អ្នកប្រាជ្ញ ខុង ជឺ៖⁣ សីលធម៌ប្រសើរជាងច្បាប់

យោងតាមទស្សនវិទូ ខុង ជឺ ប្រទេសមួយ មានសេចក្តីសុខបាន គឺមិនមែនដោយសារការយកច្បាប់ និងការដាក់ទណ្ឌកម្មជាធំនោះទេ ។ រដ្ឋាភិបាលប្រសើរបំផុត គឺជាប្រព័ន្ធដែលយកគុណធម៌ជាធំក្នុងការដឹកនាំ ។ គាត់បានពន្យល់ថា ប្រសិនបើ ប្រជារាស្រ្ត ត្រូវបានគេដឹកនាំដោយយកច្បាប់ជាធំ ច្បាស់ណាស់ថា ការដាក់ទណ្ឌកម្មប្រាកដជាកើតមាន ចំពោះប្រជារាស្រ្ត បន្ទាប់មក ប្រជារាស្រ្តនឹងចាប់ផ្តើមរកមធ្យោបាយ គេចវេសពីការដាក់ទណ្ឌកម្ម ។ 

ហេតុនេះ ប្រជារាស្រ្តប្រាកដជា ពុំមានមនសិការក្នុងការខ្មាស់អំពើទុច្ចរិត និងអសីលធម៌ ។ ផ្ទុយមកវិញ ប្រសិនបើប្រជារាស្រ្ត ត្រូវបានដឹកនាំ ដោយប្រើប្រាស់គុណធម៌វិញ ក្រមសីលធម៌នឹងកើតមាន ក្នុងសង្គម ។ មនសិការនឹងកើតមានក្នុងសង្គម ប្រជារាស្រ្ត នឹងខ្មាស់អៀននឹងអំពើអសីលធម៌ និងទុច្ចរិតដោយខ្លួនឯង ។ ទីបំផុត សង្គមនឹងមានសេចក្តីសុខ ដោយសារមនុស្សម្នាក់ៗ គោរពទៅតាមតួនាទីរបស់ខ្លួនក្នុងសង្គម ។

អ្នកប្រាជ្ញ ខុង ជឺ៖⁣ សីលធម៌ប្រសើរជាងច្បាប់

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: