តើ ចេមស៏អែលឡឺន (James Allen) ជាអ្នកណា? ទោះបីជាសៀវភៅរបស់លោក ដែល មានជំណង ជើងថា “ដូចដែលមនុស្សបានគិត” បានបណ្ណុះនូវ គំនិតដល់ មនុស្សរាប់លាន នាក់ជុំ វិញ ពិភព លោកហើយជាបុព្វហេតុមួយភាគដ៏ចំបងក្នុង ការផ្តួច ផ្តើមនូវវិស័យកែលំអខ្លួនក៏ដោយមាន រឿងរ៉ាវតិចតូចណាស់ដែលគេបាន ដឹងអំពីលោកចេមស៏ជាអ្នកនិពន្ធសៀវភៅនេះ។
គាត់កើតនៅរដ្ឋ ឡេសេស្ទ័រ ប្រទេសអង់គ្លេសក្នុងឆ្នាំ ១៨៦៤ ហើយបានបំរើការងារជាលេខាធិការផ្ទាល់របស់នាយកសាជីវកម្មដ៏ធំមួយរបស់អង់គ្លេសរហូតដល់ឆ្នាំ ១៩០២។ នៅពេលលោកមានអាយុ៣៨ ឆ្នាំលោកបានចូលនិវត្តន៏ពីការងារទៅនិពន្ធសៀវភៅវិញ ហើយគាត់ជាមួយនិងប្រពន្ធ បានផ្លាស់ទៅនៅផ្ទះខ្ទមតូចមួយនៅក្នុង ភូមិអ៊ីហ្រ្វាខុម នៃប្រទេសអង់គ្លេស។ គាត់សរសេរសៀវភៅបានជាង២០ក្បាល មុនពេលគាត់បានទទួលមរណភាពក្នុងអាយុ៤៨ឆ្នាំ។
សៀវភៅ“ដូចដែលមនុស្សបានគិត”បានជះឥទ្ធិពលលើអ្នកនិពន្ធជាច្រើននាសម័យនោះដូជា Norman Vincent Peale, Earl nightingale, Denis Waltley និង Tony Robbins ស្នាដៃមួយក្បាល តូចរបស់ គាត់នេះ ត្រូវបានបកប្រែជាភាសា សំខាន់ៗចំនួនប្រាំ ដែលបានធ្វើអោយ អ្នករាប់លាន នាក់ទទួល ស្គាល់ថា ចក្ខុវិស័យរបស់ មនុស្សអាចក្លាយទៅ ជាការពិតបានតាមរយៈឥទ្ធិពលនៃគំនិត។
អារម្ភកថា

Post A Comment: