រឿងលោកគ្រូចៅអធិការវត្ដកោះ
ថ្ងៃអាទិត្យ ទី10.កុម្ភៈ 2013.ម៉ោង 11:03

    កាលនោះមានបុរសម្នាក់វាដឹងថា លោកចៅ អធិការ វត្ដ កោះស្រុកទន្លេធំ លោកនោះបរិបូណ៌ ដោយលាភ សក្ការៈ​ច្រើន ចំរើន​ចិត្ដ​ប្រ​ព្រឹត្ដ​ទៅ​ក្នុង​លោក​ បង្កើត​សេចក្ដី​លោភរឿយៗ។ ថ្ងៃមួយបុរស ពាល ម្នាក់វាស្លៀក ពាក់រៀបរយ សុភាពរាបសា ប្រើ​អាការ​កិរិយា​ដូច​ជា​ឧបាសក​អ្នក​រក្សា​សីល ដែល​ មាន​សទ្ធា​ក្នុងព្រះ ពុទ្ធសាសនា ចូលទៅរកលោកចៅអធិការ លោកចៅអធិការ ក៏​ធ្វើ​បដិ​សណ្ឋារៈ​ទទួល​តាម​សម​គួរ។ ចៅ​ពាល​ក៏​និយាយ​ថា ខ្ញុំ​ករុណា​នឹងគិតធ្វើបុណ្យម្ដាយក្នុង ខែ ប្រាំងនេះឯគ្រឿងទេយ្យទានគឺត្រៃចីវរ ចំណែកខាង​លោក​ឡើង​ខ្នាត​មាតិ​កា​នោះ ក៏​បាន​ជាវ​គេ​ ស្រេច​អស់​ហើយ ត្រៃចីវរខាងលោកទេសនាសង្គាយនាគ្រែ៣នោះ ក៏បានចាត់ចែង ស្រេច​បាច់​អស់​ហើយ នៅ​តែ​ត្រៃ​ចំណែក​អភិធម្ម​នោះ ពុំ​ទាន់​ធ្វើ​នៅឡើយ ព្រោះ បងប្អូន កូន ប្រពន្ធខ្ញុំកុរុណាពិគ្រោះយល់ព្រមគ្នាថា លោកឡើងព្រះអភិធម្មនោះ គួរ​ដល់​ព្រះ​តេជ​គុណ​ជា​ម្ចាស់​នេះ ខ្ញុំ​ករុណា​មកនេះសូមអារាធនានិមន្ដព្រះតេជគុណឡើងព្រះអភិធម្ម នាំផ្លូវឲ្យ មាតា ខ្ញុំករុណា ក្នុងការបុណ្យ​នោះ​ឲ្យ​ទាន ឯ​ត្រៃ​សំរាប់​ប្រគេន​នោះ ចាំ​មកមើល ត្រៃព្រែ របស់ ព្រះ តេជព្រះគុណឯនេះ ជាព្រះ គុណសព្វព្រះហរិទ័យព្រែបែបណា ក៏​នឹង​ទិញ​ព្រែ​ខ្នាត​នោះ​ឲ្យ​ត្រូវ​ព្រះ​ហរិទ័យ សូម​ទាន​ព្រែត្រៃគំរូមើលនឹងបាន ចាត់ចែងតាម។

     ឯចៅពាលក៏លាលោកនិងចិនចេញទៅភូមិលើដើរអមទៅកំពង់ដែលចតទូក ហើយប្រាប់ កូនសិស្សដែល​ចែវ​ទូក​មក​នោះ​ថា ឥឡូវ​ព្រះ​តេជ​គុណ​ប្រើ​ឲ្យ​យើង​នាំចៅ ឯង ទៅយកប្រាក់ ៥០រៀលឯកុដិលោក ឯពួកកូនសិស្សនោះ ក៏ជឿតាម ទើបចុះចែវ​ទូក​ឆ្លង​មក​ដល់​វត្ដ​កោះ​ហើយ​ក៏​ឡើង​ទៅ​ប្រាប់​លោកសង្ឃដែលរក្សាកុដិកាន់កូនសោនោះថា ព្រះ តេជ គុណប្រើឲ្យ មកយកប្រាក់៥០រៀល ទៅ​ឲ្យ​ថ្លៃ​ទំនិញ​ចិន ឯ​លោក​សង្ឃ​រក្សា​កុដិ​ក៏​ជឿ ទើបចាក់សោ ហិបបើក យកប្រាក់៥០រៀលប្រគល់ឲ្យទៅដៃចៅពាល ចៅពាលក៏នាំកូន សិស្ស​ចុះ​ចែវ​ទូក​ឆ្លង​វិល​ទៅ​ត្រើយ​វិញ លុះ​ដល់​ហើយចៅពាលថា ចៅឯង ទាំងអស់គ្នា នៅចាំទូក ចុះខ្ញុំឯង នឹងយក ប្រាក់នេះទៅប្រគេនលោកគ្រូ ថា​ហើយ​ក៏​ឡើង​ម្នី​ម្នា​ទៅ​ទិស​បូព៌ មាន​មុខ​ឆ្ពោះត្រង់ ចូល ព្រៃ យកប្រាក់នោះទៅកែខៃបរិភោគតាមប្រាថ្នា។

     ថ្លែងឯលោកចៅអធិការនៅរង់ចាំចៅពាលតាំងតែពីពេលថ្ងត្រៃង់ លុះដល់ពេល ល្ងាចចិន ក៏បំរុងទឹកតែស្ករសអស់ ៣-៤​ប៉ាន់ ក៏​ពុំ​ឃើញ​ចៅ​ពាល​នោះ​មក ម៉្លោះហើយ  រំខានព្រះ ទ័យ យ៉ាង ខ្លាំង ក៏ឲ្យចិននោះយកព្រែទៅទុក ចំរើនពរ លាចិន​ចុះ​មក​កាន់​កំពុង​ទឹក​ហៅ​សិស្ស​ ឲ្យ​ចែវ​ទូក​ ឆ្លង​វិល​ទៅ​វត្ដ​កោះ តាំងពោលជេរចៅពាលនោះថា អាឧបាសក ចង្រៃឲ្យឯង ជូនមក ទិញព្រែធ្វើត្រៃ តថ្លៃចិន​ស្រេច​ហើយ​វា​វេះ​ទៅ​ឯ​ណា​បាត់ ឲ្យ​ឯង​លំបាក​ចាំ​ផ្លូវ​វា​អស់១ ថ្ងៃទទេ ទៅ ឯកូនសិស្សអ្នក ចែវទូកលឺលោកគ្រូពោលដូច្នោះ ក៏​ទូល​ថា​ឧបាសក​នោះ​គាត់​មក​ឲ្យ​ពួក​យើង​ខ្ញុំ​នេះ​ ចែវ​ទូក​បញ្ជិះ​គាត់​ឆ្លង​ទៅយកប្រាក់៥០ រៀលអំពីលោកបងដែលចាំកុដិ គាត់ថាព្រះតេជព្រះគុណប្រើឲ្យទៅយក​ប្រាក់​នោះ​បាន​ហើយ គាត់​ក៏​ឡើង​ពី​កំពង់​ទៅ ថា​យកប្រាក់ ទៅប្រគេនព្រះតេជគុណឯផ្សារ ព្រះករុណាមិនឃើញគា ត់ទៅដល់ ព្រះ តេជ ព្រះ គុណទេឬ

  លោកចៅអធិការថា អោអីចុះអា អញមានប្រើឲ្យវាទៅយកប្រាក់កាលណា វាលាអញមកថា វាទៅយកប្រាក់​អំពី​បង​ប្អូន​វា​ឯ​ភូមិ​លើ​ទេ នេះ​វា​ប្រែ​ថា​អញ​ប្រើ​វា​មក​យកប្រាក់ឯកុដិអញវិញ អើបើដូច្នោះវាអស់ហើយ ប្រាក់អញ នោះ អាឯងទាំងអស់​គ្នា​មិន​គួរ​ទៅ​ជឿ​វា ខំ​ចែវ​ទូក​ពីរ​បី​ត្រលប់ ប្រាក់​ក៏​បង់​ថង់​ក៏​ដាច ហើយពួកអ្នកចែវទូកថា នឹងមិន ជឿវាឯណា បានព្រោះ វាឡើងទៅជាមួយនឹងព្រះ​តេជ​គុណ លោក​ចៅ​អធិការ​ក៏​ទាល់​សំដី​នឹង​ពួកកូនសិស្ស ថាអើបើ ដូច្នោះខំចែវទៅឲ្យឆាប់ ត្បិតពេលជិតយប់ហើយក្រែងត្រូវខ្យល់ព្យុះខ្លាំង​ផាត់​មក​លិច​ទូក​ក្ដារ​ណា​អា អ្នក​ចែវ​ក៏គ្នា​ខំ​ចែវ​ទូក ត្រាតែដល់កំពង់វត្ដ ល្មមពេលម៉ោង៨-៩ យប់ លោកចៅអធិការទៅដល់កុដិហើយ ក៏​រឹត​តែ​កើត​ទោ​សោ​បន្ទោស​ទៅ​លោក​ដែល​នៅ​ចាំ​កុដិថា មិនគួរទៅជឿមនុស្ស និងដល់ចាក់សោយកប្រាក់ឲ្យទៅអាមនុស្សពាលនោះ​សោះ​លោក​ដែល​នៅ​ចាំ​កុដិ​ឆ្លើយ​ថា មិន​ជឿ​ឯ​ណា​បានព្រោះក្មេងចែវទូកវាមកផង លោកគ្រូ ក៏ទញ់ទាល់នៅ ៗនោះ ទៀតមានសេចក្ដីពុំសប្បាយ ដោយ​ចាញ់​កល​មនុស្ស​ដោយ​ប្រការ​យ៉ាងនេះ។

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: