គំនិត​គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​លេចឡើង​នូវ​អាជីវកម្ម​ទាំងឡាយ។ ប៉ុន្តែ​តើ​គ្រាន់តែ​ការ​ផុស​ឡើង​នូវ​គំនិត​ធម្មតា​មួយ​អាច​ធានា​បាន​នូវ​ដង្ហើម​ជីវិត​នៃ​គ្រប់​អាជីវកម្ម​បាន​ហើយ បើ​ដូច្នេះ​មែន មិនមែន​អាជីវកម្ម​ជាច្រើន​បើក​ហើយ​ក៏​បិទ​ទៅវិញ នៅ​ក្នុង​ពេល​ត្រឹម​តែ​មួយ​ពព្រិច​ភ្នែក​ដូច​ដែល​យើង​បាន​ឃើញ​សព្វ​ថ្ងៃ​នេះ​ទេ។

ការ​ចាប់ផ្ដើម​ដំណើរការណ៍​អាជីវកម្ម​មួយ​ដោយ​ជោគជ័យ មិនមែន​មាន​ត្រឹមតែ​គំនិត​ធម្មតាៗ​នោះ​ទេ ប៉ុន្តែ​សហគ្រិន​ដ៏​ចំណានៗ​ដែល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​អាជីវកម្ម​របស់​ពួកគេ​គឺ​សុទ្ធតែ​ជា​អ្នក​មើល​ឃើញ​នូវ​ឱកាស។ អ្នក​អាច​មាន​គំនិត​ដ៏​ល្អ​អស្ចារ្យ​មួយ​ក្នុង​គោលដៅ​អាជីវកម្ម​របស់​អ្នក ប៉ុន្តែ​បើ​ឱកាស​មិន​ស័ក្ដិសម​នឹង​គំនិត​របស់​អ្នក ឬ​មិន​ស័ក្ដិសម​នឹង​កាលៈទេសៈ នោះ​អាជីវកម្ម​បើក​ហើយ​ក៏​គង់​តែ​នឹង​រលាយ​សាបសូន្យ​ទៅវិញ​ទេ។

ដូច្នេះ​តើ​ឱកាស​អាជីវកម្ម​អាច​បង្កប់​ខ្លួន​នៅ​ទីណា ?


១) តាមដាន​ទៅលើ​ទំនោរ​របស់​ស្ថានភាព​សង្គម៖ ទំនោរ​របស់​ស្ថានភាព​សង្គម គឺ​ចង់​សំដៅ​ទៅលើ​ទិសដៅ​ដែល​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​សង្គម​នឹង​តម្រង់​ឆ្ពោះ​ទៅ​រក។ ឧទាហរណ៍​ថា ប៉ុន្មាន​ឆ្នាំ​ក្រោយ ស្ថានភាព​សេដ្ឋកិច្ច​របស់​គ្រូបង្រៀន​ក្នុង​សង្គម​របស់​អ្នក​នឹង​រីកចម្រើន​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាង​មុន ដោយ​ហេតុ​ថា​រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់​ខែ​ខ្ពស់​ជាង​មុន​លើក​ទឹកចិត្ត​ដល់​ពួកគាត់ ដែល​មានន័យ​ថា​ជីវភាព​ពួកគាត់​នឹង​មាន​ទិសដៅ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាង​មុន។ ដូច្នេះ​អ្នក​ឈ្វេង​យល់​ទៅ​មើល តើ​អ្វី​ជា​តម្រូវការ​ដ៏​ចាំបាច់​ក្នុង​ជីវិត​របស់​គ្រូបង្រៀន ? នេះ​ហើយ​ដែល​ឱកាស​លាក់​ខ្លួន​នៅ​នោះ។

មិនត្រឹមតែ​ប៉ុណ្ណឹង​នោះ​ទេ សូម្បី​តែ​កត្តា​ផ្លាស់ប្ដូរ​របស់​សង្គម តួយ៉ាង​ដូចជា​មាន​ភាព​អសន្តិសុខ​កំពុង​កើត​ឡើង​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​សង្គម​អ្នក ដូច្នេះ​អ្នក​អាច​ឆក់​ឱកាស​នេះ​ដើម្បី​បង្កើត​គំនិត​ផ្ដួចផ្ដើម​រួម​ជាមួយ​នឹង​កាលៈទេសៈ​ត្រឹមត្រូវ​នេះ បើក​អាជីវកម្ម​មួយ​ដែល​លក់​សម្ភារៈ​ការពារ​ខ្លួន​ជាដើម។

២) ដោះស្រាយ​បញ្ហា៖ មាន​ពាក្យ​មួយ​និយាយ​ថា៖អ្នក​លក់​ធម្មតា​លក់​ផលិតផល​របស់​ខ្លួន ចំណែក​អ្នក​លក់​អាជីព​លក់​ដំណោះស្រាយ​របស់​ខ្លួន”។ អ្នក​ណា​មិន​ធ្លាប់​មាន​បញ្ហា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ? ហើយ​អ្នក​ណា​កំពុង​ជាប់​គាំង​ក្នុង​បញ្ហា​ហើយ មិន​ចង់​ប្រាថ្នា​ឲ្យ​ខ្លួនឯង​រក​ឃើញ​ផ្លូវ​ចាកចេញ​ពី​បញ្ហា​នោះ ? ចំណុច​ទី២​នេះ​ក៏​ជា​កន្លែង​ដែល​ឱកាស​ដ៏​កម្រ​និង​អស្ចារ្យ​លាក់​ខ្លួន​ដែរ។

៣) ស្វែងរក​នូវ​ចន្លោះ​ប្រហោង​ក្នុង​ទីផ្សារ៖ កន្លែង​ដែល​ឱកាស​លាក់​ខ្លួន​នៅ​ទីនេះ​អាច​ពិបាក​បន្តិច​សម្រាប់​សហគ្រិន ប៉ុន្តែ​វា​សំដៅ​ដល់​ទីផ្សារ​ពិសេស​ទាំងឡាយ​ណា​ដែល​លក់​ផលិតផល​របស់​ខ្លួន​ដោយ​ផ្ដោត​តម្រង់​ទៅ​រក​អតិថិជន​មួយ​ក្រុម​តូច ហើយ​ជា​តម្រូវការ​ដែល​អតិថិជន​មិន​ទាន់​ជួប​ប្រទះ​ក្នុង​ជីវិត​របស់​ពួកគេ។ វា​កើត​ចេញ​ពី​គំនិត​ច្នៃប្រឌិត ជា​ការ​គិត​ក្រៅ​ប្រអប់​នេះ​ឯង ហើយ​បើ​អ្នក​រក​ឃើញ លទ្ធផល​ដែល​អ្នក​ទទួល​បាន​នឹង​តបស្នង​មក​វិញ​យ៉ាង​អស្ចារ្យ​បំផុត៕


ប្រែសម្រួល៖ ស្រីពៅ
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: