យោង​តាម​របាយការណ៍​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ពលរដ្ឋវិទ្យា​ និង​សន្តិសុខ​សង្គម​ជប៉ុន(JIPSS)​បាន​ឲ្យ​ដឹង​ថា ​យុវជន​​របស់​ខ្លួន​​​បច្ចុប្បន្ន​​មិន​តិច​ជាង ​៩០% ​​ចង់​រស់​នៅ​ឯកោ​ដោយ​មិន​រៀបការ​។

លទ្ធផល​​ស្ទាបស្ទង់​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ខាងលើ​នេះ​​​​បាន​បង្ហាញ​ឲ្យដឹង​បន្ទាប់​ពី​មាន​ការ​​ចេញផ្សាយ​​​​​​​​​អត្ថបទ​​មួយ​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន​The Guardian ​របស់​អង់គ្លេស​​លើ​​អត្រា​​ធ្លាក់​ចុះ​​ទំនាក់ទំនង​ផ្លូវ​ភេទ​​​របស់​​យុវវ័យ​ជប៉ុន​ច្រើន​ជាង​បណ្ដា​ប្រទេស​ណាៗ​ទាំងអស់​។

របាយការណ៍​នេះ​បាន​បញ្ជក់​ថា ទីក្រុង​តូក្យូ​កំពុង​​ជួប​គុណវិបត្តិ​ធ្ងន់ធ្ងរ​មួយ​ទៀត​គឺ​វិបត្តិ​ប្រជាជន ដែល​អត្រា​កំណើត​​បាន​ធ្លាក់​ចុះ ទន្ទឹម​នឹង​ការ​​ព្យាករណ៍​មួយ​បាន​បង្ហាញ​ថា​ប្រជាពលរដ្ឋ​របស់​ខ្លួន​ប្រមាណ​ ១២៦​លាន​នាក់​សព្វថ្ងៃ​នឹង​ធ្លាក់​ចុះ​​​មក​ត្រឹម​៧០%​នៅ​ក្នុង​ឆ្នាំ​២០៦០​ខាងមុខ។​​​

បើ​ផ្អែក​លើ​របាយការណ៍​ពី​សមាគម​ផែនការ​គ្រួសារ​ជប៉ុន (JFPA) វិញ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជប៉ុន​៤៥% ដែល​មាន​អាយុ​ចន្លោះ​ពី​១៦​ដល់​២៤​ឆ្នាំ​គឺ​មិន​ចាប់​អារម្មណ៍​ ឬ​បដិសេធន៍​ទាំងស្រុង​ទៅ​លើ​ទំនាក់ទំនង​ផ្លូវ​ភេទ ខណៈ​ដែល​បុរស​២៥% បាន​​បង្ហាញ​លទ្ធផល​ដូចគ្នា​​នេះ។

​ជុំវិញ​ការ​ធ្លាក់​ចុះ​គួរឲ្យ​កត់សម្គាល់​លើ​ទំនាក់ទំនង​ផ្លូវ​ភេទ​​ក្នុង​ចំណោម​យុវវ័យ​​ជប៉ុន​​នេះ អ្នកវិភាគ​បាន​បកស្រាយ​ថា​ ការ​កំណត់​គោលដៅ​ដ៏​វែងឆ្ងាយ​​​នៃ​អនាគត​របស់​ពួកគេ​គឺ​ជា​មូលហេតុ​ចម្បង​​ក្នុង​ករណី​នេះ។

អ្នក​វិភាគ​ពន្យល់​ថា បុរស​ជប៉ុន​​​កំពុង​​​ប្រឈម​មុខ​ទៅ​​នឹង​​ការ​ធ្លាក់​ចុះ​លើ​​មុខជំនាញ​អាជីព​របស់​​ពួកគេ ស្រប​ពេល​ដែល​ស្ត្រី​វិញ​ស្ត្រី​​បាន​​ឃ្លាតឆ្ងាយ​ពី​ការងារ​ បន្ទាប់​ពី​មាន​កូន​ជា​លើក​ដំបូង។ ​នេះ​ជា​ការ​បាត់បង់​ឱកាស​​ដ៏​គួរឲ្យ​​​ព្រួយបារម្ភ​​មួយ​ក្នុង​វិស័យ​ការងារ​រហូត​ដល់​៧០% នៃ​ស្រ្តី​ជប៉ុន​​​ក្រោយ​ពេល​រៀបការ​ ដែល​ជា​វប្បធម៌​មួយ​របស់​ប្រជាជន​អាស៊ី៕
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: