បើចង់ដើរលឿនអ្នកត្រូវដើរម្នាក់ឯង តែបើអ្នកចង់ដើរបានឆ្ងាយអ្នកត្រូវដើរ​ជាក្រុម។


ជូបបញ្ហាទើបដឹង​ថាខ្លួនឯងត្រូវ​​ដោះស្រាយដោយវិធីណា បើអ្នក​ដឹងថា​ខ្លួន​ឯងដោះស្រាយដោយវិធីណាហើយ​ ហេតុអ្វី​ក៏អ្នក​មិន​ក្រោក​ហើយដើរទៅ? 

នេះ​ជាបញ្ហា​នៃការផ្លាស់ប្តូរ​ផ្នត់គំនិត​​..!! ក្តីសុបិត្ត​ពេញមួយយប់​​នោះ​គ្មាន​​បាន​​ការ​អ្វី​ទេ​​បើអ្នកមិនធ្វើអោយ​ក្តីសុបិត្តនោះ​ក្លាយជាពិត គឺវា​ស្មើរ​ត្រឹមតែជា​ក្តីស្រមៃ។​ ​

ភាពខ្ជិល​ច្រអូស​ជាសត្រូវនៃ​ភាព​ជោជ័យ ទីឋាននៃភាពជោជ័យ​គ្មានទេ​ដានជើង​នៃភាព​ខ្ជិលច្រអូស។ ដំណើរនៃ​ជីវិត្ត​នៅមាន​ឧបសគ្គជាច្រើន​រាប់មិនអស់ បើអ្នកមិនប្រឹកដើរ​ ដោយខ្លួន​ឯងពីឥឡូវទៅ គឺត្រូវ​ខំរៀន ខំស្វែងយល់ ខំយក​ឈ្នះលើខ្លួនឯង ខំយកឈ្នះ​លើបញ្ហាជីវិត ខំប្រឹងធ្វើយ៉ាង ណា ឲ្យឈ្នះ​លើ​សេចក្តី​​ខ្ជិល​ច្រអូស​ទាំង​ឡាយ​ឲ្យយបាន។ សេចក្តី ខ្ជិលច្រអូសគឺជា បាបធម៌ទាំងពួង។ មនុស្ស​គ្រប់រូប មិនគួរយកវាមក ដាក់ក្នុងខ្លួនឡើយ បើមិនដូច្នេះទេ វិថីជីវិតរបស់យើង​នឹងជួបតែ​បរាជ័យ​ជាមិនខាន។

ក្រឡេងពីការធ្វើដំណើររបស់អ្នក​ ជាការពិត​ណាស់​​​ការដើរម្នាក់​​​វាអាចដើរបាន​លឿនក៏​ពិត​មែន​តែ​​វអ្នកត្រូវរែកពន់​នូវឧបសគ្គ​​រាប់ពាន់​លានជំពូក​ផងដែល​ អ្នកនិងមិនអាចដើរបានឆ្ងាយទេ​​បើអ្នកគ្មានជំនួយ​ក្នុងជិវិត​ អ្នកមិនអាច​ជាមនុស្សអាត្មា​និយម​​តែ​ម្នាក់ឯង​​​មិនពឹកផ្អែក​ពីអ្នកដ៏ទៃ​នោះទេ។ រស់នៅក្នុងសង្គម​ត្រូវ​ចុះសម្រុងក្នុងសង្គម រស់នៅ​ក្នុងព្រៃ​ត្រូវ​សម្រប់ខ្លូន​នៅក្នុងព្រៃ។ ដូច្នេះការដើរនេះ​ត្រូវ​គិតតើផ្លូវណាអ្នកគួរដើរម្នាក់ឯង​ ផ្លូវណា​អ្នក​ត្រូវដើរ​ជាក្រុម។

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: