ការ​បែង​ចែក​កម្ពុជា​ក្រោម​
សូមមើល: បញ្ជីរាយនាមខេត្ត ក្រុង និងកោះខ្មែរនៅកម្ពុជាក្រោម បន្ថែមកម្ពុជា​ក្រោម​ចែក​ជា​ពីរ​ផ្នែក​៖ កម្ពុជា​ក្រោម​ប៉ែក​ខាងកើតនិង​កម្ពុជា​ក្រោម​ប៉ែក​ខាងលិច​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត
ជា​ដែនដី​ស្ថិតនៅ​ខាងកើត​កំពង់ផែ​ព្រៃនគរ ឬ​សៃ​ហ្គ​ន ។ ផែនដី​នេះ​កាល​សម័យ​នោះ មានឈ្មោះ​​ហៅ​ថា​ស្រុកដូ​ណៃ ។​ ភូមិភាគ ដូ​នណៃ​ នេះ ភាគ​ធំ​សុទ្ធសឹង​ជា​ខ្ពង់រាប ។ ស្រុក​នេះ​បាន​ត្រូវ​ពួក​ជនជាតិ​​យួន​ប្លន់​យក​នៅពេល​ដែល​ប្រទេស​ខ្មែរ​ កើតសង្គ្រាម​ក្នុង​ស្រុក​គឺ​ក្នុង​រវាង គ​.​ស ១៦២៣ ។ ​ក្នុង​ភូមិភាគ​ដែនដី ដូ​​ណៃ នេះ​មាន​ជា​អាទិ៍​ ខេត្តកោះ​គង ​(Go Cong យួន​ហៅ​ហ្ក​កុង​),​ទួល​តា​មោក​(Thu dau Mot យួន​ហៅ​ធូ​យ៉ូវ​ម៉ូត​),​ព្រះ​សួគ៌ា​(Ba Ria យួន​ហៅ​បារៀ​),​ចង្វារ​ត្រពាំង​(Bien Hoa យួន​ហៅ​បៀ​ន​វ៉ា​),​អូ​កាប់​(Vung Tau យួន​ហៅ​វុងតា​វ​) ។​ ​

កម្ពុជា​ក្រោម​ប៉ែក​ខាងលិច​
វត្ត​ឃ្លាំងក្នុង​ខេត្ត​ឃ្លាំង​ដែល​វៀតណាម​ហៅ​ថា​ខេត្ត​សុក​ចាំង
ជា​ដែនដី​ស្ថិត​នៅ​ភាគ​ខាងលិច កំពង់ផែ​ព្រៃនគរ​គឺ​ត្រើយ​ខាងឆ្វេង​ទន្លេសៃ​ហ្គ​ន​,​សព្វ​ថ្ងៃ​គេ​ចូលចិត្ត​ ហៅថា ដែនដី​សណ្ដរ​ទន្លេមេគង្គ ។​​ភូមិភាគ​នេះ​មាន​បណ្ដារាស្ត្រ​ខ្មែរ​រស់នៅ​យ៉ាង​កុះករ​,​សម្បូរណ៍​ដោយ​ ព្រែក​,​ទន្លេ , ​អូ , ជ្រលង ,​បឹងបួរ ។ ដី​នៅ​តំបន់​នេះ​មាន​ជីរ​ជាតិ​ល្អ​ណាស់ សម្រាប់​វិស័យ​កសិកម្ម ។ កម្ពុជា​ក្រោម​ប៉ែក​​ខាងលិច ជា​ភូមិភាគ​ដី​វាលទំនាប​។ នៅក្នុង​សម័យ​នោះ​ភូមិភាគ​នេះ ចែក​ចេញ​តែ​៣​ខែត្រ​ធំៗ គឺ​៖
  1. ខេត្តឡុង​ហូ​(​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកចេញជា​ខែ​ត្រ វិញ​ឡុង​, សា​ដែក​, និង ត្រា​វិញ​)
  2. ខេត្ត​មាត់ជ្រូក​(​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខែ​ត្រចូ​វ​ដុក​, ឡុង​ស្វៀន​, កឹន​ថើ​, និង​សុក​ត្រាំ​ង​)
  3. ​ខេត្ត​ពាម (​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខេត្ត ហា​ទៀង​,​រ៉ា​ច​យ៉ា និង​បាក់​លីវ​) ។​
សូមបញ្ជាក់​ថា ដែនដី​កម្ពុជា​ក្រោម​ត្រូវ​រាប់​បញ្ជូ​លកោះ​ពីរផង គឺ កោះ​ត្រឡាច​(Con Son យួន​ហៅ​កូន​សឺ​ន​) និង កោះ​​ត្រល់​(Phu Quoc​យួន​ហៅ​ហ្វូ​កួ​ក​) ។​ ​

អាណាខេត្ត​នៅ​កម្ពុជា​ក្រោម​

នៅ​កម្ពុជា​ក្រោម​ទាំងមូល កាលពី​សម័យមុន ចែកចេញ​ជា​អាណាខេត្ត​ធំៗ​៤​គឺ​៖
  1. អាណាខេត្ត​ដូន​ណៃ
  2. អាណា​ខេត្តលង់​ហោរ
  3. អាណា​ខេត្តមាត់​ជ្រូក
  4. អាណា​ខេត្តពាម
ក្រោយមក​អាណាខេត្ត​ទាំងនោះ​ត្រូវបាន​បែងចែក​ជា​ខេត្ត​​តូចៗ​ចំនួន ២១​ខេត្ត ដែល​នៅ​ប្រើ​រហូត​ដល់​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ។​ ឈ្មោះ​ខេត្ត​ទាំង​២១​នោះគឺៈ​
១- ព្រះ​ត្រពាំង
២-​ស្រុក​ឃ្លាំង​
​៣-​មាត់​ជ្រូក
៤-​ក្រមួន​ ស
៥-​ពល​លាវ
៦-​ទឹកខ្មៅ​
៧-​ពាម
៨-​ព្រែក​ឫស្សី​
៩-​លង់​ហោ​រ
១០-​ពាម​បា​រាជ
១១-​រោងដំរី
១២-​ព្រៃនគរ
១៣-​ទួល​តា​មោក
១៤-​ផ្សារ​ដែក​
១៥-​ចង្វារ​ត្រពាំង​-​ស្រកា​ត្រី
១៦-​មេ​ស​
១៧-​កោះគង
១៨-​ព្រះ​សួគ៌ា​
១៩-​ផ្សំ​អំបើស
២០-​ឈ្មោះ​ថ្មី​
២១-​អូ​រកាប់​


ការកែប្រែ​ឈ្មោះ​ខេត្ត​ខ្មែរ​ទៅ​ជា​ភាសា​យួន​នៅក្នុង​ជំនាន់​បារាំង​

១- ព្រះ​ត្រពាំង​(Tra Vinh=​ត្រា​វិញ​)​
២-​ស្រុក​ឃ្លាំង​(Soc Trang=​សុក​ត្រាំ​ង​)
​៣-​មាត់​ជ្រូក(Chau doc=​ចូ​វ​ដុក​)
៤-​ក្រមួន​ស​​(Rach Gia=​រ៉ា​ច​យ៉ា​)
៥-​ពល​លាវ(Bac Lieu=​បាក់​លៀវ​)
៦-​ទឹកខ្មៅ​(Ca Mau=​កា​ម៉ា​វ​)
៧-​ពាម(Ha Tien=​ហា​ទៀន​)​
៨-​ព្រែក​ឫស្សី​(Can Tho=​កឺ​ន​ថឹ​)
៩-​លង់​ហោរ​(Vinh Long=​វិញ​ឡុង​)
១០-​ពាម​បា​រ៉ា​ជ្ញ​(Long Xuyen=​ឡុង​ស្វៀន​)
១១-​រោងដំរី(Tay Ninh=​តីនីញ​)
១២-​ព្រៃនគរ​(Sai Gon=​សាយ​យ្គ​ន​)
១៣-​ទួល​តា​មោក(THu Dau Mot=​ធូ​យ៉ូវ​ម៉ូត​)
១៤-​ផ្សារ​ដែក​​(Sa Dec=​សា​ដេក​)
១៥-​ចង្វារ​ត្រពាំង​-​ស្រកា​ត្រី(Bien Hoa​បៀ​ន​វ៉ា​)
១៦-​មេ​ស​​(My Tho=​មី​ថរ​)
១៧-​កោះគង​(Go Cong=​ហ្ក​កុង​)
១៨-​ព្រះ​សួគ៌ា​(Ba Ria=​បារៀ​)
១៩-​ផ្សំ​អំបើស(Ben Tre=​បេន​ត្រែ​)
២០-​ឈ្មោះ​ថ្មី​(Tan An=​តឹន​អាន​)
២១-​អូ​រកាប់​(Cap. St. Jacques=​កាប​សាំង​ហ្សាក់​)


ការកែប្រែ​ឈ្មោះ​ខេត្ត​ខ្មែរ​ទៅ​ជា​ភាសា​យួន​នៅក្នុង​ជំនាន់​ ង៉ូ​ ឌី​ញ​ យៀម
  1. ព្រះ​ត្រពាំង ​(Vinh Binh=​វិញ​ប៊ិញ​)​ ​ ​
  2. ​ស្រុក​ឃ្លាំង​ (Soc Trang=​សុក​ត្រាំ​ង​, Bac Lieu=​បាក់​លៀវ​)
  3. មាត់​ជ្រូក ​(An Giang=​អាង​យ៉ាង​, Chau Doc=​ចូ​វ​ដុក​, Long Xuyen=​ឡុង​ស្វៀន​)
  4. ក្រមួន​ស ​(Choung Thien=​ជួង​ធៀន​, Rach Gia=​រ៉ាច់យ៉ា​, Can Tho=​កឹន​ថឹ​, Ba Xuyen=​បា​ស្វៀន​, An Xuyen=​អាន​ស្វៀន​)
  5. ​ពល​លាវ ​(Ba Xuyen=​បា​ស្វៀន​, An Xuyen=​អាន​ស្វៀន​)​ ​ ​
  6. ​ទឹកខ្មៅ​ (An Xuyen=​អាន​ស្វៀន​, [Ca Mau-Bac Lieu=​កា​ម៉ា​វ​-​បាក់​លៀវ​])
  7. ពាម​ (Kien Giang=​គៀន​យ៉ាង​[Ha Tien-Rah Gia=​ហា​ទៀន​-​រ៉ាច់យ៉ា​])​ ​ ​ ​
  8. ​ព្រែក​ឫស្សី ​(Phong Dinh=​ហ្វុង​យិញ​)
  9. លង់​ហោរ ​(Vinh Long=​វិញ​ឡុង​[Vinh Long-Sa Dec=​វិញ​ឡុង​-​សា​ដេន​]​ ​ ​
  10. ពាម​បា​រ៉ា​ជ្ញ ​(Long Xuyen=​ឡុង​ស្វៀន​)
  11. រោងដំរី​(Tay Ninh=​តីនីញ​)
  12. ព្រៃនគរ​ (Sai Gon=​សាយ​ហ្គ​ន​,[Gia Dinh-Cho lon=​យ៉ាឌី​ញ​-​ចឺ​ឡឺន​])
  13. ទួល​តា​មោក ​(Binh Duong=​ប៊ិញ​យឿង​[Binh Long=​ប៊ិញឡុង​])​ ​ ​
  14. ផ្សារ​ដែក​ (Kien Phong=​គៀន​ហ្វុង​)
  15. ​ចង្វារ​ត្រពាំង​ (Phuoc Thanh=​ហ្វឿក​ថាញ់​, Phuoc Long=​ហ្វឿក​ឡុង​)
  16. មេ​ស ​(Dinh Tuong=​យិញ​ទឿង​)
  17. ​កោះគង ​(Dinh Tuong=​យិញ​ទឿង​, Long An=​ឡុង​អាន​)​ ​ ​
  18. ព្រះ​សួគ៌ា​(Phuoc Tuy=​ហ្វឿក​ធ្វី​, Binh Tuy=​ប៊ីញ​ធ្វី​)
  19. ផ្សំ​អំបើស ​(Kien Hoa=​គឿន​ហ្វា​)​ ​ ​
  20. ​ឈ្មោះ​ថ្មី ​(Long An=​ឡុង​អាន​)
  21. អូ​រកាប់ ​(Vung Tau=​វុង​តា​វ​)
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: