១0 ហេតុផល ដើម្បីចាប់ផ្តើម អាជីវកម្ម
10 REASONS TO START A BUSINESS

១. ចង់ក្លាយខ្លួនជា ចៅហ្វាយនាយ
ប្រសិនបើអ្នកមាន អាជីវកម្ម ផ្ទាល់ខ្លួន អ្នកជាមនុស្សតែម្នាក់គត់ ដែលត្រូវ ឆ្លើយទៅនិងខ្លួនឯង។ ធ្វើជាចៅហ្វាយលើខ្លួនឯងគឺបានផ្ទាល់អោយខ្លួនឯងក្លាយទៅជាថៅកែ មានសេរីភាព ក្នុងការធ្វើអ្វីគ្រប់សព្វបែបយ៉ាង លើវិថីនៃជិវិត្តរបស់ខ្លួនដោយខ្លួនឯង និងអនុវត្ត ផែនការ ផ្ទាល់ខ្លួនដោយខ្លួនឯង។ ជាការពិតណាស់ អ្នករស់ឬ ស្លាប់ ដោយការសម្រេចចិត្ត របស់ខ្លួនឯង ប៉ុន្តែ នេះគឺជារឿងល្អ។ ចៅហ្វាយនាយក៏ខ្លួនឯង កូនចៅក៏ខ្លួនឯង។

២. ធ្វើអ្វីដែល អ្នកស្រឡាញ់ - ឬ យ៉ាងហោចណាស់ក៏ជាអ្វី ដែលអ្នកចាប់អារម្មណ៍ដែរ
វត្ថុបំណងដែលក្នុងការចាប់ផ្តើមធ្វើខ្លួនអោយក្លាយទៅជាសហគ្រិនគឺអ្នកត្រូវជ្រើសរើសថា តើក្រុមហ៊ុនប្រភេទណា ដើម្បីចាប់ផ្តើមអាជីវកម្មរបស់អ្នក ហើយនិងនៅទីកន្លែងណា។ ដូច្នេះបានផ្តល់អោយអ្នកសិក្សាស្រាវជ្រាវ អោយបានត្រឹមត្រូវ ដែលមានគម្លាតនៅលើទីផ្សារ ម្យ៉ាងទៅក៏ជាទម្លាប់មួយដែលអ្នកចំណង់ចំណូលចិត្ត និងការចាប់អារម្មណ៏ក្នុងការស្វែងរកប្រាក់ ចូលអាជីវកម្ម បានផលចំណេញដែរ។

៣. បង្កើតច្បាប់អោយខ្លួនឯង
ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន អ្នកត្រូវតែកំណត់កាលបរិច្ឆេទ អោយច្បាស់លាស់អោយខ្លួនឯង។ ពិតណាស់អ្នកមិនត្រូវកុហកខ្លួនឯងទេ ដូចជាថាអ្នកត្រូវក្រោកនៅម៉ោង ៥ ព្រឹក ដល់ម៉ោង ៥ ព្រឹក អ្នកត្រូវតែក្រោកអ្នកត្រូវលត់ដំខ្លួនឯង អ្នកត្រូវដាក់វិន័យអោយខ្លួនឯង។ ប៉ុន្តែការឈានទៅដល់គោលដៅ អ្នកត្រូវតែមានការលើកទឹកចិត្តខ្លួនឯងអោយបានខ្ពស់ ដើម្បីធ្វើការ ដោយតឹករឹងនិង ជំរុញ អាជីវកម្ម អោយទៅមុខ។

៤. សេរីភាពក្នុងការ បង្ហាញពីខ្លួនឯង
ប្រសិនបើអ្នកបានគិតថាដើរលើផ្លូវមួយតែម្នាក់ឯង នោះអ្នកក៏និងបានគិតពីរបៀបដែល អ្នកនិងធ្វើអ្វីនៅលើផ្លូវដែលអ្នកបាននិងកំពុងធ្វើដំណើរនោះ។ អ្នកនិងមានសេរីភាពក្នុងការបង្ហាញពីខ្លួនឯង ការអភិវឌ្ឍន៏ គោលគំនិត វិធីដោះស្រាយបញ្ហាជាដើម ដែលអ្នកជ្រើសតាមមធ្យាបាយណាមួយដោយខ្លួនឯង។ ជាការពិត អ្នកអាចមានឧបសគ្គខាងផ្នែកហិរញ្ញវត្ថុ ប៉ុន្តែ អ្នកក៏អាចមានឱកាសដើម្បីច្នៃប្រឌិតតាមអ្វីដែលអាចធ្វើទៅបាននូវអ្វីដែលអ្នកមានការពេញចិត្ត។

៥. ស្វែងរកការគាំទ្រ អោយបានច្រើនតាមដែលអាចធ្វើទៅបាន
ត្រូវឈ្វែងយល់នូវពត៌មានលំអិតស្តីពីចំនួយ នៃច្បាប់(រដ្ឋាការ) កំប៉ិកកំប៉ុកនិងពន្ធដារ ដែល សហគ្រាសខ្នាតតូចត្រូវប្រឈមមុខ។ យ៉ាងណាក៏ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិធានការជាច្រើនត្រូវបានគេណែនាំអោយធ្វើកាន់តែងាយស្រួលដើម្បីអោយវាអាចធ្វើដំណើរតែឯងបាន។ ការគាំទ្រពីរដ្ឋាភិបាល ពីផ្នែកច្បាប់សហគ្រាស ក្រុមហ៊ុន ពីអង្គការ ដទៃទៀតៗ អោយផ្តល់ការគាំទ្រ អោយមានដំណើរការទៅ ជំនួយនិងការផ្តល់ថវិកា ដែលត្រូវការធ្វើអោយអ្នកអាច ចាប់ផ្តើម អាជីវកម្មបាន។

៦. បង្កើតសំណាង ឬយ៉ាងហោចណាស់ឱ្យបានគ្រប់គ្រាន់ ដើម្បីរស់
មានរឿងរ៉ាវស្តីពីសហគ្រិនរាប់ មិនអស់ដែលបានបញ្ចេញនូវគំនិតនិងទស្សនៈដ៏អស្ចារ្យ ក្នុងការ ឆ្លៀតរកកម្រៃ ពីការកេងប្រវ័ញ្ច ដោយភាពជោជ័យ និងបានយ៉ាងល្អលើវិធីរបស់ពួកគេ បានពី មនុស្សរាប់លានអ្នកនៅរាងរាលឆ្នាំ។បើទោះជាដំណើរការចាប់ផ្តើមត្រូវទាមទាពេលវេលា ម៉ោង និងប្រាក់តិចតួច ក៏មិនមានជារឿងអីដែលចម្លែក ប្រសិនបើអាជីវកម្មរបស់អ្នកមាន ដំណើរការល្អ ហើយរង្វាន់នៃភាពជោជ័យក៏អាចកាន់តែធំឡើងៗ។ ផលចំនេញដែលអ្នក ទទួលបានគឺជា សំណាងដែលអ្នកបានបង្កើតដោយខ្លួនអ្នកផ្ទាល់។

៧. ធ្វើនូវកិច្ចការចំរុះ និងផ្សេងៗគ្នា
ដោះស្រាយបញ្ហានេះបញ្ជី ការផ្គត់ផ្គង់ រៀបចំរបស់របរអោយមានសន្តាប់ធ្នាប់ ហើយបន្ទាប់មកទៀតដើរមើលជុំវិញការិយាល័យ ឬកន្លែងអាជីវកម្ម។ នេះមិនហៅថាជាប់រវល់នោះទេ គឺគ្រាន់តែធ្វើការចំរុះប៉ុន្នោះ ប្រសិនបើអ្នកចង់ធ្វើអាជិបគ្រប់កន្លែង ហើយរាល់ថ្ងៃ ធ្វើអ្វីខុសគ្នាជាច្រើន ហើយការធ្វើនូវកិច្ចការនោះៗតែម្នាក់គឺជារូបអ្នក។

៨. មានអាជិពទីពីរ
ជាការពិតណាស់ ប្រសិនបើអ្នកមិនចង់បោះបង់នូវប្រាក់ចំណូលដែលទាងទាត់នោះទេ អ្នកត្រូវតែង ទទួលយកនូវពិភពទាំងពីរនោះ ហើយនិងធ្វើជាបុគ្គលិកក្នុងខណៈដែលអាជិវ កម្មរបស់ មានដំណើរ ការ។ អ្នកអាចជាម្ចាស់នៃអាជីវកម្មផងអាចជាបុគ្គលដែលសហគ្រិនជួលមកផង បើទោះជាវាមាន ឧបគ្គពីខាងក្រៅផង ខាងក្នុងផងក៏ដោយ តែក៏ស្ថិននៅលើបន្ទាប់នៃភាពជោគជ័យពីការរក និងជម្រើសនៃផលចំណេញដែរ។ ធ្វើនូវអ្វីដែលអ្នកមានចំណាប់អារម្មណ៏ និងក្រោកឡើង ធ្វើដោយ ពេញចិត្ត។

៩. កាត់បន្ថយការធ្វើដំណើរដោយការនៅជិតផ្ទះ
បើទោះជាអាជីវកម្មតូចៗភាគច្រើនប្រតិបត្តិការពីការិយាល័យ សហគ្រិនជាច្រើនរកឃើញថាការ ប្រតិបត្តិការពីផ្ទះគឺអាចជួយបានច្រើនបំផុតលើការចំណាយបានធ្លាក់ចុះនៅក្នុងដំណាក់ការលដំបូង។ ការប្រតិបត្តិការអាជីវកម្មនៅផ្ទះក៏បានផ្តល់ភាពងាយស្រួល ដូចជាបរិយាកាសការងារ ការដឹងជញ្ជូន សាធារណៈជាដើម។

១០. ការសំរេចក្តីសុបិន្តដ៏ធំរបស់អ្នក
អ្នកអាចមានអារម្មណ៏ថាបានចាប់ផ្តើមដំណើរការក្រុមហ៊ុនតួចមួយដោយមានត្រឹមតែតុផ្ទាល់ខ្លួនមួយ និងមានបុគ្គលតែពីបីនាក់នៅពេលដំបូង។ វាអាចទៅរួចក្នុងការធ្វើវាអោយកាន់តែធំឡើងៗដោយ អោយសម្រាច់គោលដៅនៃអាជីវកម្ម។ ភាពជោកជ័យមិនដើរមករកយើងទេ គឺយើងត្រូវដើរទៅ រកភាពជោគជ័យ។ការមិនបោះបង់ចោលនូវក្តីសុបិន្តរបស់គឺជាសញ្ញាឆ្ពុះ ទៅរកការ សម្រាច់ក្តី ប្រាថ្នា។ 


 បកប្រែនិងកែសម្រួលពី៖ Start your own business 2010 by: Lan Whiteling


 
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: