ហេតុអ្វី បង្កើតគណបក្សឈ្មោះ សម រង្ស៊ី ??

ស្លាកសញ្ញា​​បក្ស សម រង្ស៊ី
ឆ្នាំ 1993 ជាឆ្នាំ ដែល ហ្វ៊ិនស៊ិនប៉ិច ឈ្នះឆ្នោត លោក សម រង្ស៊ី ជាតំណាងរាស្រ្ដលេខរៀងទី១ របស់គណបក្ស ហ្វ៊ិនស៊ិនប៉ិច មណ្ឌល សៀមរាប ហើយ ក៍ជា រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច ។
ការគ្រប់គ្រងសេដ្ឋកិច្ច របស់លោកពិតជាល្អណាស់ តំលៃសមរម្យគ្រប់បែបយ៉ាង ធ្វើអោយជីវភាពប្រជាជន មានកំរិតមធ្យម ហើយតំឡើងប្រាក់ខែ អោយរាជការបានយ៉ាងច្រើន គួសម។

ហ៊ុនសែន ក្នុងនាមនាយករដ្ឋមន្រ្ដី ទី២ ដឹងច្បាស់ ហើយគិតថា បើមាន សម រង្ស៊ី នៅ ហ្វ៊ិន ស៊ិនប៉ិច គឺគណបក្សនេះ នឹងក្លាំងក្លា ដូច្នេះត្រូវតែរក វិធីកំចាត់ចោល ។ លោកបានបញ្ចុះបញ្ចូល នរោត្តម រណរិទ្ធ អោយដក នឹង កំចាត់ លោក សមរង្ស៊ីចេញ ដោយប្ដូរអោយលក្ខខណ្ឌ មួយចំនួន។

ដោយការទ្រាំ នឹងការកៀបសង្កត់ ធ្វើបាបមិនបាន លោកក៍បានចាកចេញ ទៅបង្កើតគណបក្សថ្មី ដោយប្រើឈ្មោះ គណបក្ស ជាតិខ្មែរ ។ គណបក្សនេះ ទទួលការគាំទ្រក្លាំងក្លាណាស់ ទាំងនិស្សិតក្នុងប្រទេស ទាំងក្រៅប្រទេស បានពុះកញ្ជ្រោលយ៉ាងខ្លាំង ធ្វើអោយលោក ហ៊ុនសែន កាន់តែភ័យ និង មើលឃើញថា ហ្វ៊ិនស៊ិនប៉ិច អាចលែងជាដៃគូរ របស់លោក ប៉ុន្ដែ គឺ គណបក្សថ្មី ។

សម រង្ស៊ី ត្រូវប្រឈមមុខ នឹងបញ្ហាជាច្រើន រួមទាំងការគំរាមកំហែង ដលជីវិតរបស់លោក ក្នុងឆាកនយោបាយ (បំផ្ទុះគ្រាប់បែក មុខរដ្ឋសភា
ថ្ងៃទី ៣០ ខែ មីនា 1997)។

វិធីចុងក្រោយរបស់លោកហ៊ុនសែន គឺ ទិញ អៀង ម៉ូលី និង អ្នកដែលកាន់កាប់កិច្ចការផ្ទៃក្នុង របស់គណបក្សជាតិខ្មែរ ក្នុងចំនួនទឹកលុយ យ៉ាងសន្ធឹកសន្ធាប់ ហើយបំបែកចេញពីជាតិខ្មែរ បង្កើតគណបក្សជាតិខ្មែរ ឈ្មោះដូចគ្នាមួយទៀត។


កៀកអណត្តិទី២ ខ្វះតែ ៦ខែ នៃការបោះឆ្នោត គឺ ប្រថុចញ៉ុចមែនទែន លោកមិនបានបោះបង់ចោលខ្មែរ នោះទេ គឺ រក្សារចនាសម្ព័ន្ធ ដែលសេសសល់ បង្កើតគណបក្សថ្មី សំរាប់ចូលរួមការបោះឆ្នោត ១៩៩៨ គួបផ្សំនិង ប្រជាប្រិយភាពលោក នៅពេលនោះ គឺ ខ្លាំងក្លាណាស់ ជាមូលហេតុដែលនាំអោយប្រើឈ្មោះ
គណបក្ស សម រង្ស៊ី ។

ឆាកជីវិតដំបូងនៃ នយោបាយរបស់លោក គឺ ទទួលបាន 16 អសនះ
ប៉ុន្ដែរ សន្លឹកឆ្នោត រាប់ស៊ិបម៉ឹនសន្លឹកទៀត ត្រូវបានប្រទះ ពាសពេញទន្លេ
នាអណត្តិទី២ (សន្លឹកឆ្នោត អណ្ដែតទន្លេ) ៕

ប្រភពពីបងប្រុស៖ www.facebook.com/savona.honestly



 
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: