ហេតុភេទ​​៣​​យ៉ាង


អប្បិយជំនឿ​៖ សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ត្រូវនឹង​ឆ្នាំ​វក អដ្ឋស័ក​ ព.ស ២៥៦០ ដែល​​​​កាន់​តែ​​ខិត​ចូល​មក​ដល់​នា​ពេល​ដ៏​ខ្លី​​នា​ពេល​មុខ​នេះ នឹង​មាន​កើត​ហេតុភេទ​មួយ​ចំនួន​ ដែល​ប្រិយមិត្ត​មិត្ត​អ្នក​អាន​គួរ​យល់​ដឹង​ និង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ទទួល​បាន​សេចក្ដី​សុខ ឬកុំឲ្យជាន់ឆ្នាំ​។

យោង​តាម​​ហោ​រាស្ត្រ​ខ្មែរ​ដែល​ល្បី​ឈ្មោះ​​​ ឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​រៀប​ចំ​បុណ្យជាតិ-អន្តរជាតិ និង ​ជា​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រនិង​ប្រពៃណីទំនៀម​ទម្លាប់​ខ្មែរ បាន​ប្រាប់ខេឃ្យូប ឲ្យ​ដឹង​ថា ​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​វក​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ដែលtកើត​ឆ្នាំ​ចំនួន​៤​​​ ​មាន​រាសី​ដាក់​ខ្លាំង ដែល​​​ទី​១-ឆ្នាំ​វក ទី​២-ឆ្នាំ​ខាល ទី​៣-ឆ្នាំ​ម្សាញ់ និង​​ទី​៤​-ឆ្នាំ​កុរ

ប៉ុន្តែ​ឆ្នាំ​ដែល​រាសី​ដាក់​ខ្លាំង​ជាង​គេ​បំផុត​នោះ​ ​គឺ​ឆ្នាំ​ខាលនិង​វក​​តែ​ម្ដង​ ដូច្នេះ​អ្នក​ដែល​កើត​ឆ្នាំ​នេះ គួរ​ធ្វើ​ពិធី​សូត្រ​មន្ត​រំដោះ​និង​កាត់​គ្រោះ ឬ​ធ្វើ​ពិធី​ផ្សេង​ៗ​ទៀត ដើម្បី​កុំ​ឲ្យ​រាសី​ស្រុត​ចុះ​ខ្លាំងពេល​ និងអាច​​ទទួល​បាន​នូវ​សិរីសួស្ដី​ លាភ​សំណាង​ចូល​ដល់​ខ្លួន ព្រមទាំង​ក្រុម​គ្រួសារ​។​​​​​​​
ហេតុភេទ​ទី​២ ​ក្នុង​ឆ្នាំ​នេះ​ថា ​តាម​ទំនាយ​ទាយ​ថា​ ចំពោះ​ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​នឹង​មាន​ព្រះ​តេជានុភាព​ល្អ​ប្រសើរ​ខ្លាំង​ ​ហើយ​នឹង​ទទួល​បាន​នូវ​គ្រឿង​​បណ្ដាការ ​ ឬ​កិត្តិសព្ទ​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ថែម​ទៀត។ ដោយ​ឡែក ​សម្រាប់​កុមារ​តូច​ៗ ​និង​សត្វ​ចិញ្ចឹម​វិញ ​គឺ​មិន​សូវ​ល្អ​ទេ ​ព្រោះ​នឹង​​មាន​ជំងឺ​កើត​ឡើង​ច្រើន​។

និង​ទី​៣ សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា​វេលា​ម៉ោង​៨ ​យប់ ដោយ​ទេវ​ធីតា​បុត្រី​ទី​៤ ​របស់​កបិល​មហាព្រហ្ម​ព្រះនាម មណ្ឌា​ទេវី សោយ​ទឹក​ដោះ​ស្រស់ អម្ពរ​ពណ៌ខៀវ​ខ្ចី​ស្រស់​ស្រទន់​នោះ គឺ​ចូល​ឆ្នាំ​រយៈ​ពេល​៤​ថ្ងៃ ដែល​យូរ​ៗ​ទើប​​​មាន​ម្តង​ ។

ប៉ុន្តែ​​គ្រូ​ហោ​រាស្ត្រ​រូប​នេះ​បញ្ជាក់​បន្ថែម​ថា ​​​​កាល​ពី​​បួន​ដប់​ឆ្នាំ​មុន​ដូច​ជា ឆ្នាំ​១៩៨៥ ១៩៨៩ ១៩៩៣ ១៩៩៧​ ​២០០១​ជា​ដើម​ ក៏​ធ្លាប់​មាន​ការ​ចូល​ឆ្នាំ​ចំនួន​៤​ថ្ងៃ​ដូច​គ្នា ​នឹង​ការ​ចូល​ឆ្នាំ​ ២០១៦​នេះ​ដែរ ​ព្រោះ​តាម​ក្បួន​វិជ្ជា​ហោរាសាស្ត្រ ​ដែល​គុណ​គូរ​ជើង​លេខ ​នៃ​ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ​បូក​ចូល​គ្នា​ទៅ ​គឺ​ត្រូវ​មាន​កើត​ឡើង​បែប។​

អ្នក​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ ​និង​ប្រពៃណី ​ទំនៀម​ទម្លាប់​ខ្មែរ​ដដែល​នេះ​ឲ្យ​ដឹង​ទៀត​ថា បួន​ទៅ​ខាង​មុខ​ទៀត​ក៏​នឹង​​មាន​​ចូល​ឆ្នាំ បួន​ថ្ងៃ​ដែរ​​ ពោល​គឺ ២០២០ ​បន្ទាប់​មក​ទៀត​​មាន​ឆ្នាំ​២០២៤ ២០២៨ និង​២០៣២។ល​។​

គួរ​បញ្ជាក់​ថា​ មហា​សង្ក្រាន្ត​ឆ្នាំ​វក​ឆ្នាំ​នេះ​​​ ចំពោះ​រណ្ដាប់​ទទួល​ទេវតា​ រួមមាន៖​ រាន​ទេវតា​មួយ​ដែល​ក្រាល​សំពត់​ពណ៌ស បាយ​សី​ប្រាំ​ថ្នាក់​១​គូ បាយ​សី​បី​ថ្នាក់​១​គូ បាយ​សី​ប៉ាឆា​​១​គូ ស្លាធម៌​១​គូ ទៀន​ប្រាំ​​ ធូប​ប្រាំ ផ្កា​ប្រាំ ស្លាធម៌​កូន​ចេក​១​គូ​ ដូង​ឡៅ​១​គូ ចេក​នួន​ឬ​ចេក​ណាំវ៉ា​១​គូ ទឹក​ស្អាត​ពីរ​កែវ ផ្លែឈើ​៥​មុខ មួយ​មុខ​១​គូ​ៗ​​ ហើយ​គួរ​មាន​ទឹកដោះស្រស់​ទទួល​ទេវតា​ផង​ដែរ​ព្រោះ​ជា​ភក្សាហារ​របស់​ទេព​ធីតា​៕​

ផ្តល់សិទ្ធិដោយ៖ Kqube
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: