ខ្ញុំបានបង្ហាញជូននូវករណីទាំងបីខាងលើនេះ គ្រាន់តែជាការគូសបញ្ជាក់នូវការពិតថា មនុស្ស គឺជាអ្នកបង្កបុព្វហេតុ (ទោះបីជាយ៉ាង​ណាក៏​ដោយជា និច្ចជាកាល ដោយមិនដឹងខ្លួន​ស្ទើរតែ​ទាំងអស់) នៃកាលៈទេសៈរបស់ខ្លួន ហើយថា​នៅពេលដែល​តំរង់ឆ្ពោះទៅទីបញ្ចប់​យ៉ាង​ល្អហើយមនុស្សតែងតែមិនសប្បាយចិត្តនឹង​ជោគជ័យតែលទទួលបាន ដោយជំរុញអោយ​ផុស​ចេញជាគំនិត និងសេចក្តីប្រាថ្នាចង់បាន ដែលមិនអាចចុះសម្រុង នឹងទីបញ្ចប់នោះបាន ឡើយ។

ករណីបែបនេះអាចកើតឡើង និងមានប្រភេទផ្សេងគ្នាស្ទើរតែគ្មានកំណង់ ប៉ុន្តែរឿងនេះ មិនសំខាន់​ទេ។ អ្នកអានអាចធ្វើការតាមដានសកម្មភាពនៃក្រមកំនិត នៅក្នុងខួរក្បាល និងជិវតរបស់ខ្លួនផ្ទាល់ ហើយពេលដែលសំរេចរឿងនេះបាន ការពិតខាងក្រៅតែមួយមុខ មិនអាចដើរតួជាមូលហេតុ នៃការ​ផ្តល់​ហេតុផលឡើយ។ តែទោះយ៉ាងណាក៏ដោយកាលៈទេសៈមានសភាព ស្មុត្រស្មាញខ្លាំងណាស់ គំនិតគឺចាក់ឬសជ្រៅខ្លាំងណាស់ ហើយលក្ខណខ័ណ្ឌនៃសុភមង្គល ប្រែប្រួលប្លែកៗពី គ្មានៅតាម​បុគ្គលផ្សេងៗ ហើយលក្ខខ័ណ្ឌគំនិតទាំងស្រុងរបស់មនុស្ស(ទោះជាខ្លួនគាត់អាចដឹងបានក៏ដោយ) មិនអាចវិនិច្ឆ័យតាមលក្ខខ័ណ្ឌពីទិដ្ឋភាពខាងក្រៅនៃជិវិតរបស់គាត់បានទេ។

មនុស្សអាច មនុស្សសច្ចរិត ក្នុងលក្ខណៈមួយចំនួន ប៉ុន្តែអាចទទួលរង​នូវកង្វះផាសុខភាព​នៅក្នុង​ជិវិត។ មនុស្សអាចជា មនុស្សទុច្ចរិត ក្នុងលក្ខណៈមួយចំនួន ប៉ុន្តែអាចទទួលបានទ្រព្យ​សម្បតិ្ត​មហាសាល។ ប៉ុន្តែសេចក្តីបញ្ចប់ បានកំណត់ឡើងថា មនុស្សដែលបរាជ័យដោយសារតែ​សុច្ចរិត​ភាពរបស់ខ្លួន និងមនុស្សដែលទទួលបានវិបុលភាពដោយសារតែអសុច្ចរិតភាពរបស់ខ្លួន គឺជាលទ្ធ​ផលនៃការវិនិច្ឆ័យដ៏រាក់កំភែល ដែលសន្និដ្ឋានថា មនុស្សទុច្ចរិត ជាមនុស្សស្ទើរតែអាក្រាក់​ទាំង​ស្រុង ហើយមនុស្សសុច្ចរិត ជាមនុស្សស្ទើរតែប្រកបដោយគុណធម៌ទាំងស្រុង។

ដោយពិចារណាទៅលើចំណេះដឹងជ្រៅជ្រះ និងបងពិសោធន៍ទូលំទូលាយ គេឃើញថា​ការវិនិច្ឆ័យនេះ គឺខុស។ មនុស្សទុច្ចរិត អាចមានគុណធម៌គួរអោយស្ញើចសរសើរខ្លះៗ ដែលអ្នក ផ្សេងទៀតគ្មាន ហើយមនុស្សសុច្ចរិតអាចមានអំពើអបាយមុខគួរអោយសប់ខ្ពើម ដែលអ្នកផ្សេង ទៀតមិនមាន។ មនុស្សសុច្ចរិត ទទួលផលល្អពីគំនិត និងអំពើសុច្ចរិតរបស់ខ្លួន ហើយគាត់ក៏ នាំក្តីឈឺចាប់ ដែលអំពើអបាយមុខរបស់គាត់បានបង្កើត ឡើងមកអោយខ្លួនគាត់ផងដែរ។

ដូចគ្នានេះដែរ មនុស្សទុច្ចរិត ទទួលបានទាំងក្តីឈឺចាប់ និងសុភមង្គល។ វាធ្វើអោយតុច្ចភាពរបស់ មនុស្ស ជឿជាក់ថា មនុស្សម្នាក់ឈឺចាប់ដោយសារតែ គុណធម៏របស់គេ ប៉ុនែ្តមិនមែន ទាល់តែ ដល់ពេលដែលមនុស្ស បានគាស់រំលើងឫសនៃរាល់គំនិតទន់ខ្សោយ គួរអោយស្អប់ខ្ពើម និងគំនិត មិនបរិសុទ្ធចេញពីខួរក្បាលអស់ ទើបគាត់អាចដឹង និងប្រកាសថា សេចក្តីឈឺចាប់របស់គាត់ជា លទ្ធផលនៃអំពើល្អរបស់គាត់ មិនមែនបណ្តាលមកពីអំពើរអារក្រាក់ទេ។ នៅតាមផ្លូវឆ្ពោះទៅ ប៉ុន្តែស្ថិតនៅចំងាយឆ្ងាយមុនពេលដែលមនុស្សបានឈានទៅ ដល់ភាពល្អឥតខ្ចោះគាត់ នឹងបាន ឃើញ ដោយធ្វើការនៅក្នុងខួរក្បាល និងជិវិតរបស់គាត់ នូវក្រិតក្រមដ៏មហស្ចារ្យ មួមដែលមានភាព យុត្តិធម៌បំផុតហើយដែលមិនអាចយកអំពើល្អ លុបលាងអំពើអាក្រាក់ ឬអំពើអាក្រាក់ជំនួសអំពើល្អបានទេ។

ពេលមានចំណេះដឹងជាប់នឹងខ្លួន គាត់នឹងដឹង ដោយសំលឹងមើលភាពងងឹតងងុល និងភាពល្ងងខ្លៅ ក្នុងពេលអតីតៈ ថាឆាកជិវិតរបស់គាត់ ជានិច្ចជាកាលត្រូវបានបញ្ជាដោយយុត្តិធម៌បំផុត ហើយថា រាល់បទពិសោធន៍ក្នុងអតីតកាលរបស់គាត់ ទាំងល្អ និងអាក្រាក់ គឺជាការសំរេចបានយ៉ាងត្រឹមត្រូវ នូវការធ្វើអភិវឌ្ឍន៌ភាពរបស់ខ្លួន។ អំពើល្អនិង គំនិតល្អមិនអាចអោយផលជាអាក្រាក់នោះទេ ហើយអំពើអាក្រក់ និងគំនិតអាក្រក់ មិនអាចអោយផលជាផលល្អបានដែរ។

នេះយើងអាចនិយាយបានថា ដាំពោត គឺចេញផលមកជាពោត។ មនុស្សយល់អំពីក្រិត ក្រមនេះ ច្បាស់ណាស់ នៅក្នុង នៅក្នុងពិភពលោកធម្មជាតិ ហើយសហការជាមួយក្រិតក្រមនេះ ប៉ុន្តែមាន មួយចំនួនតូច យល់ក្រិតក្រមនេះនៅក្នុងពិភពអារម្មណ៍និងចិត្ត ហេតុដូច្នេះហើយពួកគេមិន សហ ការជាមួយក្រិតក្រមនេះឡើយ។ សេចក្តីឈឺចាប់ ជានិច្ចជាកាលគឺជាលទ្ធផលនៃការគិតខុស នៅក្នុងទិសដៅណាមួយ។ វាគឺជាការចង្អុលបញ្ជាក់អោយឃើញថា បុគ្គលម្នាក់នោះ មិនចុះសំរុង ជាមួយខ្លួនគាត់ និងមិនចុះសម្រុងជាមួយក្រិតក្រមកំណត់ខ្លួនគាត់។

ប្រយោជន៍ប្រើប្រាស់តែមួយគត់នៃការឈឺចាប់គឺដើម្បីធ្វើអោយបរិសុទ្ធ ដុតបំផ្លាញចោលអោយ អស់នូវរាល់ គំនិត ដែលគ្មានប្រយោជន៍ និងមិនបរិសុទ្ធ។ សេចក្តីឈឺចាប់ និងចប់ ចំពោះអ្នកដែល បរិសុទ្ធ។ វាមិនអាចមានរបស់អ្វីនៅក្នុងមាស ដែលគេដុតរំលាយ បន្ទាប់ធាតុដែលមិនសុទ្ធ ត្រូវបាន គេយកចេញអស់ ហើយដូចគ្នានេះ មនុស្សដែលមានគំនិតបរិសុទ្ធឥតខ្ចោះ មិនអាចជួបការឈឺ ចាប់បានទេ។

ឥទ្ធិពលរបស់គំនិតលើកាលៈទេសៈ (៤)

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: