“
នៅក្នុងវប្បធម៌ខ្មែរនិយាយថា "ខុសគេ"។ បានសេចក្ដីថាអ្នកណាមិន "ដូចគេ គឺខុស"។
មនុស្សនឹងមានអំណត់និងខន្តីច្រើន ប្រសិនបើគេគ្រាន់តែសំលឹងមើលគ្នាត្រឹមលក្ខខណ្ឌ
"ប្លែកគ្នា"។
យើងអាចដោះសារថា "ខុសគេ" គឺគ្រាន់តែមានន័យថា មិនដូចគ្នា ឬ ប្លែកគេ ប៉ុណ្ណោះ, ប៉ុន្តែសូមកត់សំគាល់ថា ក្រៅពីពាក្យ "ខុសគេ" យើងក៏មានពាក្យថា ប្លែកគេ ឬផ្សេងពីគេដែរ។
ប៉ុន្តែយើងជ្រើសរើសប្រើពាក្យ "ខុសគេ" វិញ ពីព្រោះនៅក្នុងអនុសម្បជញ្ញៈរបស់យើងមានការជំនុំជម្រះគេរួចជាស្រេចទៅហើយ។

💡 ការគិតពិចារណា៖ ការប្រើពាក្យ "ខុស" ជួនកាលជាការដាក់កម្រិតលើសេរីភាពនៃភាពខុសគ្នា។ បើត្រឹមតែ "ប្លែក" វាមិនមែនជាកំហុសនោះទេ វាគ្រាន់តែជាសោភ័ណភាពនៃភាពចម្រុះតែប៉ុណ្ណោះ។