គំនិត និងអកប្បកិរិយា “ដូចដែលមនុស្សបានគិត” មិនត្រឹមតែ និយាយ អំពីសារជាតិ របស់មនុស្ស ទាំងស្រុងនោះទេ ប៉ុន្តែថែម ទាំងរាប់បញ្ចូល យ៉ាងទូលាយនូវរាល់លក្ខណ័្ឌ និងកាលៈទេសៈ នៅក្នុង ឆាកជិវិត របស់ មនុស្សទៀតផង។ ធាតុពិត មនុស្សគឺជាអ្វីដែលគេគិត ជាអកប្បកិរិយា ដែលជា ការរបូកបញ្ចូលគ្នាទាំងស្រុងនូវគំនិតទាំងអស់របស់គេ។ រុក្ខ ជាតិ ដុះឡើង ដោយសារ គ្រាប់ពូជ ហើយមិនអាច ដុះបាន ឡើយ បើ គ្មាន គ្រាប់ពូជ ដូច្នេះហើយរាល់អំពើទាំងអស់របស់មនុស្ស គឺ កើតឡើង ដោយសារគ្រាប់ពូជគំនិតដែល លាក់នៅខាងក្នុង ហើយអំពើទាំង នោះមិនអាចលេច ឡើងជា រូបរាងបានទេ បើគ្មានគ្រាប់ពូជគំនិតទេនោះ។

 ទ្រីស្តីនេះ គឺទាក់ទងស្មើគ្នា ទៅនឹងអំពើទាំងឡាយណា ដែលគេហៅថា “កើតឡើងដោយឯកឯង” ហើយ “មិនបានត្រិះរិះគិត ជាមុន” និងអំពើទាំងឡាយណា ដែលបង្កើតឡើងដោយចេតនា។ អំពើគឺជាផ្កានៃគំនិត ហើយសេចក្តីរីករាយ និងសេចក្តីឈឺចាប់ គឺជាផ្លែរបស់វា ដូច្នេះហើយមនុស្ស ម្នាក់ៗតែងតែទទួលបានផ្លែផ្អែម និងចង់ល្វីង ទៅតាមការដាំដុះនូវអំពើរបស់ខ្លូនផ្ទាល់។ គំនិតនៅ ក្នុងខួរក្បាល បានបង្កើតមនុស្សយើង ហើយសារជាតិរបស់មនុស្ស គឺត្រូវបានស្ថាបនា និងបង្កើត ឡើងដោយគំនិត។ ប្រសិនបើនៅក្នុងខួរក្បាលរបស់មនុស្សម្នាក់ មានផ្ទុកទៅ ដោយគំនិត នោះសេចក្តីឈឺចាប់ក៏និងតាមមកពីក្រោយដូចជាកង់រទេះអញ្ជឹង។ ប្រសិនបើមនុស្ស ម្នាក់ប្រកាន់ ខ្ជាប់នូវគំនិតបរិសុទ្ធ សេចក្តីសប្បាយរីករាយ នឹងតាមមកពីក្រោយ គាត់ដូចជា ស្រមោលរបស់ គាត់អញ្ជឹងដែរ “ជាការពិតណាស់”។ 

 មនុស្ស គឺជាការលូតលាស់មួយដោយសាច្បាប់ ហើយមិន មែនជាការបង្កើត ឡើងដោយ ឧបាយកលនោះទេ ហើយបុព្វហេតុនិងឥទ្ធិពល គឺមាន លក្ខណៈ ដាច់ខាន និងមិនផ្លាស់ ប្តូរនៅ ក្នុងពិភពគំនិត ដូចគ្នានឹងនៅ ក្នុងពិភព នៃរូបធាតុ ដែលយើង អាច មើលដែរ។ អកប្បកិរិយាថ្ងៃថ្នូរ ហើយមានលក្ខណៈដូចព្រះ គឺមិនមែនជាវត្ថុសម្បទាន ឬកើតឡើង ដោយ ចៃដ្យនោះទេ ប៉ុន្តែវាគឺជា លទ្ធផលជាធម្មជាតិ នៃកិច្ចខិតខំប្រឹងប្រែងក្នុងការគិតត្រូវ និងជា ឥទ្ធិពលនៃការ ស្រឡាញ់ ចូល ចិត្តនូវគំនិតដូចព្រះ។ ដូចគ្នាដែរ អកប្បកិរិយាមិនថ្ងៃថ្នូរ ហើយមានលក្ខណៈដូចសត្វ គឺជា លទ្ធផលនៃការចិញ្ចឹមទុកក្នុងចិត្តជានិច្ច និរន្តនូវគំនិតលុតក្រាប។ 

មនុស្ស ត្រូវបានបង្កើតឡើង ឬបំផ្លាញទៅវិញដោយសារមនុស្សខ្លួនឯងផ្ទាល់។ ដោយការ ប្រើប្រាស់ នូវគំនិត មនុស្សអាចបង្កើតនូវអាវុធ ដែលទីបំផុត បំផ្លាញខ្លួន គាត់ផ្ទាល់ ដោយសារ អាវុធនោះ។ មនុស្ស ក៏អាចច្នៃប្រឌិតនូវឧបករណ៏ដ៏ទំនើប ដែលគាត់ ប្រើដើម្បី ស្ថាបនាស្ថាន សួគ៍នៃ សេចក្តី សប្បាយរីករាយ កំលាំង និងសន្តិភាព។ ដូច្នេះហើយដោយការជ្រើសរើសដ៏ត្រឹមត្រូវ និងការ អនុវត្តន៍ពិតប្រាកដទៅតាមគំនិត មនុស្សនឹងឡើងខ្ពស់ទៅដល់ភាពល្អឥតខ្ចោះប្រៀបដូចជាព្រះ។ 

ផ្ទុយទៅវិញដោយការប្រើប្រាស់ខុសនិងការអនុវត្តន៍ផ្ទុយពីគំនិត មនុស្សនិងធ្លាក់ចុះ ទៅដល់កំរិត ក្រោមសត្វទៅទៀត។ គ្រប់ប្រភេទនៃអកប្បកិរិយា គឺស្ថិតនៅ ក្នុងចន្លោះ រវាងកំរិតផ្ទុយគ្នា ស្រលះ ទាំងពីរនេះ ហើយមនុស្ស គឺជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រង លើអប្បកិរិយាទាំងនោះ។ ក្នុងចំណោមការពិតទាំងអស់ទាក់ទងទៅនឹងទឹកចិត្តដែលត្រូវបានបង្កើតឡើង និងបង្ហាញអោយ ឃើញនៅក្នុងសម័យកាលនេះគឺគ្មានការពិតមួយណា ដែលគួរអោយរីករាយ ឬដែលផ្តល់ ជាផ្លែផ្កា ជោគជ័យ និងទំនុកចិត្តជាងការពិតដែលថា មនុស្ស គឺជាអ្នកគ្រប់គ្រងបញ្ជាគំនិត គឺជាអ្នកបង្កើត ទ្រង់ទ្រាយអបក្បកិរិយា ហើយជាអ្នកធ្វើ និងកំណត់រូបសណ្ឋានរបស់លក្ខខ័ណ្ឌ បរិស្ថានជុំវិញខ្លួន និងជោកវាសនា។ 

ក្នុងឋានៈជាសត្វលោក ដែលតំណាងអោយអំណាច បញ្ញា និងសេចក្តីស្រឡាញ់  ហើយដែល ជាម្ចាស់នៃគំនិតរបស់ខ្លួនផ្ទាល់ មនុស្សមាន កូនសោរដែលអាចដោះស្រាយ នូវរាល់ ស្ថានការណ៏ ដែលកើតហើយអាចធ្វើអោយខ្លួនរបស់គាត់ក្លាយទៅជាអ្វីដែលគាត់ប្រាថ្នាចង់បាន។ ជានិច្ចការ មនុស្ស គឺជាចៅហ្វាយនាយ ទោះបីជាស្ថិតនៅក្នុងសភាពដាច់សង្វេគ និងទន់ខ្សោយ បំផុតដ៏ ដោយ។ ប៉ុន្តែនៅក្នុងភាពទន់ខ្សោយនិងទ្រុឌទ្រោមរបស់ខ្លួន មនុស្សគឺជាចៅ ហ្វាយម្នាក់ដ៏ចោល ម្សៀតដែលគ្រប់គ្រង “ធនធាន” របស់ខ្លួនមិនបានល្អ។ 

នៅពេលដែលគាត់ចាប់ផ្តើមត្រិះរិះពិចារណាអំពីស្ថានភាពរបស់ខ្លួនគាត់ ហើយខិតខំស្វែងរកច្បាប់ ដែលបង្កើតខ្លួនគាត់មកពេលគាត់ក្លាយទៅជាចៅហ្វាយដ៏ឆ្លាតវៃដោយដឹកនាំកំលាំងថាមពលរបស់គាត់ប្រកបដោយបញ្ញា ហើយកៃច្នៃគំនិតរបស់ខ្លួនអោយចេញទៅជាលទ្ធផលប្រកបដោយផ្លែផ្កា។ បែបនេះគេហៅថា ចៅហ្វាយប្រកបដោយមនសិកាខ្ពស់ ដូច្នេះហើយមនុស្សអាចក្លាយទៅជាច្បាប់គ្រប់គ្រងគំនិត ដោយការសិក្សាស្វែងយល់អោយដឹងខ្លួនរបស់គាត់។ ការដឹងនេះ គឺជាការអនុវត្តន៍ ការធ្វើវិភាគ ដោយខ្លួនឯង និងជាបទពិសោធន៍ទាំងស្រុង។ 

មានតែការខិតខំប្រឹងស្វែង និងជិករកប៉ុណ្ណោះ ទើបយើងអាចទទួលបានមាស និងពេជ្រយើង មនុស្ស អាចរកឃើញនូវគ្រប់ ការពិតទាំងអស់ ដែលទាក់ទងនឹងខ្លួនគាត់ ប្រសិនបើ គាត់ធ្វើការ ជិកអោយជ្រៅទៅក្នុងរណ្តៅនៃគំនិតរបស់គាត់ ដើម្បីសិក្សាស្វែងយល់។ ដោយមនុស្ស គឺជាអ្នក បង្កើតនូវអកប្បកិរិយា ជាអ្នកកំណត់រូបសណ្ឋាននៃឆាកជិវិត និងជាអ្នកស្ថាបនា នូវជោគវាសនា របស់ខ្លួន គាត់ប្រាកដជាអាចបង្ហាញអោយឃើញ គ្រប់គ្រង និងផ្លាស់ប្តូរគំនិតរបស់គាត់ ដែលជះ លទ្ធផល លើខ្លួនគាត់ផ្ទាល់ លើឆាកជិវិត និងកាលៈទេសៈរបស់គាត់ ហើយដែលតភ្ជាប់ គ្នារវាងបុព្វ ហេតុ និងលទ្ធផលដោយការអនុវត្តន៍ និងស៊ើបអង្គេតយ៉ាងអត់ធ្មត់ ហើយដោយការ ប្រើប្រាស់នូវ គ្រប់បទពិសោធន៍របស់គាត់ សូម្បីតែរឿងដែលមាន សារៈសំខាន់តិចបំផុត និងព្រឹត្តិការណ៍ ដែលកើតឡើងរៀងរាល់ថ្ងៃ ជាមធ្យោបាយដើម្បីយល់ដឹង អំពីខ្លួនឯង ដែលជាការយល់ឃើញ ជាគតិបណ្ឌិត និងជាអំណាច។ 

ក្នុងទិសដៅនេះច្បាប់គឺមានលក្ខណៈដាច់ខាតដែលថា “អ្នកដែលបានស្វែងរកគឺឃើញ ហើយទ្វារ និងបើកអោយអ្នក ដែលបានគោះ”។ គឺដោយការព្យាយាមអត់ធ្មត់អនុវត្តន៍ និងការទទូចចង់ ដឹង គ្មានទី បញ្ចប់តែប៉ុណ្ណោះ ទើបមនុស្សអាចចូលទៅដល់ច្រកទ្វារ នៃប្រសាទចំណេះដឹងបាន។ 

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: