​របប​អាហារ​ផ្តល់​សុខភាព មាន​តុល្យភាព​ក្នុងពេល​មាន​ផ្ទៃពោះ​គួរតែ​ជា​របស់​ដែល​សំខាន់​សម្រាប់​បង្កើន​ការលូតលាស់​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃពោះ​។ ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​ជីវជាតិ​មួយចំនួន​ដែល​មាន​សារៈសំខាន់​យ៉ាង​ពិសេស​សម្រាប់​ការលូតលាស់​ខួរក្បាល​របស់​ទារក​ដូចជា​៖

​ខូលីន

​​តាម​ការសិក្សា​បានឲ្យដឹងថា សារធាតុ​ខូលីន​អាច​មាន​ឥទ្ធិពល​ពង្រីក​ការលូតលាស់​របស់​ខួរក្បាល​ទារក​ក្នុង​ផ្ទៃ​ម្តាយ​ដោយ​ផ្ទាល់​តែម្តង​។ ស៊ុត​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ​មួយ​នេះ ក្រៅពីនេះ​ក៏​មាន​ទឹកដោះគោ ផ្កា​ខាត់ណា សាច់មាន់ និង​សាច់គោ​ដែរ​។

ជាតិ​ដែក​

​ជាតិ​ដែក​គឺជា​ជីវជាតិ​មួយ​ផ្សេង​ទៀត​ដែល​សំខាន់​សម្រាប់​ខួរក្បាល​ទារក​។ តាម​ការសិក្សា​បាន​រកឃើញថា កាលណា​ជាតិ​ដែល​ចូល​ទៅ​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​តិច អាច​ធ្វើ​ឲ្យ​ភា​ពឆ្លាត​វ៉​របស់​វា​គេ​ថយចុះ ជា​ពី​សេស​ជំនាញ​ក្នុង​ការរៀន​ភាសា​តែ​ម្តង​នៅពេល​គេ​អាយុ​បាន ៥​ឆ្នាំ​។

អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី​

​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បីជា​សារធាតុដ៏​សំខាន់​ក្នុង​ការបង្កើត​ខួរក្បា​ល និង​រ៉េ​ទីន​។ សារធាតុ​មួយ​នេះ​មាន​ច្រើន​ក្នុង​ត្រី​សាល​ម៉ុង សណ្តែកសៀង និង​តៅ​អ៊ូ​ជាដើម​។

ប្រូតេអ៊ីន​

​ការ​ដែល​ខ្វះ​ជាតិ​ប្រូតេអ៊ីន ក៏​អាច​ប៉ះពាល់​ដល់​ការលូតលាស់​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ទារក​បានដែរ ហើយ​វា​ក៏​នឹង​ធ្វើឲ្យ​ទា​រករៀន​មិន​ងាយ​ចេះ​ថែមទៀត​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ក្នុងពេល​មាន​ផ្ទៃពោះ​ដូចជា សាច់​បក្សី អាហារ​ធ្វើ​ពី​ទឹកដោះគោ និង​សាច់​សុទ្ធ​។ សណ្តែកសៀង និង​គ្រាប់​ធញ្ញជាតិ​ក៏​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ដែរ​។

ស័ង្គសី​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា កាលណា​ខ្វះ​ជាតិ​ស័ង្គសី​ក្នុងពេល​មាន​ផ្ទៃពោះ វា​នឹង​ប៉ះពាល់​ដល់​មុខងារ​ខួរក្បាល​របស់​ទារក​។ សំណាង​ដែរ យើង​អាច​រកបាន​ជាតិ​ស័ង្គសី​យ៉ាង​ងាយ​ពី សាច់គោ សាច់​ចៀម សាច់ជ្រូក និង​គ្រាប់​ធញ្ញជាតិ​។​

ខណៈពេលដែល ការបញ្ចូល​អាហារ​សម្បូរ​ជីវជាតិ​ទាំងអស់​ខាងលើ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​គឺជា​រឿង​សំខាន់ តែ​ការប្រើ​ថ្នាំ​បំប៉ន​ដោយ​គ្មាន​ការណែនាំ​ពី​គ្រូពេទ្យ​ពិតជា​មិនមែន​រឿង​ល្អ​ឡើយ ព្រោះ​កាលណា​រាងកាយ​ទទួលបាន​ជីវជាតិ​ខាងលើ​ច្រើន​ជ្រុល វា​នឹង​នាំ​ឲ្យ​លូតលាស់​ខួរក្បាល​មិន​ធម្មតា​វិញ​៕

ជីវជាតិ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ដើម្បី​កូន​កើត​មក​ឆ្លាត​ជាង​ក្មេង​ដទៃ​

​ប្រភព​៖ http://health.com.kh
ចំណាំ៖ ចំលងគ្រាន់តែដើម្បីសិក្សារផ្ទាល់ខ្លួនមិនដើម្បីរកកម្រៃ.!
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: