អ្នក​នាងពេជ្រ សោភា និង​លោកដេ​វីត បាន​​ទទួល​​ថវិកា​លើក​ទឹក​ចិត្ត​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​តារា​ទាំង​ពីរ​ខាងលើ​នេះ​ បាន​និពន្ធបទ​​ថ្មី​ៗ ​មិន​ចម្លង​ពី​បរ​ទេស ​។
ប្រភព​ខាងលើ​បញ្ជាក់​ទៀតថា ដោយ​យោង​តាម​ការ​បង្ហើប​យ៉ាង​ច្បាស់​​ពី​មន្ត្រី​ថ្នាក់​ផ្កាយ​២​​​បញ្ជាក់​ថា ថវិកា​នេះ គឺជា​ការ​លើ​ទឹកចិត្ត​ដល់​តារា​ទាំង២ ​ដែល​បាន​​ខិតខំ​និពន្ធ​បទ​ចម្រៀង​ថ្មី​ មិន​ចម្លង​ពី​បរទេស ជា​ពិសេស​បទ​ «រាំ​ញី​កែងជើង​» សម្រាប់​ឱ្យ​​ប្រជាពលរដ្ឋ​ខ្មែរ​រាំ​កម្សាន្ត​ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​ទៅ​​នេះ​ ។ គួរបញ្ជាក់​ថា ទឹក​​ប្រាក់​​ដែល​​សម្តេច​តេជោ បាន​ផ្តល់​ជូន​តារាទាំង២នោះ គឺ​មាន​​ចំនួន​៤​មុឺន​ដុល្លារ ។
ទស្សនាវីឌីអូខាងក្រោម

ដំណឹងល្បីថាថវិការដែលពេជ្រសោភានិងដេវិតទទួលបានគឺមានអ្នកសិល្បករនិយាយតៗគ្នា មិនតែបុ៉ណ្ណោះក៏មានការបញ្ជាក់យា៉ងច្បាស់ពីមន្រ្តីផ្តាយពីរម្នាក់ថា អាភានិងដេវិតពិតជាបានទទួលថវិការលើកទឹកចិត្តពី ពូ (សម្តេចតេជោ) ពិតប្រាកដមែន! ។ ទោះបីជាយា៉ងណាតាំងនាមអោយ ផេក សិល្បករកម្ពុជា ក៏សូមថ្លែងអំណរអរគុណយា៉ងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហុ៊ន សែន ដែលបានយកចិត្តទុកដាក់ ជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរ ជាពិសេសលើកទឹកចិត្តស្នាដៃកូនខ្មែរ អោយមានកម្លាំងចិត្តក្នុងការតែងនិពន្ធនិងផលិតបទថ្មីៗបន្ថែមទៀត ។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: