ថ្ងៃនេះជាថ្ងៃសីល
សម្អាតចិត្ត៖ លះបង់ចិត្តខឹង ស្អប់ ច្រណែន និងរក្សាចិត្តឲ្យជ្រះថ្លា។

ចម្រើនមេត្តា៖ ផ្សាយមេត្តាធម៌ដល់មនុស្សសត្វជុំវិញខ្លួន។

Sangkran 2026

តើ មុខរបរនៅផ្ទះ គឺជាប្រភេទមុខរបរអ្វី? What type of work is home work?

តើ មុខរបរនៅផ្ទះ គឺជាប្រភេទមុខរបរអ្វី? What type of work is home work?

តើ "មុខរបរនៅផ្ទះ" គឺជាប្រភេទមុខរបរអ្វី?

មុខរបរគឺពិតជាមានច្រើនយ៉ាងច្រើនប្រភេទ តែថ្ងៃនេះយើងខ្ញុំសូមលើកយកនូវមុខរបរម្យ៉ាងដែលគេហៅថា "មុខរបរនៅផ្ទះ"។ តើមុខរបរនៅផ្ទះនោះមានលក្ខណៈបែបណាខ្លះ? សូមតាមដានដូចតទៅ៖

» ទី១. មុខរបរនៅផ្ទះ ដោយមិនមានប្រាក់ចំណូល ន័យនេះសំដៅទៅលើបុគ្គលដែលគ្មានការងារធ្វើ ហើយនៅតែផ្ទះ។ ភាគច្រើនខ្មែរយើងឱ្យនិយមន័យពាក្យ "មុខរបរនៅផ្ទះ" បែបនេះគឺចង់សំដៅទៅលើអ្នកអត់ការងារធ្វើ ឬហៅជាភាសាសាមញ្ញថា "ទាត់ខ្យល់"។ យើងឧស្សាហ៍ឃើញការប្រើប្រាស់ពាក្យនេះច្រើននៅក្នុងកាសែត ឬសារព័ត៌មានផ្សេងៗ។
» ទី២. មុខរបរនៅផ្ទះ គឺជាការធ្វើការងារសាងប្រាក់ចំណូល ន័យនេះសំដៅទៅលើការធ្វើការងារសាងប្រាក់ចំណូលនៅក្នុងផ្ទះ ជាពិសេសតាមរយៈបណ្ដាញអ៊ីនធឺណិត ឬហៅជាភាសាអង់គ្លេសថា Working From Home

ឧទាហរណ៍ដូចជា៖ ការលក់ទំនិញ Online, ការសរសេរព័ត៌មាន, ការផលិតមាតិកា (Share/Post) ដើម្បីទាក់ទាញអ្នកចូលទស្សនា ឬការសរសេរកម្មវិធីកុំព្យូទ័រជាដើម។ មុខរបរនៅផ្ទះដែលអាចសាងប្រាក់ចំណូលបាននេះ កំពុងសម្បូរខ្លាំងណាស់នៅកម្ពុជា ប៉ុន្តែការប្រើពាក្យ "មុខរបរនៅផ្ទះ" ក្នុងន័យនេះមិនទាន់ទូលំទូលាយនៅឡើយទេ ដោយភាគច្រើនគេនិយមហៅចំៗតាមជំនាញតែម្ដង ដូចជាអ្នកលក់ Online ឬ Programmer ជាដើម។

តើ មុខរបរនៅផ្ទះ គឺជាប្រភេទមុខរបរអ្វី?

Post a Comment

/*]]>*//**/