រឿងចំលែកដែលមិនគួរអោយជឿ!!


មានអតិថិជនម្នាក់គាត់បានយកទូរទស្សន៏១គ្រឿងយកមកអោយខ្ញុំជួសជុលពេលនោះខ្ញុំបានប្រាប់គាត់ថាៈ អត់ទោសលោកពូតើរសៀលបន្តិចលោកពូអញ្ជើញមកយកបានទេ..? ពេលនោះគាត់ថា អត់អីទេក្មួយ ចឹងចាំរសៀលតិចពូមកយក,.!!

ដល់ពេលដែលខ្ញុំរៀងស្បើយការងារបន្តិច ខ្ញុំក៏យកទូរទស្សន៏មួយគ្រឿងនោះមកដោះធ្វើ ភ្លាមនោះខ្ញុំរន្ធត់ចិត្តមែនទែន ព្រោះមានកណ្ដុរជាច្រើនក្បាលបានលោតស្ទុះមករកខ្ញុំ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំរន្ធត់ជាងនេះទៅទៀតនោះគឺ ក្នុងទូរទស្សន៏នោះមានលុយលាយលំជាមួយសំបុកកណ្ដុរជាច្រើន,,!!

ពេលនោះខ្ញុំក៏ប្រមូលលុយទាំងនោះទុកមួយដុំ រួចក៏ជួសជុលទូតទស្សន៏នោះតាមធម្មតាពេលរសៀលបន្តិចម្ចាស់ទូរទស្សន៏ក៏មកយកតាមកាលកំណត់ ភ្លាមនោះខ្ញុំក៏សាក់ចោទជាសំនួរខ្លះៗសួរទៅគាត់

លោកពូៗតើពីមុនមកផ្ទះលោកពូធ្លាប់មានករណីអាចោរកម្ម រឺបាត់បង់ទ្រព្យសម្បត្តិ មាសប្រាក់ លុយកាកអីខ្លះអត់លោកពូ,,?? ភ្លាមនោះគាត់សញ្ជឹងគិតមួយសន្ទុះ រួចក៏ឆ្លើយ ផ្ទះពូសុខសាន្ដណាស់ គ្មានអ្វីកើតឡើយនោះទេ,,,

ប៉ុន្តែប៉ុន្មានថ្ងៃមុនប្រពន្ធពូមិនដឹងជាវង្វែងដៃទុកលុយនៅណាទេ បាត់លុយជាច្រើនបែរជាស្រែកឡូឡាចោទកូនចោទចៅ មិនតែប៉ុណ្ណោះថែមទាំងចោទពូថាយកលុយនោះទៅ សីុផឹកទៀតផងពេលនោះខ្ញុំក៏ផ្ទុះសំណើចរួចក៏យកលុយមួយដុំធំ ហុចទៅអោយគាត់ រួចប្រាប់គាត់ថាសល់មួយចំនួនធំ រីឯមួយចំនូនតូចត្រូវបានខ្ទេច,,,ភ្លាមនោះគាត់ក៏បើកភ្នែកធំៗសំលឹងមកមុខខ្ញុំទាំងតក់ស្លុត ពេលនោះខ្ញុំក៏បានរៀបរាប់ដំណើររឿងទាំងអស់ប្រាប់ទៅគាត់,,,!! 

គាត់ក៏ត្រេកអរស្ទើរនិយាយមិនចេញ រួចនិយាយអគុណ អគុណ,,,ទាំងរដាក់រដុប,,រួចក៏សួរខ្ញុំថា តើក្មួយជួសជុលទូរទស្សន៏ពូ យកឈ្នួលប៉ុន្មានដែរ,,? ខ្ញុំប្រាប់គាត់ថា ទូរទស្សន៏លោកពូមិនខូចអ្វីនោះទេ គ្រាន់ដាច់ខ្សែភ្លើងខ្លះៗដោយសារតែកណ្ដុរកាត់ប៉ុណ្ណោះ ចឹងលោកពូអោយខ្ញុំតែ 5$ ទៅបានហើយ,,,

ភ្លាមនោះគាត់ក៏ហុចអោយខ្ញុំ ២០០$ ប៉ុន្តែខ្ញុំបានបដិសេធន៏មិនព្រមទទួលយកនោះទេ ព្រោះខ្ញុំុយកតែអ្វីដែលជាកំលាំងញើសឈាមរបស់ខ្ញុំតែប៉ុណ្ណោះ,,, 

គាត់ក៏ញញឹមរួចក៏ពោលពាក្យសរសើរ ថាក្មួយពិតជាមនុស្សល្អមែន គាត់ក៏សុំអរគុណជាលើកចុងក្រោយរួចក៏ចេញទៅ!!! 

ជាចុងក្រោយខ្ញុំបានញញឹមទាំងសប្បាយចិត្ត ព្រោះគ្មានអ្វីសប្បាយចិត្តជាងពេលដែលយើងបានធ្វើអំពើល្អទៅលើអ្នកដ៏ទៃនោះទេ
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: