ឥរិយាបថ​នៃ​ការគេង​ដែល​ត្រឹមត្រូវបំផុត​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​គឺ ការគេង​បែរ​ចំហៀង។ ហើយ​ឥរិយាបថ​នៃ​ការគេង​ដែល​ល្អជាងគេ​គឺ ការគេង​បែរ​ទៅ​ឆ្វេង។ ការគេង​បែរ​ទៅឆ្វេង​នឹង​ជួយ​ជម្រុញ​បរិមាណ​ឈាម ក៏​ដូចជា​សារធាតុចិញ្ចឹម​ទៅឱ្យ​សុក​ទារក។ ប្រសិនបើ​អ្នក​គេង​ឱ្យ​បាន​ត្រឹមត្រូវ ទារក​ក្នុង​ផ្ទៃ​អ្នក​នឹង​មាន​សុវត្ថិភាព។
មាន​មូលហេតុ​មួយចំនួន​ធ្វើឱ្យ​ស្ត្រី​មាន​គភ៌​គេង​មិន​បាន​ស្រួល ដោយសារ​រាងកាយ​ជួប​នឹង​បម្រែបម្រួល​ផ្សេងៗ​ដូចជា៖
  • ពោះ​កាន់តែ​ធំ​ឡើង
  • ឈឺ​ខ្នង
  • ចុក​ក្តៅ​ចុង​ដង្ហើម
  • ដក​ដង្ហើម​បាន​ខ្លីៗ
  • គេង​មិន​លក់។

ឥរិយាបថ​នៃ​ការគេង​ដែល​ត្រឹមត្រូវ​បំផុត

  • គេង​អង្កញ់​ជើង និង​ដាក់​ខ្នើយ​នៅ​ចន្លោះ​ជើង​ទាំង ២របស់​អ្នក
  • បើ​អ្នក​មាន​បញ្ហា​ឈឺ​ខ្នង គួរ​គេង​បែរ​ទៅ​ចំហៀង ហើយ​ដាក់​ខ្នើយ​នៅ​ក្រោម​ពោះ
  • បើ​អ្នក​ជួប​បញ្ហា​ចុក​ក្តៅ​ចុង​ដង្ហើម​នៅពេល​យប់ ដាក់​ខ្នើយ​ពី​លើ​ខ្លួន​របស់​អ្នក
  • ពេល​ជិត​ដល់​ថ្ងៃ​សម្រាល អ្នក​នឹង​ដក​ដង្ហើម​បាន​ខ្លីៗ។ ព្យាយាម​គេង​បែរ​ទៅ​ចំហៀង ឬ​ដាក់​ខ្នើយ​ពីក្រោម​ពោះ។

ឥរិយាបថ​នៃ​ការគេង​ដែល​អ្នក​គួរ​ចៀសវាង

គេង​ផ្ងារ

ការគេង​បែបនេះ​អាច​បណ្តាល​ឱ្យ​កើត​បញ្ហា​ឈឺ​ខ្នង ផ្លូវ​ដង្ហើម ប្រព័ន្ធ​រំលាយ​អាហារ ឬសដូងបាត សម្ពាធ​ឈាម​ទាប និង​នាំឱ្យ​ខ្សោយ​ចរាចរណ៍​ឈាម​បញ្ជូន​ទៅឱ្យ​បេះដូង​អ្នក និង​ទារក​របស់​អ្នក។

គេង​ផ្កាប់​មុខ

នៅពេល​ថ្ងៃ​សម្រាល​កាន់តែ​ជិត​មក​ដល់ ពោះ​របស់​អ្នក​នឹង​មាន​បម្រែបម្រួល​ច្រើន ធ្វើឱ្យ​អ្នក​ពិបាក​គេង​កាន់តែ​ខ្លាំង​ឡើង៕

  • ប្រែសម្រួលដោយ៖ មង្គលការ
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: