• ប្រសិនបើអ្នកដែលកំពុងអូសរទេះនោះគឺជាអ្នក នៅខាងលើមានឪពុកម្តាយ ខាងក្រោមមានប្រពន្ធនិងកូន ដោយគ្រាន់តែអ្នកធ្វេសប្រហែសតែមួយវិនាទី តើអ្នកអាចរក្សាពួកគេបានដែរឬទេ?
នៅក្នុងភ្នែកអ្នកដទៃ អ្នកអាចជាដើមស្មៅមួយដើម តែនៅក្នុងគ្រួសាររបស់អ្នក អ្នកជាព្រះអាទិត្យទាំងមូលសម្រាប់ពួកគេ។

-ជាមនុស្សប្រុស រស់នៅត្រូវរ៉ាប់រងគ្រួសារ
-ជាមនុស្សស្រី រស់នៅត្រូវមានទំនួលខុសត្រូវ
-មនុស្សប្រុសហត់ ដោយសារមិនមានមនុស្សស្រីនៅពីខាងក្រោយដើម្បីជួយរុញរទេះ
-មនុស្សស្រីហត់ ដោយសារមិនមានមនុស្សប្រុសនៅពីខាងមុខដើម្បីជួយទាញរទេះ
-ឪពុក ម្តាយហត់ដោយសារមិនមានកូនជួយរ៉ាប់រង
-កូនៗហត់ ដោយសារមិនមានដំបូលដែលមានន័យថាដំបូល
-ដូច្នេះជីវិតរស់នៅកុំបណ្តោយខ្លួនឲ្យស្រណុកពេក ព្រោះជីវិតត្រូវការអត្ថន័យពេញលេញរបស់វា មិនមែនយើងចេះតែថាឲ្យរួចពីមាត់នោះទេ។

-កុំមានអារម្មណ៍ថាយើងរស់នៅវេទនា លំបាក ឬត្រូវគេមើលងាយ។ តាមពិតទៅជីវិតរបស់មនុស្សម្នាក់ៗសុទ្ធតែធ្លាប់ជួបរឿងលំបាក វេទនា គ្រាន់តែគេមិនបង្ហាញវាឲ្យអ្នកឃើញតែប៉ុណ្ណោះ។
-ហត់ទើបត្រឹមត្រូវ ព្រោះភាពស្រណុកសុខស្រួលគឺសម្រាប់តែមនុស្សស្លាប់ទេ
-វេទនាទើបត្រឹមត្រូវព្រោះនរណាក៏សោយសុខរសជាតិនៃសុភមង្គលចេញពីភាពលំបាកដែរ។ដូច្នេះមានជីវិតរស់នៅចាំបាច់ត្រូវជួបការនឿយហត់ ត្រូវមានការពុះពារ ត្រូវឆ្លងកាត់ព្យុះភ្លៀង ត្រូវមានការរ៉ាប់រង និងទំនួលខុសត្រូវលើស្មាជានិច្ច។

  • ជាប្តី ប្រពន្ធ ឪពុកម្តាយគេ ចូរចាំគោលការណ៍ទាំង៣នេះជានិច្ច៖

1-បុរសមានទំនួលខុសត្រូវ៣ធំគឺ៖ ធ្វើឲ្យឪពុកម្តាយមានមោទនភាព ធ្វើឲ្យភរិយាមានសុភមង្គល និងរក្សាភាពថ្លៃថ្នូររបស់ខ្លួន។

2-ស្ត្រីមានទំនួលខុសត្រូវ៣ធំគឺ៖ ជ្រោមជ្រែងប្តី ជួយប្តីឲ្យបានខ្ពង់ខ្ពស់ មើលថែរក្សាគ្រួសារ និងចុងក្រោយធ្វើខ្លួនឲ្យក្លាយជាមនុស្សពិសេសបំផុតគ្មានពីរសម្រាប់ស្វាមី។

3-ឪពុកម្តាយមានទំនួលខុសត្រូវ៣ធំគឺ៖ ធ្វើជាស្លាបមួយគូរបស់កូន ទូន្មានអប់រំ និងបង្កើតទម្លាប់ល្អៗដល់កូន និងជួយជ្រោមជ្រែងកូនដើម្បីសម្រេចក្តីស្រមៃ។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: