កាលគ្រាមួយមានបុរសចាស់ម្នាក់បានបង្កើតពាក្យចចាមអារ៉ាមប្រាប់អ្នកភូមិថា,មាណពម្នាក់ដែលនៅក្បែរផ្ទះគឺជាចោរដើរលួចអីវ៉ាន់។ជាលទ្ធផល,មាណពត្រូវបានចាប់ខ្លួន។ប៉ុន្មានថ្ងៃក្រោយមក,មាណពត្រូវបានដោះលែងវិញដោយសារចៅក្រមរកឃើញថាគាត់គ្មានកំហុស។ មាណពរងភាពអាម៉ាសយ៉ាងខ្លាំង,គាត់ក៏ប្ដឹងបុរសចាស់នោះអំពីបទមួលបង្កាច់។ 

នៅក្នុងសាលក្រម,បុរសចាស់បានពោលដោះសានៅចំពោះមុខចៅក្រមថា,អ្វីដែលគាត់បាននិយាយគ្រាន់តែជាតែជាមតិរបស់គាត់ប៉ុណ្ណោះ,វាពុំមាននាំអន្តរាយអ្វីដល់អ្នកណាឡើយ។ មុននឹងកាត់សេចក្ដី,ចៅក្រមបានអោយបុរសចាស់នោះសរសេរឡើងវិញនូវពាក្យសម្ដីទាំងអស់ដែលគាត់បាននិយាយអំពីមាណព។គាត់ប្រាប់អោយបុរសចាស់យកក្រដាសនោះហែកជាចម្រៀកតូចៗហើយបោះរាយតាមដងផ្លូវក្នុងភូមិហើយថ្ងៃស្អែកសឹមត្រឡប់មកទទួលការជំនុំជម្រះ។ 

នៅថ្ងៃបន្ទាប់មកចៅក្រមបានបញ្ជាអោយបុរសចាស់នោះដើរប្រមូលចម្រៀកក្រដាសទាំងអស់នោះត្រឡប់មកវិញ។បុរសចាស់និយាយថា"ខ្ញុំមិនអាចប្រមូលមកវិញទេ។ប្រហែលជាខ្យល់បក់ប៉ើងរសាត់អស់ហើយ"។ ចៅក្រមឆ្លើយតបវិញថា,"ពាក្យសម្ដីគឺដូចគ្នា។វាអាចបំផ្លាញកិត្តិយសមនុស្សម្នាក់យ៉ាងធ្ងន់ធ្ងរ,ហួសពីលទ្ធភាពជួសជុល។

" បុរសចាស់ដឹងកំហុសហើយក៏អង្វរសុំការអធ្យាស្រ័យ។ 

 *មេរៀន៖បើមិនដឹងការណ៍ពិតឬសេចក្ដីពិតយ៉ាងណាទេសូមកុំចេះតែនិយាយ។ពាក្យសម្ដីអាចបំផ្លាញកិត្តិយសរបស់មនុស្សទាំងគ្នាគ្មានកំហុស។

 
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: