ព្រះគុណម៉ែ កម្ម និង ជីវិត
ធម្មជាតិលំអទ្វីបលោកា បុប្ផាលំអឧទ្យានស្រី“សិរី” កម្មផល លំអសត្វលោកិយ សិរីលំអជនសប្បុរស ។
ជីវិតកើតមកតែងជួបទុក្ខ កើតទុក្ខអផ្សុកពុំសុខសោះ មោះកម្មអកុសលសល់ជាគ្រោះ រលាស់ពុំចេញដេញពុំទៅ ។

កំណើតអបាយហៅសែនយ៉ាប់ យ៉ាប់ហួសសាស័ព្ទឱ្យបានត្រូវ ព្រោះកម្មអកុសលផ្តល់ជាផ្លូវ ខ្លួនធ្វើខ្លន្លួត្រូវទទួលយក ។

បើកើតជាមនុស្សហៅសំណាង បុណ្យព្រេងធ្លាប់សាងមកបានខ្ពស់ កុសលជាផ្លូវត្រូវកើតមនុស្ស មានស័ក្តិមានយសខ្ពស់អាត្មា ។

បុណ្យឱ្យមកកើតក្នុងពោះមនុស្ស ដែលមនុស្សឯងនោះគឺមាតា អ្នកមានគុណក្រៃហួសពណ៌នា គណនាត្រារាប់ឱ្យសព្វបាន ។

ចិញ្ចឹមបីបមថ្នមថ្នាក់ថែ រាល់ថ្ងៃរាល់ខែគ្មានស្រាកស្រាន្ត មេត្តាជោរជោគក្នុងសន្តាន ប្រោសកូនកល្យាណឱ្យផុតក្ស័យ។

ដូចនេះម៉ែមានគុណច្រើនណាស់ គុណនោះច្រាលច្រាស់លើសអ្វីៗ ប្រឹថពីថាធ្ងន់ហួសឧបមេយ្យ គង់ចាញ់គុណថ្លៃនៃមាតា ។

ម៉ែគឺរស្មីលម្អកូន ម៉ែគឺជាក្បូនឆ្លង្លជលសា ម៉ែគឺជាស្បៀងលៀងជីវ៉ា ម៉ែគឺជោគវាសនាជីវិតកូន
គួរអាសូរចិត្តអាណិតម៉ែ អស់ប្រាំបួនខែម៉ែពផ្ទៃ្ទ ស៊ូទ្រាំចាញ់គភ៌ញ័រល្ហិតល្ហៃ អាស្រ័យ័បុត្រភ្ង្ងាផ្ញើជីវិត ។

ម្លឹងហើយម៉ែនៅនឹកស្រលាញ់ លំបាកម្តេចមិញឥតបើគិត ទន្ទឹងឱ្យតែខែមកជិត ចិត្តពិតចង់ឃើញបុត្រពិសី ។

ពេលឆ្លងទន្លេម៉ែឈឺណាស់ ឈឺក្រៃឈឺក្រាស់ហួសឧបមេយ្យ ស្ទើរផុតជីវិតចាកលោកិយ វិស័យ័មច្ច្ចុរ៉ាជមករង់ចាំ ។

បើម៉ែបានឆ្លងផុតវាលធំ ម៉ែស្តាប់កូនយំម៉ែចំណាំ សំលេងកូនតូចដូចបណ្តាំ ផ្សះផ្សាំទ្រូងម៉ែឱ្យល្ហែពិត ។

ម៉ែស្រលាញ់កូនម៉ែថ្នាក់ថ្នម បំពេបីបមលោមប្រណិត ស្ថិតក្រោមដំណក់នៃលោហិត ផ្តិតដោយឱរ៉ាដ៏ថ្លាស្អាត ។

ដោយ ឧបាសក ឆឹង កាន
មាន CD សម្លេង ចែកជូនជាធម្មទានដោយលោក បូ ពៅ
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: