អាការ​ធម្មតាក្រោយ​ពេលសម្រាល និង​វិធីទប់ទល់


បន្ទាប់ពី​សម្រាល ស្ដ្រីជាម្ដាយ​តែងតែ​កើតមាន​បាតុភូត​ធម្មតាមួយ​ចំនួន។
ពិបាកបត់​ជើងតូច ៖ ជារឿង​ធម្មតា លោកអ្នក​អាចយក​ទឹកក្ដៅ​ស្អំពោះ​ខាងក្រោម។ បើការពិបាក​បត់ជើង​នេះអូស បន្លាយ​រយៈពេល​២ថ្ងៃ ចាំបាច់​ត្រូវរក​គ្រូពេទ្យ​ដើម្បី​បូមទឹកចេញ ព្រោះបើ​ទុកយូរ​មិនល្អ​ទ្បើយ។
ឆ្អល់ពោះ ឬ​ដកដង្ហើម​តឹង ៖ ក្រោយពេល​សម្រាល​បើជួបនឹង​បញ្ហា ស្ដ្រីជា​ម្ដាយត្រូវ​ដេកផ្កាប់​មុខដើម្បី​ឱ្យភើ និង​ផោមដែល​អាចសម្រាល​អាការឆ្អល់​ពោះបាន។ តែត្រូវ​ប្រុងប្រយ័ត្ន មិន​ត្រូវប្រើថ្នាំ​សម្រាប់​បញ្ចុះលាមក​ផ្ដេសផ្ដាសទេ ព្រោះអាច​ធ្វើ ឱ្យខះ​ទឹកដោះ។
ឈឺពោះតិចៗ ៖ នេះជាចលនា​រួមមកវិញ​របស់ស្បូន​ទៅកាន់​កន្លែង​ដើមដែល​បង្កទៅជា​ការឈឺ​ពោះអួលៗ។ បើឈឺខ្លាំង ត្រូវយក​ទឹកក្ដៅ​ដាក់ក្នុង​ដបមក​ស្អំពោះ​នឹងបាន​ធូរស្រាលខ្លះ។ នៅពេល​សម្រាល​កូនបាន​មួយសបា្ដហ៍ អាការ​ទាំងនេះ​នឹង បាត់ទៅវិញ។
ធ្លាក់ឈាមតិចៗ ៖ ការធ្លាក់​ឈាមក្រោយ​ពេលសម្រាល​ជាការ​ធម្មតាទេ ប្រហែល​ជា៣សបា្ដហ៍​យ៉ាងយូរវា​នឹងបាត់ទៅ វិញ។ តែបើការ​ធ្លាក់ឈាម​ខ្លាំង ហើយ​មានគ្រុនក្ដៅ​ផងនោះ ចាំបាច់​ត្រូវទៅ​រកគ្រូពេទ្យ ព្រោះ​អាចទម្លាក់​សុកមិន​អស់នៅ ពេល​សម្រាល។

ការព្យា​បាលទាស់


មិនទាន់​មានថ្នាំ​សម្រាប់ព្យា​បាលទាស់ទេ។ មានតែ​ការព្យាបាល​ទៅតាម​រោគសញ្ញា​នៃជម្ងឺ​តែប៉ុណ្ណោះ ព្រោះ​គ្រប់រោគ​សញ្ញា ទាំងអស់​ទាក់ទង​ទៅនឹង​ប្រវត្ដិនៃ​ជម្ងឺនីមួយៗ និង​សុខភាព​ស្ដ្រីផ្ទាល់​តែម្ដង។

ដំបូន្មានអ្នកជំនាញ


ការទទួលទាន​ចំណីអាហារ​ឱ្យបាន​គ្រប់គ្រាន់​ក្រោយពេល​សម្រាលកូន​ជារឿង​សំខាន់ ដែល​ស្ដ្រីត្រូវ​តែធ្វើ​ដើម្បី​ឱ្យមាន​សុខភាពល្អ មាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​ថែរក្សា​កូនតូច។ គ្រប់ពេល​ទទួលទាន​អាហារ ចាំបាច់​ត្រូវមាន​អាហារ​គ្រប់មុខ ដូចជាត្រី សាច់ សត្វ សណ្ដែក ប្រេងរុក្ខជាតិ បន្លែ ផ្លែឈើ​ជាដើម ដើម្បី​ទ្រទ្រង់​រាងកាយ។ ប៉ុន្ដែ​ត្រូវចៀស​វាងឱ្យបាន​នូវអាហារ​ប្រភេទខ្លះ ដូចជាស្រា អាហារ​ដែលមាន​រសជាតិ​ហិរខ្លាំង​ពេក អាហារ​ដែលអាច​បណ្ដាលឱ្យ​រាកជាដើម ព្រោះវា​មានឥទ្ធិពល​មិនល្អដល់​ទឹកដោះ​សម្រាប់​ចិញ្ចឹម កូន។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: