តើអ្នកដឹកនាំខ្មែររាប់តាំងពីមន្ត្រីរាជថ្នាក់ក្រោមរហូតដល់នាយករដ្ឋមន្រ្តី មានព្រហ្មវិហារហើយឬនៅ?

ព្រហ្មវិហារធម៌ ៤ សំខាន់យ៉ាងណាចំពោះមនុស្ស?

ព្រហ្មវិហារធម៌ ៤ បានដល់ ធម៌ជាគ្រឿងឋិតនៅដ៏ប្រសើរ ធម៌ប្រចាំចិត្តដ៏ប្រសើរ គោលការប្រព្រឹត្តិដ៏ បរិសុទ្ធិ ធម៌ដែលត្រូវមាន ទុកជាគោលក្នុងចិត្ត និងកាន់កាប់ការប្រព្រឹត្តិ ទើបនឹងមាននាមថា ដំណើរ
ជីវិតហ្មត់ចត់ និងប្រតិបត្តិខ្លួនចំពោះមនុស្ស សត្វទាំងឡាយដោយត្រូវ ប្រកបដោយ បានដល់ ៖

១. មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាល្អ ចង់ឲ្យគេមានសេចក្តីសុខ មានចិត្តមេត្រី និងគិតធ្វើប្រយោជន៍ ដល់មនុស្ស សត្វទូទៅ ។

២. ករុណា សេចក្តីអាណិត ជួយឲ្យរួចផុតទុក្ខជួយសង្រ្គោះបំបាត់ទុក្ខលំបាករបស់ ពពួកសត្វ ។

៣. មុទិតា មានសេចក្តីត្រេកអរ ពេលឃើញអ្នកដទៃមាន សេក្តីសុខ មានចិត្តរីករាយសប្បាយជានិច្ច ចំពោះសត្វទាំងឡាយ អ្នកឋិតនៅក្នុង ” បកតិសុខ “ ( សុខជាប្រក្រតី )។

៤. ឧបេក្ខា ការដម្កល់ចិត្តជាកណ្តាល ដែលនឹងធ្វើឲ្យតំរង់នៅ  ក្នុងធម៌ តាមពិចារណាឃើញដោយបញ្ញា គឺមានចិត្តរាបត្រង់ដោយធម៌ ដូចជាជញ្ជីង មិនលំអៀងដោយស្រ ឡាញ់ដោយស្អប់ ពិចារណាឃើញ
កម្ម ដែលសត្វទាំងឡាយធ្វើហើយ ដ៏គួរបានទទួលផលល្អ ឬអាក្រក់  មដល់ហេតុដែលខ្លួនបានប្រព្រឹត្ត ព្រមនឹងវិនិច្ឆ័យ និងបដិបត្តិទៅ តាមធម៌ រួមទាំងចេះតាំងចិត្តជាកណ្តាលសម្លឹងមើល នៅពេលមិនមាន កិច្ចដែលគួរធ្វើ ព្រោះគេទទួលខុសត្រូវបានល្អហើយ គេសមគួរទទួលខុស
ត្រូវដោយខ្លួនឯង ឬគេគួរបានទទួលផលដ៏សមរម្យជាមួយការទទួល ខុសត្រូវរបស់ខ្លួន ។

អ្នកឋិតនៅក្នុងព្រហ្មវិហារធម៌ រមែងជួយមនុស្ស សត្វទាំងឡាយដោយមេត្តាករុណា និងរមែងរក្សា ធម៌ទុកបានដោយឧបេក្ខា ដូច្នោះ សូម្បីមានករុណាដែលនឹងជួយ សង្រ្គោះមនុស្សសត្វទាំងពួង តែក៏ត្រូវ មានឧបេក្ខាផង ដែលនឹងនាំមិនឲ្យខូចធម៌ ។

ព្រហ្មវិហារធម៌នេះ ពេលខ្លះប្រែថា ធម៌របស់ព្រះព្រហ្ម ធម៌សម្រាប់ ការរស់តាមបែបព្រះព្រហ្ម ធម៌ប្រចាំចិត្តដែលធ្វើឲ្យបានជាព្រះព្រហ្ម ឬ ឲ្យស្មើដោយព្រះព្រហ្ម ឬ ធម៌  ជាគ្រឿងរស់នៅរបស់ អ្នកមានគុណខ្ពង់ខ្ពស់ ។

ព្រហ្មវិហារធម៌ ៤ ហៅម្យ៉ាងទៀតថា អប្បញ្ញា ៤ ព្រោះផ្សព្វផ្សាយជានិច្ចនៅក្នុង ចំណោមនុស្សសត្វ ទាំងឡាយមិនមាន ប្រមាណ មិនកំណត់ព្រំដែន ។

ព្រហ្មវិហារធម៌មាននៅក្នុងបុគ្គលណា រមែងធ្វើឲ្យអ្នកនោះ​​ ប្រព្រឹត្តបដិបត្តិសង្រ្គោះដល់អ្នកដទៃ ដោយ ” សង្គហវត្ថុ ” ជាដើម ។

ព្រហ្មវិហារធម៌ ៤ ប្រការនេះ ជាធម៌ដ៏ប្រសើរ ដែលចាត់ជា​​ គោលធម៌ប្រចាំនៅ​ក្នុង​ចិត្ត និងឃុំគ្រងការព្រឹត្តិ ជាធម៌ចាំបាច់យ៉ាងខ្លាំង​ ក្នុងសង្គមខ្មែរ ដែលបច្ចុប្បន្ននេះ អំ ណាចវត្ថុនិយមបានរួមរឹត រហូតដល់​ ឲ្យបានក្លាយជាអ្នកមានចិត្តចង្អៀត គិតតែប្រយោជន៍ផ្ទាល់ខ្លួន ។ ការហ្វឹកហាត់ឲ្យមានក្តីស្រឡាញ់មេត្តា សូម្បីដល់សត្រូវរបស់ខ្លួនបាន រមែងនឹងបាននាមថា ពុទ្ធសាសនិកដ៏ពិត តាមគោលធម៌ពុទ្ធសាសនាថា ត្រូវប្រែមេត្តាដល់ចោរ ដែលកំពុងតែកាត់ ឬអាផ្តាច់អវយវៈ ដូចជាដៃឬជើង
របស់យើង នរណាមានក្រោធចំពោះចោរ អ្នកនោះក៏មិនមែន
ជាសាវករបស់យើង ។

ដូច្នោះ ការហ្វឹកហាត់ខ្លួនក្នុងរឿងប្រតិបត្តិព្រហ្មវិហារធម៌ ខាងដើម ខ្លួនគួរប្រតិបត្តិដូច្នេះ ៖

១. ផ្សព្វផ្សាយមេត្តា

២. តាំងសេចក្តីប្រាថ្នាល្អចំពោះមនុស្សទូទៅ

៣. ខ្វល់ខ្វាយជួយសង្រ្គោះដល់អ្នកដទៃ

៤. ឧបត្ថម្ភបំរុង និងចូលរួមក្នុងកិច្ចការសាធាប្រយោជន៍

៥. មិនស្អប់ខ្ពើម ឬឫស្យាអ្នកដទៃ

៦. សម្តែងការពេញចិត្តនៅពេលអ្នកដទៃមានជោគជ័យ

៧. ដម្កល់ចិត្តជាកណ្តាល សម្លឹងមើលវត្ថុទាំងឡាយតាមសេចក្តីពិត ។


ប្រភព៖ Facebook
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: