ទម្លាប់ គឺជាអ្វីដែលយើងធ្វើដដែលៗ, ក៏ប៉ុន្តែភាគច្រើន យើងកម្រដឹងខ្លួនថាយើងមានវាណាស់, គឺប្រៀបដូចជាស្វ័យពិឡុត។
ទម្លាប់ខ្លះ គឺល្អ, ដូចជា៖
  • ហាត់ប្រាណទៀងទាត់
  • រៀបគម្រោងការទុកជាមុន
  • សម្តែងការគោរពដល់អ្នកដទៃ
ទម្លាប់ខ្លះ មិនល្អ, ដូចជា៖
  • គិតដល់អវិជ្ជមានភាព
  • មានអារម្មណ៍អន់ជាងគេ
  • បន្ទោសអ្នកដទៃ
ហើយមានទម្លាប់ខ្លះគឺធម្មតា, រួបញ្ចូលទាំងការ៖
  • ងូតទឹកនៅពេលយប់
  • ញ៉ាំយ៉ូហ្គើតជាមួយសម
  • មើលទស្សនាវដ្តីពីក្រោយទៅមុខ
វាអាស្រ័យទៅលើថា ពួកវាជាអ្វី, ទម្លាប់របស់យើងនឹងអាចនឹងសម្រេចយើង ឬបំបាក់យើង។ យើងក្លាយទៅជាអ្វីដែលយើងធ្វើដដែលៗ, ដូចអ្នកនិពន្ធឈ្មោះ Samuel Smiles បានកត់សម្គាល់ថា៖
បណ្តុះគំនិត អ្នកនឹងទទួលផលបានជាអំពើ
បណ្តុះអំពើ អ្នកនឹងទទួលផលបានជាទម្លាប់
បណ្តុះទម្លាប់ អ្នកនឹងទទលបានផលជាចរិតលក្្ខណៈ
បណ្តុះចរិតលក្ខណៈ អ្នកនឹងទទួលបានផលជាភ័ព្វសំណាង

សំណាងល្អ ដែលអ្នកខ្លាំងជាងទម្លាប់របស់អ្នក, ដូច្នេះ បានសេចក្តីថា អ្នកអាចកែប្រែវា។ ឧទាហរណ៍៖ សាកល្បងបត់ដៃ រួចហើយសាកល្បងបត់វាបញ្ច្រាស់វិញ, តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? ចម្លែកណាស់ មែនទេ? ប៉ុន្តែប្រសិនបើអ្នកបត់វាបញ្ច្រាស់មកវិញចំនួនសាមសិបថ្ងៃជាប់ៗគ្នា វានឹងលែងមានអារម្មណ៍ចម្លែកទៀតហើយ ហើយអ្នកធ្វើវាដោយមិនចាំបាច់គិតអំពីវា ព្រោះអ្នកបានទម្លាប់ខ្លួន។
      នៅពេលណាមួយ អ្នកអាចសម្លឹងមើលខ្លួនអ្នកនៅកញ្ចក់ រួចហើយនិយាយថា “ហេ, ខ្ញុំមិនចូលចិត្តខ្លួនខ្ញុំបែបហ្នឹងទេ!” ហើយអ្នកអាចប្តូរទម្លាប់អាក្រក់ចេញ ជំនួសដោយទម្លាប់ល្អមួយ។ វាពុំមែនតែងតែងាយស្រួលទេ ប៉ុន្តែវាតែងតែអាចធ្វើបាន។
      មិនមែនគំនិតទាំងអស់នៅក្នុងសៀវភៅ សុទ្ធតែមានប្រសិទ្ធភាពចំពោះអ្នកទេ, ប៉ុន្តែអ្នកក៏ពុំចាំបាច់តែល្អគ្រប់ដប់ ដើម្បីមើលឃើញលទ្ធផលដែរ។ គ្រាន់តែរស់នៅតាមទម្លាប់នៅក្នុងពេលខ្លះ អាចជួយឲ្យអ្នកពិសោធការប្រែប្រួលនៅក្នុងជីវិត ដែលអ្នកពុំដែលគិតថាអាចធ្វើបាន។

ទម្លាប់ ៧ បែប អាចជួយអ្នក៖
  • ក្តោបក្តាប់ជីវិតរបស់អ្នក
  • បង្កើនភាពប្រសើរនៃចំណងទាក់ទងជាមួយមិត្តភក្តិ
  • ចុះសម្រុងជាមួយឳពុកម្តាយរបស់អ្នក
  • យកឈ្នះលើការញៀន
  • កំណត់តម្លៃ និងអ្វីដែលសំខាន់បំផុតចំពោះអ្នក
  • ធ្វើអ្វីបានច្រើននៅក្នុងពេលខ្លី
  • បង្កើនភាពជឿជាក់ខ្លួនឯង
  • ធ្វើឲ្យខ្លួនឯងរីករាយ
  • ស្វែងរកតុល្យភាពរវាងសាលា, ការងារ, មិត្តភក្តិ, និងអ្វីៗផ្សេងទៀត
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: