ជម្ងឺសម្ភារៈនិយមក្នុងសង្គមខ្មែរ

ប៉ូលិសស័កបួនម្នាក់ ជិះម៉ូតូដល់ខ្លោងទ្វារចូលអង្គភាព ត្រូវចុះបណ្តើរឆ្លងកាត់អ្នកយាមជាមុនសិន មុនឡើងជិះបន្តទៅការិយាល័យខ្លួន ។ ដោយឡែកកូនប៉ូលិសស័កបីម្នាក់ គ្រាន់តែជិះដល់ខ្លោងទ្វារចូល អ្នកយាមរត់ទៅបើកទ្វាររបង និង លើកដៃគោរពត្រង់ជើងភ្លឹង ។

ភាពខុសគ្នារវាងលោកប៉ូលិសទាំងពីរស្ថិតត្រង់ម្នាក់ជិះម៉ូតូកញ្ចាស់ និង ម្នាក់ទៀតជិះឡានទំនើប LX 470 ។ ក្នុងផ្នត់គំនិតរបស់អ្នកយាម គឺថា អ្នកណាក៏ដោយ ដែលមានឡានទំនើបជិះសុទ្ធតែជាមេរបស់ខ្លួន ទោះមិនមែនក្នុងពេលបច្ចុប្បន្នតែអាចក្នុងថ្ងៃអនាគត ។

ជម្ងឺសម្ភារៈនិយម កំពុងវាយលុកយ៉ាងខ្លាំងនៅស្រុកខ្មែរ ។ ព្រោះតែសង្គមឱ្យតម្លៃលើសម្ភារៈ និង ភាពហុឺហាសម្បកដប គ្រប់គ្នាប្រឹងសម្ញែងលើសសមត្ថភាព ខ្លះជួល ខ្លះខ្ចី ខ្លះបាត់គុណធម៌ជាមនុស្សព្រោះតែចង់បានសម្ភរៈទំនើប ៕
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: