ខ្មែរ ជាប្រទេសជាតិមួយដែលមានអរិយធម៌ចំណាស់ ក្នុងចំណោមអរិយធម៌​ដែលចាស់ជាងគេលើពិភពលោក។ អរិយធម៌ខ្មែរ បានរីកចម្រើនលូតលាស់​ជាលំដាប់​ដោយបានស្រូបយកឥទ្ធិពលបរទេសមកផ្សែផ្សំ​និងធាតុដើមរបស់​ខ្លួន​​ ដើម្បីបង្កើតអោយបាននូវវប្បធម៌ចំរុះមួយបែប ដែលបែកជាមែកសាខា បីដូច​​ជាដើមឈើដែលដាំលើដីមានជីជាតិល្អ មានទឹក មានកំដៅព្រះអាទិត្យគ្រប់​គ្រាន់ ក៏ដុះដាលលូតលាស់ឡើងមានពណ៌ស្រស់បំព្រងដូចនោះដែរ។ ​អរិយធម៌ខ្មែរសម្បូរណាស់ មានៈ អក្សរ ភាសា អក្សរសិល្បិ៍ សិល្បៈ ទស្សនវិជ្ជា ​សាសនា ទំនៀមទំលាប់ ប្រពៃណីជាដើម សុទ្ធសឹងតែប្រកបដោយក្បួនច្បាប់​​ត្រឹមត្រូវ ហើយច្បាស់លាស់ទៀតផង។
         លក្ខណៈពេសេសសំខាន់មួយទៀតនោះគឺ បុព្វបុរសខ្មែរ ចេះកែរច្នែរវប្ប​​ធម៌បរទេសអោយមានលក្ខណៈជារបស់ខ្មែរ។
      អរិយធម៌នេះ ដូនតាយើងលោកបានសាងរាប់សតវត្យមកហើយ ហើយបន្សល់ទុកដល់យើងជំនាន់ក្រោយនេះ។ ដូចនេះ ករណីយកិច្ចរបស់កូនចៅជំនាន់ក្រោយ គឺត្រូវរៀនអោយចេះ អោយស្គាល់ របស់ជាតិខ្លួន។ ម្យ៉ាងទៀត យើងត្រូវចេះអោយតម្លៃ ខំពង្រីកនិងរក្សាការពារ ព្រោះវាជារឹសគល់ ឬជាព្រលឹងរបស់ជាតិ។ «បើមិនស្គាល់អរិយធម៌​ជាតិទេ គឺមិនស្គាល់អ្វីដែលជាជាតិរបស់ខ្លួនទេ»។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: