អត់ព្រមទទួលលុយខ្មែរ ដល់ប៉ះចំជើងខ្លាំងឡើងប៉ះសក់

មានបងប្រុសម្នាក់អាយុប្រម៉ានជាង៤០ឆ្នាំផ្លាយ សក់ស្កូវល្បាយអាចម៍ខ្លា រាងមាំខ្ពស់ស្រឡះ សម្បុរសណ្តែកបាយ សម្លៀកបំពាក់សមរម្យ ប្រហែលជាគាត់ធ្វើការនៅក្នុងក្រុមហ៊ុនមួយ។ គាត់បានបើកឡាន Lexus RX330 ទៅឈប់មុខ ម៉ាតរបស់ ការ៉ាស់សាំងមួយក្នុងក្រុងភ្នំពេញ។ 

បន្ទាប់មកគាត់ចូលទៅទិញឥវ៉ាន់នៅក្នុងម៉ាតនោះអស់១៩,៥ ដុល្លា នៅពេលនោះគាត់ក៏ហូតប្រាក់រៀលចំនួន ៨ម៉ឺនរៀលអោយទៅ ម្ចាស់ហាងស្រាប់តែ ម្ចាស់ហាងនោះប្រាប់មកគាត់វិញថា សុំទោសពូ ហាងខ្ញុំមិនទទួលលុយរៀលទេ គឺទទួលតែលុយដុល្លាតែប៉ុននោះ គ្រាប់តែស្តាប់ចប់ភ្លាមគាត់ ភាំងស្មារតីគិតក្នុងចិត្តថា ស្រុកខ្មែរអាឡូវដល់ថ្នាក់នឹងផង លុយជាតិសាសន៍ខ្លួនឯង មិននាំគ្នាចាយចង់ចាយតែលុយសាសន៍គេ ។ 

គិតហើយគាត់ក៏ហូតលុយដុល្លាចំនួន២០ដុល្លា អោយទៅម្ចាស់ហាង ហើយ អ្នកគិតលុយនោះអាប់អោយគាត់វិញចំនួន ២ពាន់រៀលវិញ ។  ឃើញឳកាសហុចអោយគាត់ក៏ឆ្លើយតបទៅអ្នកគិតលុយវិញថា បើហាងប្អូនមិនទទួលលុយរៀលទេ គាត់មិនទទួលលុយរៀលដែរ ។ ឃើញដូចនេះម្ចាស់ហាងសួរចឹងធ្វើមិចទៅ? គាត់ក៏ទៅវិញថា ប្អូនយកលុយ២០ដុល្លាដែលបងអោយមិញបត់ជា ៤០ផ្នត់ហើយហែកអោយបង១ផ្នត់ជាការស្រេច។ 

ពេលនោះទើបម្ចាស់ហាងដឹងថាចំនេះជិះកឯង។

ជួយនាំគ្នាចាយលុយរៀលដើម្បីកំនើនសេដ្ឋកិច្ចជាតិ។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: