[accordion] [item icon="home" title=" ដូចដែលមនុស្សបានគិត (As a Man Thinketh)"] តើ ចេមស៏អែលឡឺន (James Allen) ជាអ្នកណា?

ទោះបីជាសៀវភៅ​របស់លោក ដែល មានជំណង ជើងថា “ដូចដែលមនុស្សបានគិត” បាន​បណ្ណុះនូវ គំនិតដល់ មនុស្សរាប់លាន នាក់ជុំ វិញ ពិភព លោក​​ហើយ​ជាបុព្វ​ហេតុមួយ​ភាគ​ដ៏ចំបងក្នុង ការផ្តួច ផ្តើមនូវវិស័យកែលំអខ្លួនក៏​ដោយមាន រឿងរ៉ាវ​តិច​តូចណាស់ដែលគេ​បាន ដឹងអំពី​លោក​ចេមស៏ជា​អ្នកនិពន្ធសៀវភៅនេះ។

គាត់កើតនៅរដ្ឋ ឡេសេស្ទ័រ ប្រទេសអង់គ្លេស​ក្នុងឆ្នាំ ១៨៦៤ ហើយបាន​បំរើការងារជា​លេខា​ធិការផ្ទាល់របស់​នាយក​សា​ជីវកម្មដ៏ធំ​មួយរបស់​អង់គ្លេស​រហូតដល់ឆ្នាំ​ ១៩០២។ នៅពេល​លោកមាន​អាយុ៣៨ ឆ្នាំលោក​បានចូល​និវត្តន៏ពីការងារ​ទៅនិពន្ធ​សៀវភៅវិញ ហើយគាត់​ជាមួយ​និង​ប្រពន្ធ បានផ្លាស់​ទៅនៅផ្ទះខ្ទម​តូចមួយនៅក្នុង ភូមិអ៊ីហ្រ្វាខុម នៃ​ប្រទេស​អង់គ្លេស។ គាត់​​សរសេរ​សៀវភៅបានជាង២០ក្បាល មុនពេល​គាត់​​​បាន​ទទួលមរណ​ភាពក្នុងអាយុ៤៨ឆ្នាំ។

សៀវភៅ“ដូចដែលមនុស្សបានគិត”បានជះឥទ្ធិពលលើអ្នកនិពន្ធជាច្រើននាសម័យនោះដូជា Norman Vincent Peale, Earl nightingale, Denis Waltley និង Tony Robbins ស្នាដៃមួយក្បាល តូចរបស់ គាត់នេះ ត្រូវបានបកប្រែជាភាសា សំខាន់ៗចំនួនប្រាំ ដែលបានធ្វើអោយ អ្នករាប់លាន នាក់ទទួល ស្គាល់ថា ចក្ខុវិស័យរបស់ មនុស្សអាចក្លាយទៅ ជាការពិតបានតាមរយៈឥទ្ធិពលនៃគំនិត។

អារម្ភកថា

សៀវភៅមួយក្បាលតូចនេះ(ដែលជាលទ្ធផលនៃការត្រិះរិះពិចារណា​និង​​បទពិសោធន៏) គឺមិនមែន ជាការពិភាក្សា លំអិតអំពី ប្រធាន​បទ​ឥទ្ធិ​ពលនៃគំនិតទេ។ វាជាការផ្តល់នូវយោបល់ ច្រើនជាង ការ​ពន្យល់​លំអិតដោយក្នុងគោលបំណងជំរុញទឹកចិត្តបុរស និងស្រីគ្រប់រូបអោយ​ស្វែងយល់ និងដឹងនូវ​ការពិតថា “ខ្លួនគេផ្ទាល់គឺជាអ្នកបង្កើតខ្លួនគេ” តាមរយៈ គុណធម៏នៃ គំនិត ដែលបាន ជ្រើស និង​ជំរុញ​អោយ​មាន​ឡើងហើយថាគំនិត គឺជាកំពូលអ្នកប្រឌិត ទាំងអកប្ប កិរិយាខាងក្នុង និង​កាលៈ​ទេសៈ​ខាងក្រៅ។[/item] [item icon="book" title=" គំនិត និងអកប្បកិរិយា"] គំនិត និងអកប្បកិរិយា “ដូចដែលមនុស្សបានគិត” មិនត្រឹមតែ និយាយ អំពីសារជាតិ របស់មនុស្ស ទាំងស្រុងនោះទេ ប៉ុន្តែថែម ទាំងរាប់បញ្ចូល យ៉ាងទូលាយនូវរាល់លក្ខណ័្ឌ និងកាលៈទេសៈ នៅក្នុង ឆាកជិវិត របស់ មនុស្សទៀតផង។

ធាតុពិត មនុស្សគឺជាអ្វីដែលគេគិត ជាអកប្បកិរិយា ដែលជា ការរបូកបញ្ចូលគ្នាទាំងស្រុងនូវគំនិតទាំងអស់របស់គេ។ រុក្ខ ជាតិ ដុះឡើង ដោយសារ គ្រាប់ពូជ ហើយមិនអាច ដុះបាន ឡើយ បើ គ្មាន គ្រាប់ពូជ ដូច្នេះហើយរាល់អំពើទាំងអស់របស់មនុស្ស គឺ កើតឡើង ដោយសារគ្រាប់ពូជគំនិតដែល លាក់នៅខាងក្នុង ហើយអំពើទាំង នោះមិនអាចលេច ឡើងជា រូបរាងបានទេ បើគ្មានគ្រាប់ពូជគំនិតទេនោះ។

ទ្រីស្តីនេះ គឺទាក់ទងស្មើគ្នា ទៅនឹងអំពើទាំងឡាយណា ដែលគេហៅថា “កើតឡើងដោយឯកឯង” ហើយ “មិនបានត្រិះរិះគិត ជាមុន” និងអំពើទាំងឡាយណា ដែលបង្កើតឡើងដោយចេតនា។ អំពើគឺជាផ្កានៃគំនិត ហើយសេចក្តីរីករាយ និងសេចក្តីឈឺចាប់ គឺជាផ្លែរបស់វា ដូច្នេះហើយមនុស្ស ម្នាក់ៗតែងតែទទួលបានផ្លែផ្អែម និងចង់ល្វីង ទៅតាមការដាំដុះនូវអំពើរបស់ខ្លូនផ្ទាល់។ គំនិតនៅ ក្នុងខួរក្បាល បានបង្កើតមនុស្សយើង ហើយសារជាតិរបស់មនុស្ស គឺត្រូវបានស្ថាបនា និងបង្កើត ឡើងដោយគំនិត។ ប្រសិនបើនៅក្នុងខួរក្បាលរបស់មនុស្សម្នាក់ មានផ្ទុកទៅ ដោយគំនិត នោះសេចក្តីឈឺចាប់ក៏និងតាមមកពីក្រោយដូចជាកង់រទេះអញ្ជឹង។ ប្រសិនបើមនុស្ស ម្នាក់ប្រកាន់ ខ្ជាប់នូវគំនិតបរិសុទ្ធ សេចក្តីសប្បាយរីករាយ នឹងតាមមកពីក្រោយ គាត់ដូចជា ស្រមោលរបស់ គាត់អញ្ជឹងដែរ “ជាការពិតណាស់”។

មនុស្ស គឺជាការលូតលាស់មួយដោយសាច្បាប់ ហើយមិន មែនជាការបង្កើត ឡើងដោយ ឧបាយកលនោះទេ ហើយបុព្វហេតុនិងឥទ្ធិពល គឺមាន លក្ខណៈ ដាច់ខាន និងមិនផ្លាស់ ប្តូរនៅ ក្នុងពិភពគំនិត ដូចគ្នានឹងនៅ ក្នុងពិភព នៃរូបធាតុ ដែលយើង អាច មើលដែរ។ អកប្បកិរិយាថ្ងៃថ្នូរ ហើយមានលក្ខណៈដូចព្រះ គឺមិនមែនជាវត្ថុសម្បទាន ឬកើតឡើង ដោយ ចៃដ្យនោះទេ ប៉ុន្តែវាគឺជា លទ្ធផលជាធម្មជាតិ នៃកិច្ចខិតខំប្រឹងប្រែងក្នុងការគិតត្រូវ និងជា ឥទ្ធិពលនៃការ ស្រឡាញ់ ចូល ចិត្តនូវគំនិតដូចព្រះ។ ដូចគ្នាដែរ អកប្បកិរិយាមិនថ្ងៃថ្នូរ ហើយមានលក្ខណៈដូចសត្វ គឺជា លទ្ធផលនៃការចិញ្ចឹមទុកក្នុងចិត្តជានិច្ច និរន្តនូវគំនិតលុតក្រាប។

មនុស្ស ត្រូវបានបង្កើតឡើង ឬបំផ្លាញទៅវិញដោយសារមនុស្សខ្លួនឯងផ្ទាល់។ ដោយការ ប្រើប្រាស់ នូវគំនិត មនុស្សអាចបង្កើតនូវអាវុធ ដែលទីបំផុត បំផ្លាញខ្លួន គាត់ផ្ទាល់ ដោយសារ អាវុធនោះ។ មនុស្ស ក៏អាចច្នៃប្រឌិតនូវឧបករណ៏ដ៏ទំនើប ដែលគាត់ ប្រើដើម្បី ស្ថាបនាស្ថាន សួគ៍នៃ សេចក្តី សប្បាយរីករាយ កំលាំង និងសន្តិភាព។ ដូច្នេះហើយដោយការជ្រើសរើសដ៏ត្រឹមត្រូវ និងការ អនុវត្តន៍ពិតប្រាកដទៅតាមគំនិត មនុស្សនឹងឡើងខ្ពស់ទៅដល់ភាពល្អឥតខ្ចោះប្រៀបដូចជាព្រះ។

ផ្ទុយទៅវិញដោយការប្រើប្រាស់ខុសនិងការអនុវត្តន៍ផ្ទុយពីគំនិត មនុស្សនិងធ្លាក់ចុះ ទៅដល់កំរិត ក្រោមសត្វទៅទៀត។ គ្រប់ប្រភេទនៃអកប្បកិរិយា គឺស្ថិតនៅ ក្នុងចន្លោះ រវាងកំរិតផ្ទុយគ្នា ស្រលះ ទាំងពីរនេះ ហើយមនុស្ស គឺជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រង លើអប្បកិរិយាទាំងនោះ។ ក្នុងចំណោមការពិតទាំងអស់ទាក់ទងទៅនឹងទឹកចិត្តដែលត្រូវបានបង្កើតឡើង និងបង្ហាញអោយ ឃើញនៅក្នុងសម័យកាលនេះគឺគ្មានការពិតមួយណា ដែលគួរអោយរីករាយ ឬដែលផ្តល់ ជាផ្លែផ្កា ជោគជ័យ និងទំនុកចិត្តជាងការពិតដែលថា មនុស្ស គឺជាអ្នកគ្រប់គ្រងបញ្ជាគំនិត គឺជាអ្នកបង្កើត ទ្រង់ទ្រាយអបក្បកិរិយា ហើយជាអ្នកធ្វើ និងកំណត់រូបសណ្ឋានរបស់លក្ខខ័ណ្ឌ បរិស្ថានជុំវិញខ្លួន និងជោកវាសនា។

ក្នុងឋានៈជាសត្វលោក ដែលតំណាងអោយអំណាច បញ្ញា និងសេចក្តីស្រឡាញ់ ហើយដែល ជាម្ចាស់នៃគំនិតរបស់ខ្លួនផ្ទាល់ មនុស្សមាន កូនសោរដែលអាចដោះស្រាយ នូវរាល់ ស្ថានការណ៏ ដែលកើតហើយអាចធ្វើអោយខ្លួនរបស់គាត់ក្លាយទៅជាអ្វីដែលគាត់ប្រាថ្នាចង់បាន។ ជានិច្ចការ មនុស្ស គឺជាចៅហ្វាយនាយ ទោះបីជាស្ថិតនៅក្នុងសភាពដាច់សង្វេគ និងទន់ខ្សោយ បំផុតដ៏ ដោយ។ ប៉ុន្តែនៅក្នុងភាពទន់ខ្សោយនិងទ្រុឌទ្រោមរបស់ខ្លួន មនុស្សគឺជាចៅ ហ្វាយម្នាក់ដ៏ចោល ម្សៀតដែលគ្រប់គ្រង “ធនធាន” របស់ខ្លួនមិនបានល្អ។

នៅពេលដែលគាត់ចាប់ផ្តើមត្រិះរិះពិចារណាអំពីស្ថានភាពរបស់ខ្លួនគាត់ ហើយខិតខំស្វែងរកច្បាប់ ដែលបង្កើតខ្លួនគាត់មកពេលគាត់ក្លាយទៅជាចៅហ្វាយដ៏ឆ្លាតវៃដោយដឹកនាំកំលាំងថាមពលរបស់គាត់ប្រកបដោយបញ្ញា ហើយកៃច្នៃគំនិតរបស់ខ្លួនអោយចេញទៅជាលទ្ធផលប្រកបដោយផ្លែផ្កា។ បែបនេះគេហៅថា ចៅហ្វាយប្រកបដោយមនសិកាខ្ពស់ ដូច្នេះហើយមនុស្សអាចក្លាយទៅជាច្បាប់គ្រប់គ្រងគំនិត ដោយការសិក្សាស្វែងយល់អោយដឹងខ្លួនរបស់គាត់។ ការដឹងនេះ គឺជាការអនុវត្តន៍ ការធ្វើវិភាគ ដោយខ្លួនឯង និងជាបទពិសោធន៍ទាំងស្រុង។

មានតែការខិតខំប្រឹងស្វែង និងជិករកប៉ុណ្ណោះ ទើបយើងអាចទទួលបានមាស និងពេជ្រយើង មនុស្ស អាចរកឃើញនូវគ្រប់ ការពិតទាំងអស់ ដែលទាក់ទងនឹងខ្លួនគាត់ ប្រសិនបើ គាត់ធ្វើការ ជិកអោយជ្រៅទៅក្នុងរណ្តៅនៃគំនិតរបស់គាត់ ដើម្បីសិក្សាស្វែងយល់។ ដោយមនុស្ស គឺជាអ្នក បង្កើតនូវអកប្បកិរិយា ជាអ្នកកំណត់រូបសណ្ឋាននៃឆាកជិវិត និងជាអ្នកស្ថាបនា នូវជោគវាសនា របស់ខ្លួន គាត់ប្រាកដជាអាចបង្ហាញអោយឃើញ គ្រប់គ្រង និងផ្លាស់ប្តូរគំនិតរបស់គាត់ ដែលជះ លទ្ធផល លើខ្លួនគាត់ផ្ទាល់ លើឆាកជិវិត និងកាលៈទេសៈរបស់គាត់ ហើយដែលតភ្ជាប់ គ្នារវាងបុព្វ ហេតុ និងលទ្ធផលដោយការអនុវត្តន៍ និងស៊ើបអង្គេតយ៉ាងអត់ធ្មត់ ហើយដោយការ ប្រើប្រាស់នូវ គ្រប់បទពិសោធន៍របស់គាត់ សូម្បីតែរឿងដែលមាន សារៈសំខាន់តិចបំផុត និងព្រឹត្តិការណ៍ ដែលកើតឡើងរៀងរាល់ថ្ងៃ ជាមធ្យោបាយដើម្បីយល់ដឹង អំពីខ្លួនឯង ដែលជាការយល់ឃើញ ជាគតិបណ្ឌិត និងជាអំណាច។

ក្នុងទិសដៅនេះច្បាប់គឺមានលក្ខណៈដាច់ខាតដែលថា “អ្នកដែលបានស្វែងរកគឺឃើញ ហើយទ្វារ និងបើកអោយអ្នក ដែលបានគោះ”។ គឺដោយការព្យាយាមអត់ធ្មត់អនុវត្តន៍ និងការទទូចចង់ ដឹង គ្មានទី បញ្ចប់តែប៉ុណ្ណោះ ទើបមនុស្សអាចចូលទៅដល់ច្រកទ្វារ នៃប្រសាទចំណេះដឹងបាន។

[/item] [item icon="book" title=" ឥទ្ធិពលរបស់គំនិតលើកាលៈទេសៈ (១)"] គេអាចប្រៀបប្រដូចខួរក្បាលរបស់មនុស្សទៅនឹងសួនច្បារមួយ​ដែល​គេ​អាចធ្វើការ​ដាំដុះអោយវាឆ្លាតឫទុក​អោយវាដុះ​ស្រេចតែចិត្ត​ដោយគ្មានស​ណ្តាប់ធ្នាប់ ប៉ុន្តែមិនថាត្រូវបានគេដាំដុះឫទុកចោលនោះទេគឺវា ត្រូវ​កើតចេញជាផល ។ ប្រសិនបើគេមិនបាន ដាក់គ្រាប់ពូជល្អទៅក្នុង​វាទេផល​គ្រាប់ដែលគ្មាន​ប្រយោជន៍ដ៏ច្រើនលើសលប់​នឹងជ្រុះធ្លាក់​ពាសពេញក្នុងនោះ ហើយ​នឹងបន្ត​បង្កបង្កើត​គ្រាប់​ប្រភេទ​ដូចគ្នា​នោះដ៏ច្រើនទៅទៀត ។

វាដូចគ្នានឹងអ្នក ថែសួនដាំ ដុះនៅលើដីមួយដុំ របស់គាត់ដែរ​ដោយ​ការពារកុំឱ្យរុក្ខ ជាតិដែលគ្មាន ប្រយោជន៍ដុះនៅលើដីនោះ ហើយ​ដាំផ្កា និងរុក្ខជាតិហូបផ្លែដែលគាត់ត្រូវការ មនុស្សអាចថែ ទាំសួន​គំនិតរបស់​ខ្លួនដោយកំចាត់​ចោលឱ្យអស់​នូវគំនិត​ដែល​ខុសគ្មាន​ប្រយោជន៍ និងដែលមិន បរិសុទ្ធ ហើយដាំដុះនូវរុក្ខជាតិ​ដែលផ្តល់​ផ្លែផ្កាគំនិតត្រឹមត្រូវសំខាន់និងបរិសុទ្ធ។ដោយបន្តអនុវត្ត តាម​ដំណើរ​ខាងលើនេះមនុស្សមិន យូរមិនឆាប់​នឹងដឹងថាគាត់​គឺជា​កំពូល​​អ្នក ថែទាំសួនគំនិត និង ជាអ្នកតំរង់ខួរក្បាល និងកំលាំងនៃគំនិត ក្នុងការរៀប​ចំអកប្បកិរិយា​កាលៈទេសៈ និងជោជវាសនា។​

គំនិតនិងអក្បកិរិយាគឺជាវត្ថុតែមួយហើយដោយសារតែអក្បកិរិយាអាចបង្ហាញអោយឃើញនិងឃើញខ្លួនវាតាមរយៈបរិស្ថាននិងកាលៈទេសៈនៅជំវិញនោះលក្ខខ័ណ្ឌខាងក្រៅរបស់ជីវិតមនុស្សម្នាក់ជានិច្ចជាកាលនឹងត្រូវគេមើលឃើញថាមានទំនាក់ទំនងស៊ីគ្នាទៅនឹងលក្ខណៈខាងក្នុងរបស់មនុស្សនោះ។ នេះមិនមែនមានន័យថា គ្រប់កាលៈទេសៈរបស់មនុស្សម្នាក់នៅក្នុងពេលកំណត់ណា មួយគឺជាការ បង្ហាញអោយឃើញនូវអកប្បកិរិយាទាំងស្រុងរបស់គាត់នោះទេ ប៉ុន្តែមានន័យថាកាលៈទេសៈ ទាំង នោះ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនិងធាតុសំខាន់ៗមួយចំនួនរបស់គំនិត ក្នុងខ្លួន របស់គាត់ ដែលក្នុងគ្រានោះមានសារៈសំខាន់ខ្លាំងណាស់ចំពោះការអភិវឌ្ឍន៍របស់គាត់។

មនុស្សម្នាក់ៗនៅកន្លែងដែលខ្លួននៅ ទៅតាមក្រមជីវិតរបស់ខ្លួន គំនិដែលគាត់បាន ស្ថាបនា នៅ ក្នុងអកប្បកិរិយាបានគាត់ ទៅទីនោះ ហើយនៅក្នុងការរៀបចំឆាកជីវិត គឺមិនមានធាតុដែល កើតឡើងដោយចៃដន្យនោះទេប៉ុន្តែផ្ទុយទៅវិញអ្វីៗទាំងអស់សុទ្ធតែជាលទ្ធផលនៃ ក្រមច្បាប់ មួយដែលមិនអាចរំលោភបំពានបានទេ ។ រឿងនេះពិតណាស់សំរាប់ទាំងអ្នក ដែលមានអារម្មណ៍ថា មិនចុះសំរុង ជាមួយនឹងបរិស្ថានជុំវិញខ្លួនរបស់គេ និងអ្នកដែលមានការ សប្បាយចិត្តនឹង បរិស្ថាន ជុំវិញខ្លួន ។

ក្នុងនាមជាសត្វលោកមួយប្រភេទដែលមានភាពវិវឌ្ឍន៍រីកចំរើន មនុស្សនៅកន្លែង ដែលគេនៅ ដែលគេអាចដឹងថាគេអាចរស់នៅធំធាត់ឡើង ហើយខណៈដែលគាត់ចេះ នូវមេរៀន ផ្លូវចិត្ត ដែលកាលៈទេសៈមានសំរាប់គាត់ មេរៀននោះក៏ផុតរលត់ទៅវិញ ហើយបន្សល់ទុក កន្លែងសំរាប់កាលៈទេសៈផ្សេងៗទៀត ។ [/item] [item icon="book" title=" ឥទ្ធិពលរបស់គំនិតលើកាលៈទេសៈ (២)"] មនុស្សត្រូវបានបង្ខិតបង្ខំដោយកាលៈទេសៈ ដរាបណាគាត់ជឿជាក់ថា ខ្លួនគាត់គឺជាសត្វ​លោក​ដែលតំណាងអោយលក្ខខ័ណ្ឌខាងក្រៅនោះ ប៉ុន្តែនៅពេលដែលគាត់យល់ច្បាស់ថាគាត់​គឺជា​កំលាំង​ឥទ្ធិពលមួយ ដែលមានសមត្ថភាពក្នុងការប្រឌិតហើយថាគាត់​អាចយក​ដីនិង​គ្រាប់​ពូជ​នៃជីវិតរបស់គាត់ចេញអោយផុតពីកន្លែងដែលកាលៈទេសៈដុះឡើងនោះ​គាត់នឹងក្លាយជាមនុស្សដែលអាចធ្វើជាម្ចាស់លើខ្លួនឯងបាន។ ដោយថា​កាលៈទេសៈដុះចេញពីគំនិត មនុស្សម្នាក់ដឹងច្បាស់ថា អ្នកណាអាច​អនុវត្តការគ្រប់គ្រង និងបរិសុទ្ធកម្មដោយខ្លួនឯង ពីព្រោះគាត់នឹងឃើញថា ការកែប្រែនៅ​ក្នុងកាលៈទេសៈ​របស់​គាត់គឺមានទំនាក់ទំនងយ៉ាងជាក់ច្បាស់ចចា​មួយនឹងលក្ខណៈ​ផ្លស់ប្តូរគំនិត​របស់គាត់ ។

វាពិតណាស់ថា នៅពេលដែលមនុស្សម្នាក់បូជាខ្លួនយ៉ាងស្មោះស្ម័ត្រ ដើម្បីបំបាត់ចោលនូវកង្វះ​ខាតនៅក្នុងអកប្បកិរិយារបស់ខ្លួន ហើយធ្វើអោយបានលឿន និងកត់សំគាល់នូវការវិវត្តន៍ គាត់និងឆ្លងកាត់ការប្រែប្រួលតៗគ្នាយ៉ាងលឿន។ គ្រាប់ពូជគំនិតដែលគេបានសាបព្រួស ឬដែលគេធ្វើអោយជ្រុះទៅក្នុងខួរក្បាល ហើយចាក់ឫសនៅទីនោះ នឹងបង្កបង្កើតកូនចៅ ដែលមិនយូរមិនឆាប់ នឹងចេញផ្កាទៅជាអំពើ ហើយមានផ្លែទៅជាឳកាស និងកាលៈទេសៈ។ គំនិតល្អមានផ្លែល្អ ចំណែកឯគំនិតអាក្រាក់មានផ្លែអាក្រាក់។

ពិភពខាងក្រៅនៃកាលៈទេសៈ បង្កើតរូបរាងរបស់វាទៅជាពិភពខាងក្នុងគំនិត ហើយទាំងលក្ខខ័ណ្ឌ ខាងក្រៅដែលសម និងមិនសមតាមចិត្តគឺជាកត្តាដែលជំរុញអោយមានអំពើល្អ នៃបុគ្គលម្នាក់​នៅទីបំផុត។ ក្នុងនាមជាអ្នកប្រមូលនូវផលដំណាំរបស់ខ្លួនផ្ទាល់ មនុស្សទទួលបាន​បទពិំសោធន៍​ទាំងសេចក្តីឈឺចាប់ និងសុខសប្បាយ។ ក្រោយពីអោយសេចក្តីប្រាថ្នា មហិច្ឆតា និងគំនិតដែល​ដក់ជាប់នៅខាងក្នុង គ្រប់ដណ្តប់លើខ្លួនគាត់ (ដោយស្វែងរកក្តីសង្ឃឹមដោយដោយឥតអំពើ នៃការស្រមើស្រមៃដែលមិនបរិសុទ្ធ ឬដោយដើរឥតងាករេតាមផ្លូវនៃការខិតខំព្យាយាមយ៉ាងខ្លាំង) មនុស្ស​នៅទីបំផុតក៏ទៅដល់សំរេចបានជាផ្លែផ្កា នៅក្នុងលក្ខខ័ណ្ឌខាងក្រៅនៃជីវិតរបស់គាត់។

ក្រិតក្រមនៃការលួត លាស់ និងការកែតំរូវ នឹងទទួលបាននៅគ្រប់ទីកន្លែង។ មនុស្សមិនដើរទៅ​ចូលផ្ទះសំរាប់ជនអនាថា ឬទៅចូលពន្ធនាគារតាមការគាបសង្កត់របស់ជោកវាសនា​ឬកាលៈ​ទេសៈឡើយប៉ុន្តែតាមផ្លូវនៃកំនិតលុតក្រាបនិងសេចក្តីប្រាថ្នាក៏កំសាក។ មនុស្សដែលមានគំនិត​បរិសុទ្ធ មិនធ្លាប់ទៅក្នុងបទឧក្រិដ្ឋដោយសារការគាបសង្កត់ពីសំណាក់កំលាំងខាងក្រៅ ភ្លាមៗនោះទេ គឺគំនិតឧក្រិដ្ឋត្រូវបានចិញ្ចឹមទុកនៅក្នុងចិត្តដោយសំងាត់ជាយូរមកហើយៗ ឳកាសបានបង្ហាញអោយឃើញនូវអំណាចរបស់វា។

កាលៈទេសៈ មិនអាចធ្វើអ្វីមនុស្សបានទេ វាគ្រាន់តែបង្ហាញគាត់ អោយឃើញច្បាស់អំពីខ្លួន​គាត់ផ្ទាល់។ មិនមានលក្ខខ័ណ្ឌបែបនេះអាចកើតមានទៅរួចនោះទេ ដែលថាការធ្លាក់ចុះ​ទៅរកអំពើអាក្រាក់ហើយ ហើយសេចក្តី ឈឺចាប់របស់វានៅឆ្ងាយ ដោយឡែកពីការ​ធ្លាក់ចុះទៅរកអំពើអាក្រាក់ ឬថា ការឡើងខ្ពស់ទៅរកអំពើគុណធម៏ និងសេចក្តីសុខដ៏​បរិសុទ្ធរបស់វាកើតមានដោយមិន ចាំបាច់ខិតខំបន្ត​ដាំដុះនូវសេចក្តីប៉ងប្រាថ្នាប្រកបដោយ​គុណធម៏នោះ ហេតុដូច្នេះមនុស្សដែលជាអទិទេព និងជាម្ចាស់នៃគំនិត គឺជាអ្នកបង្កើតអោយ​ទៅជារូបគាត់ និងជាអ្នកបង្កើតទ្រង់ទ្រាយ និងជាអ្នកតាក់តែងបរិស្ថានជុំវិញខ្លួន។ [/item] [item icon="diamond" title=" Accordion 4"]Your Text Here[/item] [item icon="diamond" title=" Accordion 4"]Your Text Here[/item] [item icon="diamond" title=" Accordion 4"]Your Text Here[/item] [/accordion]