 

ការជឿរជាក់លើខ្លួនឯង Believe in Yourself 

មានមនុស្សជាច្រើនដែលខ្ញុំបានជូបនិងបានជជែកគ្នាពីបទពិសោធន៏នៃការបរាជ័យក្នុងការសម្ភាសន៍ការងារគឺការខ្វះភាពទុកចិត្តលើខ្លួនឯង។ ជាឧទារហ៍មិត្តម្នាក់របស់ខ្ញុំឈ្មោះ កញ្ញា សំណាង គាត់សិក្សាជំនាញ ធនាគារ និងហរិញ្ញវត្ថុហើយគាត់ មានបទ ពិសោធន៍ធ្វើការជិតប្រាំឆ្នាំ ជាអ្នកបញ្ចូលទិន្ន័យ ជាគ្រួបង្រៀន និងជា Receptionist ផងដែរ។ ថ្ងៃមួយគាត់ បានទៅសម្ពាសន៍ការងារ ក្នុងមុខដំណែង ជាអ្នកជំនួយការគណនី ក្នុងក្រុមហ៊ុនមួយក្នុងក្រុងភ្នំពេញ។ 

អ្នកសម្ពាសន៍នោះបានសួរថា៖ “សំណាង បានរៀនជំនាញធនាគារ និងហរិញ្ញវត្ថុហើយពេលនេះសំណាង ត្រូវមកកាន់ដំណែង ជាជំនួយគណនី តើប៉ុន្មានភាពរយ ដែលសំណាង អាចមានទំនុកចិត្តថាអាច និងធ្វើបាន”? សំណាង បានឆ្លើយថា ៖ “ខ្ញុំអាចធ្វើបានយ៉ាងហោចណាស់ ៤០%ដែរ តែបើខ្ញុំបានការហ្វឹកហាត់បន្ថែមទៀត ខ្ញុំនិងសង្ឃឹមថានិងអាចធ្វើបានច្រើនជាងនេះ”។ ក្នុងចំលើយរបស់ សំណាង គឺស្ថិតក្នុងការពិចារណា របស់អ្នក សម្ភាសន៍ ថា ៤០%ដែលសំណាងបានឆ្លើយនោះ និងភាពពិតជាក់ស្តែងដែលសំណាងមាន តើសំណាង អាចធ្វើបាន ឬក៏មិនអាច ឬក៏ត្រូវចំណាយពេលច្រើនដើម្បីហ្វឹកហាត់ សំណាង។ 

តែចម្លើយខ្លីមួយទៀតគឺថា៖ បើសិនជាមានអ្នកផ្សេងគេមានសម្ថភាព និងភាគរយច្រើនជានេះ និងក៏មិនចំណាយពេលច្រើនដើម្បី ហ្វឹកហាត់ច្រើនផងនោះ តើគេជ្រើសយក សំណាងទៀតឬយ៉ាងណា? នេះជាហេតុផលមួយដែល សំណាង បានជជែកជាមួយខ្ញុំពីបទពិសោធន៍ក្នុងការធ្លាក់ការសម្ពាសន៍ ហើយក្នុងពេលនោះខ្ញុំបានសួរទៅ សំណាងទៀតថា៖ ក្នុងខណៈពេលដែលសំណាងបានឆ្លើយ ថា ៤០% នោះតើក្នុងចិត្តរបស់ សំណាង យល់យ៉ាងណា? សំណាងនិយាយដោយមិនច្បាស់ក្នុងខ្លួនឯងថា “ក្នុងចិត្តខ្ញុំ ដូចជាខ្វះជំនឿរថាខ្លួនឯង ថានិងអាចធ្វើការងារនេះបានល្អឬអត់”។ 

ម្យ៉ាងវិញទៀតការឆ្លើយដោយមិនច្បាស់ក្នុងចិត្តរបស់ខ្លួនឯង “តើអាចនិងបង្ហាញដោយទឹកមុខដែលឬទេ”? ប្រាកដណាស់ថានិងបង្ហាញ ព្រោះសភាវៈ ខាងក្នុងបញ្ជាក់ថាមិនច្បាស់នោះ ទឹកមុខក៏និងបង្ហាញមកភ្លាម ពីភាពស្ទាក់ស្ទើរក្នុងការ អនុវត្តន៍មុខតំណែងនេះ បើអ្នកមិនច្បាស់ក្នុង ចិត្តថាមិនអាច ធ្វើការនេះបានផង ចុះអ្នកដ៏ទៃគេអាច និងជួលយើងអោយកាន់ តំណែងនេះដូចម្ត៉េចទៅ។ កញ្ញា សំណាង បានបន្តទៀតថា ខ្ញុំមិនជឿរជាក់លើខ្លួនសោះ ខ្ញុំគ្មានទំនុកចិត្តលើសម្ថភាពខ្លួនឯង ហើយឆ្លើយអោយតែហើយៗទៅ តែចុងក្រោយ ខ្ញុំខូចចិត្ត និងអន់ចិត្តចំពោះខ្លួនឯង។ 

តើធ្វើយ៉ាងណាដើម្បីព្យាបាលជំងឺ មិនជឿរលើខ្លួនឯងនេះ? ដំបូងរឿងសំខាន់មួយដែលអ្នកត្រូវតែធ្វើនោះគឺ “រកអោយឃើញនូវហេតុផលថាហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្វះទំនុកចិត្ត ខ្វះការជឿរជាក់” (To discover why you have these feeling of no power) ។ ដែលតម្រូវអោយអ្នកវិភាគ និងចំណាយពេលគិតចំពោះ ខ្លួនឯង យើងត្រូវតែស្ថិតនៅជិតគៀកនិងជំងឺនេះអោយដូចជាគ្រួពេទ្យ ពិនិត្យអ្នកជំងឺ ថានិងមានអ្វីមិន ប្រក្រតី ក្នុងខ្លួន នៅពេលដែលអ្នករកឃើញ នូវមុខសញ្ញានៃជំងឺនោះហើយ អ្នកក៏និងអាចដឹងថា តើត្រូវប្រើថ្នាំ អ្វីដើម្បី បំបាត់ ការមិនទុកចិត្តចំពោះខ្លួនឯងនេះ ។ 

រឿងបន្ទាប់មកទៀត ខ្ញុំអោយអ្នកនូវរូបមន្តមួយ គឺថ្វាត្យាយ ដដែលៗពី ទីបីដង ក្នុងមួយថ្ងៃ មុនពេលចូលគេង ហើយនិងពេលអ្នកក្រោកពីដំណេកនៅរាងរាល់ពេលព្រឹក។ “ខ្ញុំអាចធ្វើបានគ្រប់កិច្ចការងារទាំងអស់” (I can do all things)។ បន្ទាប់មកទៀតអ្នកត្រូវ មានការប្រាថ្នានិងមានគោលដៅហើយវិភាគនូវមូលដ្ឋាននៃបញ្ហា។ 

“ទេវតានិងជួយអ្នក នូវពេលអ្នកចេះជួយខ្លួនមុនសិន” 
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: