បញ្ញា ប្រសើរជាងទ្រព្យ
កាលកន្លងយូរមកហើយ បុរសចាស់ក្រីក្រម្នាក់បានជិះសេះ ធ្វើដំណើរទៅកាន ស្រុក មួយ។ នៅពាក់កណ្តាលផ្លូវ គាត់បានចង សេះរបស់គាត់នៅនឹង ដើម ឈើ មួយ ដើមហើយក៏ទៅ ទទួលទាន អាហារដែលបានខ្ចប់មក។
មួយសន្ទុះបន្ទាប់មកក៏មាន សេដ្ឋីម្នាក់ មក ឈប់សេះនៅត្រង់ហ្នឹងដែរ ហើយចង សេះរបស់ គាត់ នៅនឹង ដើមឈើ ដែលបុរសចាស់ នោះបានចង។
បុរសចាស់ឃើញដូច្នោះទើបប្រាប់សេដ្ឋីថា “សូមកុំចង សេះរបស់លោកជិត សេះរបស់ខ្ញុំវាកាចខ្លាំង ណាស់ អាចប្រទូស រ៉ាយសេះរបស់ លោកមកដល់ ជិវិតក៏បានសូមមេត្តាយកទៅចងនៅកន្លងផ្សេងវិញទៅបាទ”។ “យើង ចងនៅ ឯណាក៏បាន ហើងជាអ្នកមាននរណាមកធ្វើអីយើងបាន” សេដ្ឋី តបយ៉ាង គម្រោះគម្រើយ។
បុរសចាស់តបថា “ខ្ញុំប្រាប់លោកដោយសេក្តីប្រាថ្នាល្អទេតើ កាល បើលោកមិន ជឿក៏ស្រេច តែចិត្តលោកទៅចុះ” បន្ទាប់មកសេដ្ឋីក៏ចងច សេះនៅនឹងដើមឈើដែល បុរស ចាស់ បានចងនោះ ហើយដើរទៅ ទទួលទានអាហារពេលថ្ងៃ។ ក្រោយពីនោះបន្តិច សេះ ក៏បានពុះ កព្រ្ជោលហ៊ោកកញ្ជ្រៀវដាក់គ្នាយ៉ាងខ្លាំង។
បុរសចាស់ហើយនឹងសេដ្ឋី ក៏រត់ចែកជើង គ្នាទៅ ចាប់សេះរៀងៗខ្លួន តែវាបានយឺតពេលទៅហើយ ព្រោះសេះរបស់សដ្ឋីត្រូវ សេះរបស់ បុរសចាស់ ចាត់ការក្សិណក្ស័យបាត់ហើយ។ “នែ៎ អាកញ្ចាស់!! ឯងនឹងធ្វើដូចម្តេច សេះរបស់អាញស្លាប់ហើយ” សេដ្ឋីគំហកដោយសេចក្តីក្រោធ “ឯងត្រូវតែសងថ្លៃសេះអោយអាញ យកមកឥឡូវនេះ! កុំត្រេតទ្រោត”។
“ខ្ញុំបានប្រាប់លោកហើយ តែលោកមិនព្រមជឿខ្ញុំនេះបាទ លោកនឹងមកបន្ទោសខ្ញុំ ក៏វាមិនត្រូវ” បុរសចាស់និយាយយ៉ាងមានហេតុផល។ សេដ្ឋីតម្លើងសសៃក៏ ទៀតថា “ឯងកុំនិយាយច្រើន យកមកអោយអាញភ្លាម”។ “ពុទ្ធោ! ខ្ញុំជាមនុស្សក្រីក្រ នឹងយកប្រាក់ ពីណាមក អោយលោក
បានទៅ ខ្ញុំមិនមានពិតមែនបាទ”។ សេដ្ឋីឃើញថាបើតមាត់ត -ក គ្នាតទៅទៀត ក្រែងខូចពេលវេលា ទើបអូស កបុរសចាស់ម្នាក់នោះទៅរកតុលាការ។
លុះទៅដល់ ហើយសេដ្ឋីក៏ពោលឡើងថា “បពិត្រតុលាការអ្នកទ្រទ្រង់ទុកនៅភាពយុត្តិធម៌ សូមមេត្តាជម្រះក្តីអោយដល់ខ្ញុំបាទផង គឺថាសេះ របស់ តាចាស់ម្នាក់ នេះបានប្រទូសសរ៉ាយសេះរបស់ខ្ញុំដល់ស្លាប់ សូមមេត្តាកាត់ក្តីអោយ តាចាស់នេះសងប្រាក់ថ្លៃសេះដល់ខ្ញុំផង ឬបើមិនដូច្នោះក៏ដាក់គុកអោយផង”។
តុលាការ បានស្តាប់ដូច្នោះទើប បែរមុខទៅរកបុរសចាស់ពោលថា “យ៉ាងម៉េចដែលដើមចម្លើយតើជាការពិតឬ ដែលគេចោទថាសេះរបស់តាទៅ ប្រទូសសរ៉ាយសេះរសប់គេស្លាប់នោះ?” តែបុរសចាស់នៅស្ងៀមមិនព្រមនិយាយអ្វីចេញមកសូម្បីតែមួយមាត់។
តុលាការទើបសួរទៀតថា “តាឯងគឬ?” បុរសចាស់ក៏នៅស្ងៀមដូចដើម។ កាលបើតុលាការមិនអាចទទួលបានចម្លើយពីបុរសចាស់ហើយនោះ ទើបបែរទៅសួរសដ្ឋីថា “អេ!! យើងនឹងធ្វើដូច ម្តេចល្អហ៎ះ ព្រោះដើមចម្លើយជាមនុស្សគទេដឹង?” “អូហូ! មិនអាចទៅរួចទេ ដើមចម្លើយអាចនិយាយបានរហ័សរហួនដូចយើងគេនេះឯងអម្បាញ់មិញបាន ប្រកែក តមាត់ត-កជាមួយ នឹងខ្ញុំ កោកៗ នៅឡើយ “សេដ្ឋីអះអាងយ៉ាងមឹងម៉ាត់។ “ប្រាកដណឹះ?”
តុលាការបញ្ជាក់ “ពិតប្រាកដ ណាស់” “ហើយចុះដើមចម្លើយនិយាយយ៉ាងដូចម្តេចខ្លះ? សេដ្ឋីទើបតបថា “ដើមចម្លើយនិយាយជាមួយរូបខ្ញុំមួយសន្ទុះមុននេះថា កុំចងសេះរបស់ខ្ញុំក្បែរសេះរបស់គេ ព្រោះសេះរបស់គាត់កាចណាស់អាចសម្លាប់សេះរបស់ខ្ញុំស្លាប់ក៏បានសុំអោយខ្ញុំទៅចងសេះនៅឯដើមឈើផ្សេងវិញទៅ”។
“ល្អហើយអញ្ជឹង!” តុលាការពោលឡើង “ក៏ចាត់ទុកថាបានការពិតហើយ កាលបើដើមចម្លើយបាន ដាស់តឿន ដើមចោទអោយទៅចងសេះទុកនៅដើមឈើផ្សេងហើយដូច្នេះ ក៏ជាកំហុសរបស់ដើមចោទខ្លួនឯងដែលនៅរឹងរួសទៅចងសេះទុកជិតសេះរបស់ដើមចម្លើយៗ មិនបាច់សងថ្លៃសេះអ្វីនោះទេ ព្រោះគេគ្មានកំហុសអ្វី” តុលាការពោលពាក្យកាត់ក្តីភ្លាម។
រួចហើយតុលាការទើបបែរទៅសួរបុរសចាស់ថា “នែ៎! ហេតុអ្វីតាឯងមិន ឆ្លើយតប នឹងសំនួររបស់ យើង។” “បពិត្រតុលាការអ្នកទទ្រង់ទុកនៅយុត្តិធម៌ ខ្ញុំជាមនុស្សតូចទាប ក្រីក្រ បើខ្ញុំនិយាយ ចេញទៅថា បានហាមប្រាមគេហើយ មាននរណាគេនឹងជឿទៅថាខ្ញុំ និយាយការ ពិត ដូច្នេះទើបខ្ញុំ មិនព្រមនិយាយទុកអោយការពិតចេញមកខ្លួនវាទើបនឹងមានទម្ងន់ល្អជាង”។
តុលាការមានការពេញចិត្តនិងភាពវាងវៃរបស់បុរសចាស់ម្នាក់នេះយ៉ាងខ្លាំង ហើយបានបណ្តេញសេដ្ឋីចេញទៅដោយ មិនបានចាយប្រាក់ពិន័យសូម្បីមួយកាក់ ព្រមទាំងបាក់មុខបាក់មាត់មនុស្សម្នា ទូទាំង ស្រុកថែមទៀត។

Post A Comment: