វិធីសាស្ត្រ
គ្រប់ឧបទ្ទវហេតុទាំងអស់គឺសុទ្ធតែគួរឲ្យខ្លាច ប៉ុន្តែឧបទ្ទវហេតុដែលឡានធ្លាក់ចូលទៅក្នុងទឹក អាចនិយាយបានថាជាហេតុការណ៍គួរឲ្យខ្លាចជាងគេ នរណាក៏ចង់ជៀសឲ្យផុតដែរ។ ថ្ងៃនេះ Globesearch24 សូមធ្វើការបង្ហាញពីវិធីគេចពីឡានដែលធ្លាក់ចូលក្នុងទឹក ដែលដកស្រង់ចេញពីវិបសាយបរទេស។១. ធ្វើចិត្តឲ្យនឹង
ការស្លន់ស្លោមិនអាចជួយអ្វីអ្នកបានឡើយ ផ្ទុយទៅវិញធ្វើឲ្យអ្នកអស់កម្លាំង និងអស់ខ្យល់អុកស៊ីហ្សែនពីក្នុងខ្លួន។
២. ដោះខ្សែក្រវាត់ឡាន
៣. បើកបង្អួចឡានភ្លាមពេលឡានធ្លាក់ចូលក្នុងទឹក
៤. វាយបំបែកកញ្ចក់បង្អួច
ករណីដែលអ្នកមិនអាចបើកបង្អួចបាន អ្នកត្រូវវាយបំបែកវាដោយប្រើប្រាស់របស់មានក្នុងឡាន ឬប្រើប្រាស់ដៃ-ជើងវាយបំបែក។ នៅក្នុងរថយន្តមួយចំនួនអ្នកអាចដោះ ផ្នែកសម្រាប់កល់ក្បាលចេញពីកៅអីអង្គុយ រួចយកមកវាយបំបែក ដោយសារផ្នែកសម្រាប់កល់ក្បាលនេះមានដែកស្រួចៗងាយស្រួលវាយបំបែក។
៥. គេចចេញតាមបង្អួចដែលបានបើក ឬវាយបំបែកនោះ
មុនគេចចេញអ្នកត្រូវដកដង្ហើមឲ្យវែងមួយ រួចហែលចេញតាមបង្អួចឡាន។ ប្រសិនបើឡានមានក្មេងតូចៗត្រូវឲ្យពួកគេចេញមុន ហើយបើពួកគេមិនចេះហែលទេអាចឲ្យរបស់អ្វីមួយដែលអណ្ដែតលើទឹកឲ្យទៅពួកគេតោងបាន។ ប្រសិនបើគ្មានអ្វីសម្រាប់តោងទៀតត្រូវតែមានមនុស្សធំដែលចេះហែលទឹកទៅមួយពួកគេ។
ពេលកំពុងតែហែលចេញត្រូវចាំថាកុំប្រើជើងដើម្បីធាក់ទឹក ព្រោះអាចធ្វើឲ្យអ្នកដទៃដែលហែលចេញតាមពីក្រោយរបួសបាន ដូចនេះគួរប្រើតែដៃបានហើយ។
៧. ស្វែងរកជំនួយ
ក្រោយពីគេចចេញពីហេតុការណ៍នេះបានសម្រេច ត្រូវប្រញាប់ទៅពេទ្យភ្លាម ព្រោះការដែលនៅក្នុងទឹកយូរពេកអាចធ្វើឲ្យអ្នកគ្មានអារម្មណ៍ឈឺលើមុខរបួស ដែលបង្កឡើងពេលនៅក្នុងទឹក។
៨. ករណីដែលមិនអាចបើកបង្អួចនិងវាយបំបែកបាន
អ្នកនៅតែមានឱកាសស្ដួចស្ដើងដើម្បីគេចចេញ។ នៅពេលដែលទឹកចូលចេញឡានហើយ សម្ពាធនឹងចាប់ផ្ដើមស្មើគ្នា ហើយអ្នកនឹងអាចបើកទ្វារឡានបាន។ ប៉ុន្តែដើម្បីធ្វើដូចនេះបានលុះត្រាតែអ្នកអាចទប់ដង្ហើមបានយូរល្អ៕

Post A Comment: