សុភាសិតខ្មែរមួយពោលថា "ឧបាយកលសើៗ ពុំស្មើនិងគំនិតជ្រៅ" បានបង្កប់ទៅដោយ អត្ថន័យយ៉ាងជ្រោវជ្រៅ និង ហាក់ដូចជាស៊ីគ្នាទៅនិងស្ថានភាពបច្ចប្បន្នភាពកម្ពុជាខ្លាំងណាស់។ ការរៀបចំយុទ្ធសាស្ត្រផែនការជាបន្តបន្ទាប់ ដើម្បីវាយបង្ក្រាបមកលើដៃគួររបស់ខ្លួន វាគឺជាសិល្បៈនៃអ្នករៀបចំយុទ្ធសាស្ត្រ ឧបាយកល និងអ្នកមានគំនិតស៊ីជម្រៅ។ ជាការពិតណាស់ ការធ្វើអ្វីមួយដោយភាពមិនច្បាស់លាស់ គ្មានគម្រោង គ្មានការសិក្សា គ្មានការវិភាគអោយបានល្អិតល្អន់ ឬការរៀបចំឡើងដោយសើៗ នោះ ការបរាជ័យក៏កំពុងតែដើរខិតកាន់ជិតមកដល់ដែរ។
ការគិតជ្រៅផ្លូវឆ្ងាយរមែងបំបែកឧបសគ្គ និងការត្រៀមទុកជាមុន ដើម្បីទប់ទល់នូវគ្រោះកាច់ណាមួយដែលបម្រុងចូលមក ដូចភាសិតមួយពោលថា៖ "មើលអោយឆ្ងាយ បាញ់អោយបំបែបឧបសគ្គ"។
សុភាសិតនេះ គឺហាក់ដូចជាមនុស្សពីរក្រុម ក្រុមទី១. គឺជាជនដែលមានល្បិចកល ហើយក្រុមទី២. គឺជនដែលមានគំនិតជ្រៅមើលឃើញវែងឆ្ងាយ។ ការអនុវត្តន៍ល្បិចកលជាច្រើនហើយបន្តបន្ទាប់យ៉ាងណាក៏ដោយ អោយតែគ្មានគំនិតហើយគិតសើៗ ដោយមិនប្រកបទៅដោយបញ្ញាអោយបានជ្រៅផ្លូវវិនាសគឺខ្លួនអ្នកជាអ្នកដើរដោយ ខ្លួនឯង។
ភាពជាអ្នកមានគំនិតវៃឈ្លាតនិងមិនស្លាប់ដោយឧបាយកលរបស់អ្នកដទៃ។ ដូចជារឿងនិទានប្រឌិតមួយដែល អប់រំនូវបញ្ញាអោយយល់ឃើញពីការព្យាយាមសាងគំនិតអោយវៃឈ្លាត និងស៊ីជម្រៅក្នុងការគិតសព្វការងារផ្សេងៗ គឺអាចបាញ់ជៀសបាននូវផលវិនាសបាន។

អ្នកមានគំនិតវៃឈ្លាតនិងមិនស្លាប់ដោយឧបាយកលរបស់អ្នកដទៃ
(រឿងចចកឈ្មោះបូតិមំសះ)
កាល កន្លងទៅជាយូរលង់ណាស់ហើយ មានហ្វូងសត្វចៀមជាច្រើន នៅអាស្រ័យក្នុងគុហារក្បែរភ្នំទៀបហេមវន្តប្រទេស ។ ក្នុងចំណោមសត្វទាំងទ្បាយនោះ មានមេចៀម១ ឈ្មោះមេណ្ឌមាតា ជាសត្វវាងវៃប៉ិនប្រសប់ក្នុងឧបាយគ្រប់យ៉ាង ។ ក្នុងទីមិនឆ្ងាយពីគុហា ជាលំនៅនៃចៀមទាំទ្បាយនោះ មានសត្វចចក១ឈ្មោះបូតិមំសះ និងភរិយាឈ្មោះវេណីយានៅរួមសំវាសគ្នាក្នុងគុហា ១ ដែរ ។
ចចកឈ្មោលចចកញីជាប្តីប្រពន្ធនោះ បានមានមធ្យោបាយដ៏ប្រពៃខាងការប្រវ័ញ្ចន៍ បោកសម្លាប់សត្វចៀមទាំងទ្បាយស៊ីអស់ជាច្រើន និងចង់ស៊ីសាច់មេចៀមឈ្មោះ មេណ្ឌមាតាជាសត្វឈ្លាសវៃនោះទៀត ទើបពោលប្រាប់ប្រពន្ធថា ចូរនាងយកមេចៀមឈ្មោះមេណ្ឌមាតានោះ ជាសម្លាញ់ចុះ ! កាលបើសេចក្តីស្រទ្បាញ់កើតទ្បើងរវាងនាង និងមេចៀមនោះហើយ អញនឹងដេកធ្វើពុតជាស្លាប់. នាងចូលទៅជិតមេចៀមពោលប្រាប់ថា " ហ៊ឺ! ប្តីខ្ញុំស្លាប់ទៅហើយ. ឯខ្ញុំវៀវតែនាងចេញគ្មានញាតិណាមួយសោះសូមអញ្ជើញនាងទៅជួយធ្វើ ពិធីសរីរកិច្ចដល់ប្តីខ្ញុំ តាមសេចក្តីអង្វនិងសង្គហកិច្ចរបស់នាងរវាងប្តីខ្ញុំ " លុះនាងពោលយ៉ាងនេះហើយចូរនាំមេណ្ឌមាតានោះមក. បើមេចៀមនោះលុះក្នុងបវញ្ចនកិច្ចរបស់នាងមែន អញនឹងលោតទៅខាំវាត្រង់កឲ្យស្លាប់តែម្តង ។
មេចចកធ្វើតាមពាក្យរបស់ប្តីខ្លួនសព្វគ្រប់ ក៏បាននាងមេណ្ឌមាតានោះធ្វើជាសម្លាញ់មែន ហើយពោលប្រាប់រឿងរ៉ាវតាមលំអានពាក្យស្វាមី ។ មេចៀមពោលថា ប្តីនាងស៊ីញាតិរបស់ខ្ញុំអស់ច្រើនគ្នាហើយ. ឥទ្បូវចង់ស៊ីខ្ញុំទៀតឬ? ខ្ញុំខ្លាចណាស់មិនហ៊ានទៅទេ ។ មេចចកថា កុំខ្លាចអីមិនដែលល្បីថាសត្វស្លាប់ហើយអាមធ្វើឲ្យគេភ័យទៀតទេ ហើយនាំនាងមេណ្ឌមាតានោះមក ។
ចចក បូតិមំសះ ឮសូរជើងសត្វទាំងពីរនោះមក គិតថា យី! អស្ចារ្យណាស់ មីចៀមនេះលុះក្នុងអំណាចបវញ្ចនកិច្ចប្រពន្ធអញហើយតើ ហើយអើតក្បាលរមិមើល ។ មេចៀមឃើញអាការះចចកធ្វើដូច្នោះ ទើបស្រែកអាក្រោះយ៉ាងខ្លាំងដោយពាក្យអាស្រូវភាសថា "អើអាចង្រៃនេះមានធម៌លាមកណាស់វ៉ឺយ វាពុតធ្វើជាស្លាប់ដេកលក់វាហី ប្រុងបញ្ឆោតសម្លាប់អញធ្វើអាហារចំណីរបស់វា បើកុំតែអញឃើញទាន់ម្ល៉េះសមជាឆ្ងាញ់វាយ៉ាងណាទៅអេះ" ហើយងាកក្បាលស្ទុះបោលយ៉ាងលឿនទៅ ។
មេចចកវេណិយាអស់សង្ឃឹមហើយ ក៏ចូលទៅស្តីបន្ទោសចចកជាប្តីខ្លួននោះដោយគាថាថាៈ
ត្វំ ខោសិ សម្ម ឧម្មត្តោ ទុម្មេធោ អវិចក្ខណោ យំ មតាលយំ កត្វា អកាលេនវិបេក្ខសិ ។
នែ! អ្នកចង្រៃអ្នកណាធ្វើពុតជាស្លាប់ រមិលមើលខុសកាលអ្នកនោះជាសត្វឆ្កួត មានគំនិតអាក្រក់ មិនចេះពិចរណា ។
ចចក ឈ្មោះបូតមំសះទាល់បុច្ឆ ក៏នៅស្ងៀមបើកតែភ្នែកសម្លឹងប្រពន្ធមឺសៗ រុយទុំលែងទាំងដេញថែមទៀត ព្រោះប្រពន្ធជាន់កែងជាប់ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
Post A Comment: