ការ​ងងុយគេង​គ្រប់ពេល គ្រប់​ទីកន្លែង ពុំ​ត្រឹមតែ​ព្រមាន​អ្នក​កំពុង​គេង​មិន​គ្រប់គ្រាន់ តែ​វា​នៅ​ជាការ​ស្តែងចេញ​របស់​សរីរាង្គ​បណ្តាល​ពី​ជំងឺ​គ្រោះថ្នាក់​មួយចំនួន ។​ ​ជំងឺ​ខ្វះ​ឈាម​ ​ខ្វះ​ឈាម​ធ្វើ​ឲ្យ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ មិន​ត្រូវបាន​ផ្គត់ផ្គង់​គ្រប់​សារជាតិ​ចាំបាច់ ដើម្បី​រក្សា​សកម្មភាព​នៅ​សភាព​ធម្មតា ។ ផលវិបាក គឺ​នាំ​ដល់​ការ​អស់កម្លាំង​, ងងុយគេង​, រាងកាយ​យឺតយ៉ាវ​, បាត់​ការប្រមូលផ្តុំ​… ។ វិធានការ​ដោះស្រាយ​ស្ថានភាព​នេះ គឺ​ត្រូវបំពេញ​ថែម​ជាតិ​ដែក តាមរយៈ​ការ​លេបថ្នាំ ឬ បរិភោគ​អាហារ​សម្បូរ​ជាតិ​ដែក ដូចជា​ថ្លើម​សត្វ​, សាច់គោ​,… ។​ ​ខ្សោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​ ​ពេល​មុខងារ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​ថមថយ នោះ​សរីរាង្គ​អ្នក​ពេលណា​ក៏​ងងុយគេង សូម្បីតែ​គេង​ច្រើនជាង ១៥ ម៉ោង នៅតែ​មិន​បាត់​ងងុយ ។ ទន្ទឹម​នោះ រោគសញ្ញា​អម​ជាមួយ​ដូចជា​ពិបាក​ប្រមូលផ្តុំ​, ឈឺចាប់​សាច់ដុំ​, ងាយ​អស់កម្លាំង​ក្នុង​សកម្មភាព​ធម្មតា​ប្រចាំថ្ងៃ ដូច​ឡើងជណ្តើរ​, ដើរ​, ជិះ​កង់​… ។​ ​ជំងឺ​អំពី​ថ្លើម​ ​ពេល​ថ្លើម​មាន​បញ្ហា នោះ​សកម្មភាព​របស់​ថ្លើម នឹងរង​ឥទ្ធិពល​, ធ្វើ​ឲ្យ​ថ្លើម​មិនអាច​ស្តុក​វីតាមីន​, សារជាតិ​រ៉ែ​, ផលិត​ចេញ​ប្រូតេអ៊ីន​ថ្មី​សម្រាប់​សរីរាង្គ​, បង្កើត​ថាមពល​យ៉ាង​លឿន​ពេល​ចាំបាច់​ទៀត ។​ ​អាស្រ័យ​មូលហេតុ​នេះ ដែល​អ្នកមាន​បញ្ហា​ថ្លើម តែងមាន​អារម្មណ៍​ងងុយគេង មិន​ថា​ថ្ងៃ ឬ យប់ ។​ ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ​ធ្លាក់ទឹក​ចិត្តជា​ជំងឺ​សង្គម​កំពុងមាន​លក្ខណៈ​ទូទៅ ។ អាស្រ័យ​ហេតុ​នោះ ប្រសិន​អ្នក​ឃើញថា​ពេលណា​ក៏​ងងុយគេង​, ខួរក្បាល​ស្រពេចស្រពិល​, អស់កម្លាំង​, ខ្វះ​ថាមពល នោះ​ចូរ​ចាប់អារម្មណ៍​ដល់​ជំងឺ​នេះ ។​ ​ក្រៅពីនេះ ជំងឺ​ធ្លាក់​ទឹកចិត្ត នៅ​អម​ជាមួយ​រោគសញ្ញា​មួយចំនួន​ដូចជា​មាន​អារម្មណ៍​ខ្វះ​ជំនឿ​លើ ខ្លួនឯង​, អស់សង្ឃឹម​, ត្រិះរិះ​អសកម្ម​, មិន​ចូលចិត្ត​ប្រាស្រ័យ​ជាមួយ​មនុស្ស​គ្រប់គ្នា ។​ ​អាស្រ័យ​ហេតុ​នោះ ប្រសិន​ពេល​ថ្ងៃ ពេលណា​ក៏​ងងុយគេង នោះ​គួរ​តាមដាន​មើល តើ​ខ្លួន​មាន​រោគ សញ្ញា​ផ្សេងៗ​របស់​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ អត់ ដើម្បី​ព្យាបាល​ឲ្យ​ទាន់ពេល ។​ ​ជំងឺ​ទឹកនោមផ្អែម​ ​ផលវិបាក​មួយ​របស់​ជំងឺ​ទឹកនោមផ្អែម នោះ​គឺ​ធ្វើ​ឲ្យ​ខួរក្បាល ខ្វះ​អុកស៊ីហ្សែន ក្នុង​រយៈពេល​វែង ។ ក្រៅពី​ការបង្ក​ឲ្យ​ងងុយគេង​, អស់កម្លាំង​, ជំងឺ​ទឹកនោមផ្អែម នៅ​អាច​បង្ក​ឥទ្ធិពល​អសកម្ម​មួយចំនួន ខាង​រាងកាយ ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ពេល​ប្រាសខ្នង​គេង គឺ​មិន​ចង់​ក្រោក​ក្នុង​រយៈពេល​ខ្លី ។​ ​ជាក់ស្តែង​, អ្នកជំងឺ​ទឹកនោមផ្អែម តែងមាន​ពេលវេលា​គេង​នៅពេល​ថ្ងៃ ទ្វេដង​អ្នកដទៃ ៕ ប្រែ​សម្រួល​: រតនៈ​ ប្រភពពី៖ rasmeinews


ការ​ងងុយគេង​គ្រប់ពេល គ្រប់​ទីកន្លែង ពុំ​ត្រឹមតែ​ព្រមាន​អ្នក​កំពុង​គេង​មិន​គ្រប់គ្រាន់ តែ​វា​នៅ​ជាការ​ស្តែងចេញ​របស់​សរីរាង្គ​បណ្តាល​ពី​ជំងឺ​គ្រោះថ្នាក់​មួយចំនួន ។​

​ជំងឺ​ខ្វះ​ឈាម​
​ខ្វះ​ឈាម​ធ្វើ​ឲ្យ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ មិន​ត្រូវបាន​ផ្គត់ផ្គង់​គ្រប់​សារជាតិ​ចាំបាច់ ដើម្បី​រក្សា​សកម្មភាព​នៅ​សភាព​ធម្មតា ។ ផលវិបាក គឺ​នាំ​ដល់​ការ​អស់កម្លាំង​, ងងុយគេង​, រាងកាយ​យឺតយ៉ាវ​, បាត់​ការប្រមូលផ្តុំ​… ។ វិធានការ​ដោះស្រាយ​ស្ថានភាព​នេះ គឺ​ត្រូវបំពេញ​ថែម​ជាតិ​ដែក តាមរយៈ​ការ​លេបថ្នាំ ឬ បរិភោគ​អាហារ​សម្បូរ​ជាតិ​ដែក ដូចជា​ថ្លើម​សត្វ​, សាច់គោ​,… ។​

​ខ្សោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​
​ពេល​មុខងារ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​ថមថយ នោះ​សរីរាង្គ​អ្នក​ពេលណា​ក៏​ងងុយគេង សូម្បីតែ​គេង​ច្រើនជាង ១៥ ម៉ោង នៅតែ​មិន​បាត់​ងងុយ ។ ទន្ទឹម​នោះ រោគសញ្ញា​អម​ជាមួយ​ដូចជា​ពិបាក​ប្រមូលផ្តុំ​, ឈឺចាប់​សាច់ដុំ​, ងាយ​អស់កម្លាំង​ក្នុង​សកម្មភាព​ធម្មតា​ប្រចាំថ្ងៃ ដូច​ឡើងជណ្តើរ​, ដើរ​, ជិះ​កង់​… ។​

​ជំងឺ​អំពី​ថ្លើម​
​ពេល​ថ្លើម​មាន​បញ្ហា នោះ​សកម្មភាព​របស់​ថ្លើម នឹងរង​ឥទ្ធិពល​, ធ្វើ​ឲ្យ​ថ្លើម​មិនអាច​ស្តុក​វីតាមីន​, សារជាតិ​រ៉ែ​, ផលិត​ចេញ​ប្រូតេអ៊ីន​ថ្មី​សម្រាប់​សរីរាង្គ​, បង្កើត​ថាមពល​យ៉ាង​លឿន​ពេល​ចាំបាច់​ទៀត ។​

​អាស្រ័យ​មូលហេតុ​នេះ ដែល​អ្នកមាន​បញ្ហា​ថ្លើម តែងមាន​អារម្មណ៍​ងងុយគេង មិន​ថា​ថ្ងៃ ឬ យប់ ។​

​ជំងឺ​ធ្លាក់​ទឹកចិត្ត​
​ធ្លាក់ទឹក​ចិត្តជា​ជំងឺ​សង្គម​កំពុងមាន​លក្ខណៈ​ទូទៅ ។ អាស្រ័យ​ហេតុ​នោះ ប្រសិន​អ្នក​ឃើញថា​ពេលណា​ក៏​ងងុយគេង​, ខួរក្បាល​ស្រពេចស្រពិល​, អស់កម្លាំង​, ខ្វះ​ថាមពល នោះ​ចូរ​ចាប់អារម្មណ៍​ដល់​ជំងឺ​នេះ ។​

​ក្រៅពីនេះ ជំងឺ​ធ្លាក់​ទឹកចិត្ត នៅ​អម​ជាមួយ​រោគសញ្ញា​មួយចំនួន​ដូចជា​មាន​អារម្មណ៍​ខ្វះ​ជំនឿ​លើ ខ្លួនឯង​, អស់សង្ឃឹម​, ត្រិះរិះ​អសកម្ម​, មិន​ចូលចិត្ត​ប្រាស្រ័យ​ជាមួយ​មនុស្ស​គ្រប់គ្នា ។​

​អាស្រ័យ​ហេតុ​នោះ ប្រសិន​ពេល​ថ្ងៃ ពេលណា​ក៏​ងងុយគេង នោះ​គួរ​តាមដាន​មើល តើ​ខ្លួន​មាន​រោគ សញ្ញា​ផ្សេងៗ​របស់​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ អត់ ដើម្បី​ព្យាបាល​ឲ្យ​ទាន់ពេល ។​

​ជំងឺ​ទឹកនោមផ្អែម​
​ផលវិបាក​មួយ​របស់​ជំងឺ​ទឹកនោមផ្អែម នោះ​គឺ​ធ្វើ​ឲ្យ​ខួរក្បាល ខ្វះ​អុកស៊ីហ្សែន ក្នុង​រយៈពេល​វែង ។ ក្រៅពី​ការបង្ក​ឲ្យ​ងងុយគេង​, អស់កម្លាំង​, ជំងឺ​ទឹកនោមផ្អែម នៅ​អាច​បង្ក​ឥទ្ធិពល​អសកម្ម​មួយចំនួន ខាង​រាងកាយ ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ពេល​ប្រាសខ្នង​គេង គឺ​មិន​ចង់​ក្រោក​ក្នុង​រយៈពេល​ខ្លី ។​

​ជាក់ស្តែង​, អ្នកជំងឺ​ទឹកនោមផ្អែម តែងមាន​ពេលវេលា​គេង​នៅពេល​ថ្ងៃ ទ្វេដង​អ្នកដទៃ ៕ ប្រែ​សម្រួល​: រតនៈ​
ប្រភពពី៖ rasmeinews
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: