ទោះបីជានៅពេលដែលមនុស្ស​ទើបចាប់​​កំណើត​ក៏ដោយ គឺសារ​ជាតិគំនិតរបស់​មនុស្សកើតចេញមកដោយខ្លួនឯង ហើយនៅ​គ្រប់ជំហាននៃការធ្វើដំណើរនៅលើភពផែនដី វាក៏ចាប់យក​បណ្តុំលក្ខខ័ណ្ឌផ្សេង​ៗដែលបង្ហាញអោយ​ឃើញនូវខ្លួន​របស់​វាផ្ទាល់​ដែលជាការ​ឆ្លុះបញ្ជាំងអោយឃើញនូវភាពបរិសុទ្ធ និងភាពមិនបរិសុទ្ធ ចំណុចខ្លាំង និងចំណុចខ្សោយរបស់វា។ កបិចិត្ត គំនិត នឹងហិច្ឆតា របស់មនុស្សត្រូវបានរារាំង ឬធ្វើអោយខកខានមិនបាន​សំរេចនៅ​គ្រប់ជំហាន ប៉ុន្តែគំនិត និងសេចក្តីប៉ងប្រាថ្នានៅខាងក្នុងរបស់គេ ត្រូវបានចិញ្ចឹមទុកដោយ​អាហារ​ផ្ទាល់ខ្លួនរបស់វា ទោះបីវាជាគំនិតអាក្រាក់ ឬបរិសុទ្ធស្អាតស្អំក៏ដោយ។

អ្នកដែលអាចដាក់កំហិតមនុស្សបាន មានតែមនុស្សខ្លួនឯងតែប៉ុណ្ណោះ គំនិត និងសកម្មភាព គឺជាអ្នកយាមតុកអោយបានជោកវាសនា ពួកវាដាក់តុកមនុស្សធ្វើអោយមនុស្សគ្មានតំលៃ ប៉ុន្តែពួកវាក៏ជាទេវតារបស់សេរីភាព ពួកវារំដោះមនុស្ស ធ្វើអោយមនុស្សថ្លៃថ្នូរ។ មនុស្សមិនអាច​ទទួល​បាននូវអ្វី ដែលគាត់គ្រាន់តែប្រាថ្នា និងបូងសួងសុំនោះទេ មនុស្សអាចទទួលបានតែរបស់អ្វី ដែលគាត់រកបានដោយសុច្ចរិតតែប៉ុណ្ណោះ។ សេចក្តីប៉ងប្រាថ្នា និងការបួងសួងសុំ នឹងបានសមតាម​បំណង នៅពេលដែលសេចក្តីប៉ងប្រាថ្នា និងការបួងសួងនោះ ចុះសំរុងគ្នាជាមួយគំនិង និងសកម្មភាព។ “ការបួងសួងសុំរបស់អ្នកអាចសម្រេចបាន ប្រសិនបើអ្នកធ្វើសកម្មភាព​អោយចុះសំរុងគ្នានិងការបួងសួងនោះ

” ដោយពិចារណាទៅលើការពិតនេះ តើ “ការប្រយុទ្ធប្រឆាំងនឹងកាលៈទេសៈ” 

មានន័យយ៉ាងដូចម្តេច? វាមានន័យថាមនុស្ស នឹងត្រូវធ្វើបដិវត្តប្រឆាំងនឹងលទ្ធផលជានិច្ចនិរន្ត ខណៈដែលមនុស្សកំពុងចិញ្ចឹម និងការពារទុកនូវបុព្វហេតុរបស់វាក្នុងចិត្តគ្រប់ ពេលវេលា។ បុព្វហេតុនោះអាចចាក់ឫសជាអំពើអបាយមុខដោយដឹងខ្លួន ឬភាពទន់ខ្សោយដោយមិនដឹងខ្លួន ប៉ុន្តែទោះបុព្វហេតុនោះជាអ្វីក៏ដោយ គឺវាបង្អាក់នូវកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់វាជានិច្ច ដូច្នេះ​ហើយវាស្រែកទាមទាររកដំណោះស្រាយ។ មនុស្សចង់ធ្វើអោយប្រសើរ​ឡើង​នូវកាលៈ​ទេសៈ​របស់ខ្លួន ប៉ុន្តែមិនចង់ធ្វើអោយខ្លួនគេបានល្អប្រសើរឡើងទេ ដូច្នេះ​ហើយគេ​នៅតែ​ជាប់ចំណង។

មនុស្សដែលមិនរួញរានិងការកាត់ទោសខ្លួនឯង ប្រាកដជានឹង​បានទទួល​ជោកជ័យក្នុងការសំរេច គោលដៅដែលបានទុកក្នុងចិត្ត។ រឿងនេះគឺពិតប្រាកដសំរាប់ ទាំងរឿងនៅលើភពផែនដី និងស្ថានសួគ៍។ ទោះបីជាបុរសម្នាក់ ដែលមាន​គោលបំណង​តែមួយគត់គឺចង់បាន សម្បត្តិ​មហាសាល ក៏ត្រូវត្រៀមខ្លួនដើម្បីធ្វើការបូជាយ៉ាងច្រើន ទើបអាចសំរេចគោលបំណងខ្លួន​បាន ចុះចំណែកអ្នកដេលសំរេចបានជិវិតរឹងមាំមានលំនឹងល្អនោះ តើគេបានបូជា​ច្រើនជាងនេះ​ប៉ុណ្ណាទៅ? នេះជាមនុស្សម្នាក់ដែលក្រីក្រខ្លាំណាស់។

គាត់ចង់កែលំអផាសុខភាពនៅក្នុងផ្ទះ និងនិងបរិស្ថានជុំវិញខ្លួនគាត់ខ្លាំងណាស់ ប៉ុន្តែរាល់ពេល គាត់តែងតែរារែក និងការងាររបស់គាត់ ហើយគិតថាគាត់ធ្វើត្រឹមត្រូវហើយ ក្នុងការព្យាយាម​បោក​បញ្ជោតចៅហ្វាយរបស់​គាត់ដោយ​សំអាងលេចថា ប្រាក់បៀវត្សរ៍មិនគ្រប់គ្រាន់។ មនុស្សបែបនេះ មិនយល់អំពីវត្ថុធាតុដែលសំខាន់ ហើយសមញបំផុត នៃគោលការណ៏ជាមូលដ្ឋានគ្រឹះ នៃវិបុល​ភាពពិតប្រាកដទេ ហើយមិនត្រឹមតែមិនសក្តិសមនឹងងើបផុតពីភាពក្រីក្ររបស់ខ្លួន ប៉ុន្តែថែមតាំង​កំពុងទាក់ទាញខ្លួនគាត់អោយធ្លាក់តែជ្រៅទៅក្នុងរណ្តៅនៃភាពក្រីក្រ ដោយការប្រកាន់ខ្ជាប់ និងការប្រព្រឹត្តទាំងកំរោលនូវ គំនិតខ្ចិលច្រអូស បោកប្រាស់ និងគំនិតដ៏កំសាក។

ចំណែកនេះ គឺជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើន ដែលជាអ្នករងគ្រោះដោយសារ​ជំងឺឈឺ​ចាប់ជាប្រចាំ ដោយសារតែការបរិភោគច្រើន។ គាត់សុខចិត្តចំណាយប្រាក់ដ៏ច្រើន ដើម្បីកំចាត់​ជំងឺនោះចោល ប៉ុន្តែគាត់មិនព្រមលះបង់នូវចំណង់បរិភោគច្រើនរបស់គាត់សោះ។ គាត់ចង់​សប្បាយរីករាយ និងរស់ជាតិជាអ្នកមាន និងម្ហូបអាហារមិនមែនជាលក្ខណៈធម្មជាតិ ហើយចង់មានសុខភាពល្អផងដែរ។ មនុស្សប្រភេទនេះ មិនសក្តិសមនឹងមានសុខភាពល្អទាំងស្រុង ពីព្រោះគាត់មិនទាន់បានដឹងអំពីគោលការណ៍ចំបងៗ ដើម្បីអោយជីវិតមានសុខភាពល្អ។

នេះជាមនុស្សម្នាក់ទៀត ជានយោជកមួយរូប ដែលប្រើប្រាស់វិធានការទុច្ចរិតដើម្បីគេចវេស ពីការបើប្រាក់បៀវត្សរ៍តាមច្បាប់កំណត់ ហើយដែលសង្ឃឹមថា នឹងរកកំរៃចំណេញបានច្រើន បានគាត់បន្ថយបៀវត្សរ៍របស់កម្មកររបស់គាត់។ មនុស្សបែបនេះ មិនសក្តិសមទទួលបាននូវ​វិបុលភាពទេ។ នៅពេលដែលគាត់ដួលរលំ ទាំងកេត្ត៍ឈ្មោះ និងទ្រព្យសម្បតិ្តគាត់ បន្ទោស​កាលៈទេសៈ ដោយមិនដឹងថាខ្លួនគាត់គឺជាអ្នកតាក់តែងនូវស្ថានភាពរបស់គាត់ឡើងដោយផ្ទាល់។


Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: