តើអ្នកកំពុងមាន "ជំងឺបង្ហើរអារម្មណ៍ពិត" លើ Facebook ឬទេ?
📸 ១. ថតរូបបង្ហាញរាង និងស៊ីអារម្មណ៍គ្រប់ពេល
មិនថាអ្នកនៅទីណា ញ៉ាំអី ឬជាមួយនរណា អ្នកតែងតែបើក Facebook ដើម្បីផុសរូប និងសកម្មភាពគ្រប់វិនាទី។ រហូតដល់ពេលខ្លះ មនុស្សដែលអង្គុយទល់មុខអ្នក មានអារម្មណ៍ថាអ្នកមិនបានយកចិត្តទុកដាក់នឹងសម្តីរបស់ពួកគេឡើយ។
អួតអាងពីចំនួនមិត្តភក្តិ និងចំនួន Like
អ្នកព្យាយាម Add Friend ឱ្យបានច្រើនព្រោះគិតថាវាជា "ភាពល្បីល្បាញ"។ ប៉ុន្តែការសិក្សាពីសាកលវិទ្យាល័យ Edinburgh Napier បង្ហាញថា អ្នកដែលមាន Friend ច្រើន រមែងជួបបញ្ហាស្រ្តេសខ្លាំងបំផុត ព្រោះត្រូវខ្វល់ខ្វាយពីការសង្កេតរបស់មនុស្សជុំវិញខ្លួនច្រើនពេក។
🌑 មិនចូលចិត្តកន្លែងមានពន្លឺ និងភាពអ៊ូអរ
អ្នកញៀន Facebook មួយចំនួនចាប់ផ្តើមគេចវេសពីមនុស្សជុំវិញខ្លួន ចូលចិត្តនៅម្នាក់ឯងក្នុងបន្ទប់ងងឹត ឬកន្លែងដែលគ្មានពន្លឺខ្លាំង ព្រោះមានអារម្មណ៍ថាគ្មានសុវត្ថិភាព និងចង់លាក់បាំងអាថ៌កំបាំងអ្វីមួយ។
☕ បោះបង់ទំនាក់ទំនងពិតនៅខាងក្រៅ
អ្នកសុខចិត្តឆាត ឬផ្ញើសារតាម Facebook ជាជាងការចេញទៅក្រៅផឹកកាហ្វេជួបគ្នាផ្ទាល់។ ការធ្វើបែបនេះធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែអាក្រក់ ព្រោះវាខ្វះនូវភាសានិយាយ កាយវិការ និងមនោសញ្ចេតនាពិតប្រាកដ។
"បញ្ហាផ្លូវចិត្តកើតចេញពីភាពមិនប្រក្រតីនៃសតិអារម្មណ៍ ចូរប្រើប្រាស់ Facebook ដោយភាពវៃឆ្លាត កុំឱ្យវាគ្រប់គ្រងជីវិតរបស់អ្នក!"