១.លុយមានអំណាចគួរឲ្យខ្លាចណាស់ លុយជាក្រដាសតែមានរិទ្ធ លុយឲ្យមនុស្សរស់ខ្វល់រិៈគិត ខំប្រឹងប្រព្រិត្ដស្វែងរកវា ។

២.លុយមានអំណាចអាចប្រល័យ ឲ្យមនុស្សសត្វក្ស័យសូន្យជន្មា លុយឲ្យមនុស្សរស់ជិៈជាន់គ្នា ឈ្នានិស្សនិន្ទាកើតបញ្ហា ។

៣.លុយមានអំណាចអាចទាក់ចិត្ដ ឲ្យជ្រើសស្នេហ៍ស្និទ្ធឥតវាចារ វង្វេងវិលវង់លង់ចិន្ដា ងល់ងប់ស្នេហាត្រដែតខ្ពស់ ។

៤.លុយមានអំណាចអាចបញ្ចា ឲ្យមនុស្សលូនវាស្លាប់ឬរស់ លុយឲ្យក្ដីសុខឲ្យរងគ្រោះ លុយឲ្យមានឈ្មោះល្បីរន្ទឺ ។

៥.លុយមានអំណាសអង់អាចពិត ឲ្យមនុស្សងងិតទាំងភ្នែកភ្លឺ លុយឲ្យគថ្លង់លែងដឹងឮ លុយឲ្យចេះឌឺចាក់ស៊កសៀត ។

៦.លុយមានអំណាចអាចងើបឡើង ដើរទាក់បំប៊ើងសិលធម៌ខ្ទាទ លុយឲ្យឈ្លើងទៀមបឺតឈាមញាតិ បឺតហើយបឺតទៀតមិនចេះគ្រប់ ។
៧.លុយមានអំណាចអង់អាចម្លឹង ទើបគេខំប្រឹងទាំងថ្ងៃយប់ ធ្វើនេះធ្វើនោះមិនចេះឈប់ រហូតងល់ងប់ភ្លេចសាងល្អ ៕.


Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: