ថ្ងៃមួយ​ស្ត្រី​ចំណាស់​ម្នាក់ បាន​ទៅ​ដក​លុយ​នៅ​ធនាគារ ។ គាត់​បាន​ហុច​សែក​ទៅ​បុគ្គលិក​ធនាគារ ហើយ​និយាយថា “​ណែ៎​មី​នាង​, យាយ​ចង់​ដក​លុយ ៣០០ ដុល្លារ​”​។

​បុគ្គលិក​ធនាគារ​៖ ដក​លុយ​ក្រោម ៥០០ ដុល្លារ សូម​អញ្ជើញ​ទៅ​ដក​នៅ​ទូ ATM ទៅ​! សម្បត្តិ​ត្រឹម ៣០០ ដុល្លារ មក​ដក​អី​ដល់​ក្នុង​ធនាគារ​។​លោកយាយ​ចំណាស់​៖ ហេតុអ្វី​ដក​នៅ​កន្លែង​ហ្នឹង​មិនបាន​?

បុគ្គលិក​ធនាគារ​៖ នេះ​ជា​ច្បាប់​ធនាគារ ។ សូម​ចាកចេញ បើ​គ្មាន​កិច្ចការ​ស្អី​ទៀត​ទេនោះ​។​
​លោកយាយ​ចំណាស់​៖ អ៊ីចឹង មី​នាង​ឯង ជួយ​ដក​លុយ​ទាំងអស់​ឱ្យ​យាយ​មក​។​

បុគ្គលិក​ធនាគារ​តក់​ស្លុត​យ៉ាងខ្លាំង ពេល​ឃើញ​លុយ ១០ លាន​ដុល្លារ ក្នុង​កុង​របស់​លោកយាយ​។ ហើយ​តប​វិញ​ថា “​ឱ្យ​ខ្ញុំ​សុំទោស​ផង​លោកយាយ ប៉ុន្តែ​ធនាគារ​ឥឡូវនេះ​មិនមាន​លុយ​ច្រើន​យ៉ាងនេះ​ទេ​។ តើ​លោកយាយ​អាច​ធ្វើការ​ណាត់ជួប​សម្រាប់​ថ្ងៃស្អែក​បានទេ​?”​។​

លោកយាយ​ចំណាស់​៖ អ៊ីចឹង តើ​យាយ​អាច​ដក​លុយ​បាន​អស់​ធំ​ប៉ុន្មាន ឥឡូវនេះ​?
​បុគ្គលិក​ធនាគារ​៖ បាន​ខ្ពស់បំផុត​ត្រឹម ៥.០០០ ដុល្លារ លោកយាយ​។​
លោកយាយ​ចំណាស់​៖ អ៊ីចឹង​ដក​ឱ្យ​យាយ ៥.០០០ ដុល្លារ​មក​។

បុគ្គលិក​ធនាគារ​បាន​ប្រញាប់ប្រញាល់​ដក​លុយ​ជូន​លោកយាយ​យ៉ាង​លឿន និង ប្រគល់​លុយ​ជូន​លោកយាយ​ដៃ​ពីរ​យ៉ាង​គួរសម​បំផុត មិន​ឈ្លើយ​ដូច​មុន​ទេ​។ ​លោកយាយ​ទាញ ៣០០ ដុល្លារ ដាក់ចូល​កាបូប រួច​តប​វិញ​ថា “​យាយ​ចង់​ដាក់​លុយ​នៅសល់ ចូល​គណនី​វិញ​”​។ ​បុគ្គលិក​ធនាគារ​ស្ទើរតែ​ដាច់​ផ្ងារ ពេល​គាត់​ហុច​ឱ្យ​ដាក់​លុយ​នៅសល់​ចូល​កុង​វិញ​។

កុំ​វាយតម្លៃ​មនុស្សតែ​ពីសំបក​ក្រៅ​​ ប្រយ័ត្នជួបរឿងមិននឹកស្មានដល់
* កុំ​វាយតម្លៃ​សៀវភៅ​តែ​សំបក​ក្រៅ​លឿន​ខ្លាំងពេក​៕
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: