ប្រមុខការទូតចិនបានថ្លែងថា កូរ៉េខាងជើងគួរតែបញ្ឈប់រាល់ផែនការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ដើម្បីសុវត្ថិភាពខ្លួនឯង។ ព្រោះថាការរពិសដៃធ្វើតេស្តនុយក្លេអ៊ែរ ឬមីស៊ីលរបស់កូរ៉េខាងជើង បានបង្ករអោយមានការមិនពេញចិត្តជាច្រើនក្នុងចំណោមមេដឹកនាំកំពូលៗរបស់ប្រទេសមហាអំណាច ជាពិសេសគឺមហាអំណាចអាមេរិក។
ក្រោយពីការវាយប្រហារទៅលើប្រទេសស៊ីរីរួមមក អាមេរិកហាក់មិនមានគំរោងដោះស្រាយដោយសន្តិវិធី ជាមួយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទៀតនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋចិន Global Times នៅព្រឹកថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
The Global Times នៅក្នុងបទវិចារណកថារបស់ខ្លួន បានលើកឡើងដូច្នេះថា «ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើស៊ីរី គឺបានបង្ហាញថា លោក ត្រាំ គឺជា មនុស្សគោរពពាក្យសន្យា។ ដូច្នេះកូរ៉េខាងជើងគួរតែជៀសវាងការប្រព្រឹត្តកំហុសឆ្គងណាមួយនៅពេលនេះ (...) ក៏ប៉ុន្តែបើកូរ៉េខាងជើង បន្តធ្វើសកម្មភាពបង្ករឿងនៅក្នុងខែមេសានេះ នោះទីក្រុងព្យុងយ៉ាង នឹងបានឃើញក្រុមប្រឹក្សាសន្តិសុខ UN អនុម័តលើការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតមួយមិនធ្លាប់ មានពីមុនមក ក្នុងនោះរួមមានទំាងការដាក់កំហិតលើការនាំចូលប្រេង ទៅកាន់កូរ៉េខាងជើងផងដែរ»។
គួរបញ្ជាក់ថាបើតាមអ្នកជំនាញជាច្រើន កូរ៉េខាងជើងអាចនឹងដឹកនាំការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាលើកទី០៦ នៅថ្ងៃទី១៥ ខែមេសានេះ ជាថ្ងៃខួបកំណើតលើកទី១០៥ នៃអតីតអគ្គុទេសកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន)។ មួយវិញទៀតដោយសារតែការព្រួយបារម្ភនេះដែរ កងនាវាពិឃាតអាមេរិកកំពុងធ្វើដំណើរទៅកាន់តំបន់ឧបទ្វីបកូរ៉េ ទន្ទឹមគ្នានឹងកូរ៉េខាងជើងព្រមានថានឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារលើកងនាវាទំាងនេះ បើសិនជាមានការឈ្លានពានណាមួយលើបូរណភាពដែនដីរបស់ខ្លួន៕

Post A Comment: