ប្រស្នាព្រះឥន្ទក្នុងសៀវភៅឥន្ទទំនាយ ភាគ១



សៀវភៅនេះបានសរសេរឡើង ព្រមពេលជាមួយគ្នានឹងការចាប់ផ្តើមធ្វើរដ្ឋប្រហារ ឆ្នាំ១៩៧០ ដោយសេនា ប្រមុខ លន់-នល់ ។ 

 

កំណត់ហេតុនេះ បានសរសេរដោយ លោកស៊ូ-ចំរើន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០ គឺមិនដល់ពីរខែផងបន្ទាប់ពីថ្ងៃ លន់-នល់ ធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះបាទ នរោត្តម សីហនុ ។ 


តើអស់លោកជឿទេ តើអ្នកសរសេរនេះ ដឹងរឿងពិតឬយ៉ាងណា? គឺភាគច្រើនត្រូវនឹង ដំណើរការនៃសង្គ្រាម នេះ តើព្រះឥន្ទទ្រង់ឈ្វេងយល់ដឹង អំពីរឿងសង្គ្រាមនៅស្រុកខ្មែរ ឬយ៉ាងណា? 


តើមានរឿងអ្វីអាថ៌កំបាំង ក្នុងរឿងនេះដែលយើងដឹងមិនដល់ទេ? ចូរពិនិត្យមើលឃ្លាប្រយោគ កំពាព្យនិមួយៗ ប្រើញាណក្នុងការ ត្រិះរិះពិចារណា ប្រៀបធៀបទៅលើសង្គ្រាម ដែលបានកើតឡើងនាពេលនោះ គឺសង្គ្រាមឆ្នាំ ១៩៧០-៧៥, ឆ្នាំ១៩៧៥-៧៩, ឆ្នាំ១៩៧៩-៨៩, ចុងបំផុតឆ្នាំ ១៩៩០-៩៩ ។ 


តែយើងគួរសិក្សា ស្រាវជ្រាវចាប់តាំងពី ទសវត្សរ៍ ១៩៥០-៥៩, ១៩៦០-៦៩, ១៩៧០-៧៩, ១៩៨០-៨៩, ១៩៩០-៩៩ តើមានអ្វីកើតឡើង ដែលគួរឱ្យចាប់អារម្មណ៍ ដែលទាក់ទងរឿងប្រទេសជាតិខ្មែរយើង និង ប្រទេសជិតខាងយើង ហើយនិង ប្រទេសមហាអំណាច ទាំងប្រាំ(៥) ជាពិសេស ចិន អាមរិកាំង និង បារាំង ។ ហើយប្រទេសក្នុងតំបន់គឺយួន ដែលេសព្វថ្ងៃគេហៅថា វៀតណាម ។






Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: