ថេន សេន
លោកអតីតប្រធានាធិបតីមីយ៉ាន់ម៉ាទើបផុតអាណត្តិថេន សេន បានសម្រេចបួសជាព្រះសង្ឃ បន្ទាប់ពីលោកបានផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យរដ្ឋាភិបាលថ្មីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យដែលដឹកនាំដោយ លោកប្រធានាធិបតី ធិន ច។ តែរយៈពេលនៃការសាងផ្នួសនោះមិនត្រូវបានកំណត់ច្បាស់នោះទេ។
លោក ថេន សេន បានសម្រេចសាងផ្នួសជាព្រះសង្ឃក្នុងរយៈពេលខ្លីមួយដើម្បីធ្វើវិបស្សនាដែលចាប់ ផ្តើមតាំងពីថ្ងៃទី០១ ខែ មេសាកន្លងទៅ។ នេះបើយោងតាមព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ា Democratic Voice of Burma ដែលបានដកស្រង់ពីប្រភពស្និទ្ធនឹងលោក ថេន សេន ដែលសុំមិនបញ្ចេញឈ្មោះ។
?ิ??ี่?ี่????????์
តាមប្រភពដដែល មិនបានបញ្ជាក់ថា លោក ថេន សេន សាងផ្នួសនៅកន្លែងណា និង ក្នុងរយៈពេល យូរប៉ុន្មាននោះទេ តែ គ្រាន់តែបញ្ជាក់ថា កន្លែងនោះមានលក្ខណៈស្ងប់ស្ងាត់ និងតូចប៉ុណ្ណោះ។
តែបើតាមការអះអាងរបស់អ្នកសារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ា Sky Net លោក Nyein Chan Lynn ជាមួយនឹងសារព័ត៌មានថ្មីៗ នៅថ្ងៃទី០៥ ខែមេសានេះ ការសាងផ្នួសរបស់លោក ថេន សេន គឺគ្រាន់តែធ្វើក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ លោកថា លោកថេន សេន ទំនងជាសាងផ្នួសចន្លោះពី៧ថ្ងៃ ឬ ១០ថ្ងៃ ឬអាចដល់មួយខែ។
តាមពិតទៅក្នុងបរិបទមីយ៉ាន់ម៉ា ការសាងផ្នួសក្នុងរយៈពេលខ្លី មិនមែនជារឿងអ្វីដែលចម្លែកនោះទេ ពោលគឺ វាក្លាយជាការអនុវត្តរួមមួយទៅហើយសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ តែសម្រាប់អតីតប្រធានា ធិបតីមីយ៉ាន់ម៉ា លោក ថេន សេន ការសាងផ្នួសនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រូវបញ្ចប់តួនាទីជាប្រធា នាធិបតី និងបានផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យរដ្ឋាភិបាលថ្មី។
សូមបញ្ជាក់ផងដែរថា លោកអតីតប្រធានាធិបតីថេន សេន បានផ្ទេរអំណាចទៅឲ្យអ្នកបន្តវេនថ្មីគឺ លោកប្រធានាធិបតី ធិន ច ជាផ្លូវការនៅថ្ងៃទី៣០ ខែមីនា កន្លងទៅ៕
Post A Comment: