កាលព្រេងនាយ នៅលើកោះមួយមានអារម្មណ៏ជា​ច្រើននៅ​ទីនោះ ដូចជា អារម្មណ៏រីករាយ​ សោកសៅ ក្តីស្រឡាញ់ ភាពស្រស់ស្អាត ។ល។ ថ្ងៃមួយ មានការ​ប្រកា សអាសន្នថា កោះ​នេះនឹង​​លិចនៅក្នុងពេលឆាប់ៗនេះហើយ ដូច្នេះពួកគេ​ទាំងអស់គ្នា ក៍ប្រញប់ រៀបចំទូក ដើម្បី ចាក់​ចេញ​ពីលើ កោះនេះរៀងៗខ្លួន។ ក្នុងពេលនេះមានតែ ក្តីស្រឡាញ់ មួយ ប៉ុណោ្ណះ ដែលមិន ព្រម​ចាក​​ចេញ។ វាចង់នៅលើកោះ​នេះ រហូត ដល់ដំណាក់កាលចុងក្រោយ។ នៅពេលដែល កោះ​នេះ លិច​​ជិ​ត​ផុត ក្តីស្រឡាញ់ ក៍សំរេចចិត្តហៅអោយគេជួយ។ នៅពេល នោះចំពេល​ដែល ភាព​ស្តុក​ស្តម្ភ​​ កំពុងអ៊ុំទូកដ៏ធំមួយឆ្លងកាត់តាមទីនោះ។ ឃើញ ដូច្នេះ ក្តីស្រឡាញ់ ក៏ស្រែក ថា ភាពស្តុកស្តម្ភ តើអ្នកអាច ជួយយកខ្ញុំចេញ ពីកោះនេះ បានទេ? ទេ…!​ ខ្ញុំមិនអាច ជួយ អ្នក បានទេ​ ព្រោះ​នៅលើ​ទូក​​​រប​ស់​​ខ្ញុំផ្ទុកពេញទៅដោយមាស​ពេជ្រជាច្រើន គ្មានកន្លែង ទំនេរ សំរាប់អ្នកទេ។ បន្ទាប់​មក ក្តីស្រឡាញ់ ក៏សំរេច​ចិត្តស្រែក ហៅ ភាពស្រស់ស្អាត ដែល កំពុង តែជិះទូក ដ៏ស្អាត មួយឆ្លង​​​កាត់អោយជួយ។ ទេ…! ខ្ញុំមិនអាច ជួយអ្នក បានទេ មើល ទៅខ្លួនអ្នកទទឹកហើយ​ប្រលាក់ ប្រឡួកទៀត វាធ្វើអោយ​គគ្រិច​និងខូចទូករបស់ខ្ញុំ ភាពស្រស់ស្អាត ឆ្លើយ។ ចំនែក សោកសៅ ក៏នៅក្បែរនោះដែរ ក្តី​ស្រឡាញ់​ ក៏ស្រែក​អោយជួយ បង សោកសៅ តើបងអាច អោយខ្ញុំ ទៅ ជា មួយ​បងផងបានទេ? ទេ…! ក្តីស្រឡាញ់ ខ្ញុំសោកណាស់ ខ្ញុំចង់ចង់នៅម្នាក់ឯង។ អារម្មណ៍រីករាយ ក៏ឆ្លងកាត់ទីនោះដែរ ប៉ុន្តែ​ដោយសាររវល់តែរីករាយពេក មិនបានលឺ ក្តី​ស្រឡាញ់ ស្រែកហៅ អោយ ជួយនោះ ទេ។ រំពេច​នោះមាន​សម្លេងមួយបន្លឺឡើង មកជាមួយខ្ញុំមក ក្តីស្រឡាញ់ ចាំខ្ញុំជួយ​ចម្លង​អ្នក ។ ក្តីស្រឡាញ់ សប្បាយ ​ចិត្តពេក ធ្វើអោយ នាង ភ្លេច សួរ ឈ្មោះ សប្បុរសជន នោះ។ ​ នៅ ពេល​ ដែល​ពួកគេមក​ដល់​ច្រាំង សប្បុរសជននោះ​ក៏ធ្វើដំណើរទៅផ្ទះគាត់បាត់។ ក្តី ស្រឡាញ់ ដឹងថា​ខ្លួន​ជំពាក់​គុណ​សប្បុរស​​នោះ​ នាងក៏ដើរ​ទៅសួរ ចំណេះដឹង ថា តើអ្ នក ដែល ជួយខ្ញុំនោះ គេជា​នរណ?… គាត់គឺ ពេល​​វេលា ចំណេះដឹង ឆ្លើយ។ ហេតុអ្វី ពេល វេលា ព្រមជួយខ្ញុំ ? ក្តីស្រឡាញ់ សួរ។ ចំណេះដឹង ឆ្លើយ ព្រោះមានតែ ពេលវេលា ទេទើបដឹងថា ក្តីស្រឡាញ់ មាន​តំល្លៃ​ធំធេង​ប៉ុណ្ណា។

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: