តើនូវសប្តាហ៍នេះមានអ្វីដែលរំជើបរំជួលនៅក្នុងសង្គមខ្មែរ ទាំងក្នុងប្រទេសនៅក្រៅប្រទេសខ្លះ? 

ទី១. ជំងឺចាស់គឺបញ្ហាជម្លោះដីធ្លីនៅក្នុងសង្គមខ្មែរដែលពេលនេះ បានក្លាយទៅជាជំងឺមហារីកទៅ​ហើយនោះ ក៏នៅតែ​បាន​កំពុងបន្តកើតមានជាហូលហែល ស្ទើរតែគ្រប់កន្លែង គ្រប់ដំបន់នៃផ្ទៃប្រទេស​កម្ពុជា។ សប្តាហ៍នេះជម្លោះដីធ្លីដែលសារពត៏មានចាប់អារម្មណ៏និងបានស្រងយកចំណង​ជើងដូចដូចជា៖
 ១. ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ព័ទ្ធ​គ្រឿងចក្រ​ក្រុមហ៊ុន​ឈូស​ដី
២. ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នៅ​ខេត្ត​ពោធិ៍សាត់​បារម្ភ​ពី​សុវត្ថិភាព
៣.​ សង្គម​ស៊ីវិល៖ ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​នៅ​កោះកុង​មិន​គោរព​ច្បាប់​កម្ពុជា
៤.​ ពលរដ្ឋ​បន្ទាយមានជ័យ​ស្នើ​ឲ្យ​អាជ្ញាធរ​ពិចារណា​គម្រោង​ដោះ​ដូរ​ដី​ឲ្យ​ក្រុមហ៊ុន
៥. អន្តរជាតិ​ជំរុញ​ឲ្យ​ធនាគារ​ពិភពលោក​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ខេត្ត​រតនគិរី
៦. សកម្មជន​និង​អ្នក​គាំទ្រ​បក្ស​ប្រជាជន​បិទ​ផ្លូវ​តវ៉ា​ទាមទារ​ប្លង់​កម្មសិទ្ធិ​ដីធ្លី
៧. កសិករក្រីក្រ​​ខ្លះ​នៅ​ក្នុង​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​គ្មាន​ដី​បង្កបង្កើន​ផល

ទី២. គឺការវិលត្រឡប់របស់លោក សម រង្សី ក្នុងដំណើរស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​នៅ​បរទេស​រយៈពេល ៣​សប្ដាហ៍ និងមកដល់ប្រទេសកម្ពុជា​វិញ នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​កុម្ភៈ។ ក្នុងការស្វែងរកការជួយគាំទ្រពីសហគមន៍អន្តរជាតិនេះ បន្ទាប់ពីមានបញ្ហាជាប់គាំងនយោបាយ មិនចុះសម្រុងគ្នាររវាង បក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន និង គណបក្សសង្គ្រោះជាតិ របស់លោក សម រង្សី និង គឹម សុខា។

ទី៣. បញ្ហាដែលក្តៅកគក់ផងដែលនោះគឺ អ្នកជាប់ឃុំទាំង ២១នាក់បានឈាន់ទៅដល់កំរិតអន្តរជាតិ នៅសប្តាហ៏នេះ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដទៃ​ទៀត រួម​ទាំង​សហជីព​​កម្មករ​អន្តរជាតិ​​​សរុប​ចំនួន ១២ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​​មនុស្ស ២១​នាក់ ដែល​រដ្ឋាភិបាល​បាន​​ចាប់​ដាក់​​គុក​កន្លង​មក​ជា​បន្ទាន់ និង​ដោយ​​ឥត​លក្ខខណ្ឌ។

 ទី៤. ការចាប់អារម្មណ៏ថ្មីមួយទៀតគឺការប្រមានធ្ងន់ៗរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះអ្នកប្រឆាំង "ថាមានបំណងយក ប្រទេស​កម្ពុជា ធ្វើ​ជា​​ចំណាប់​ខ្មាំង"។ ​ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ​រិះគន់ និង​ចាត់​ទុក​ថា លោក ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ​ទៅ​នឹង​ការ​គាប​សង្កត់​របស់​សហគមន៍​អន្តរជាតិ​ទៅ​វិញ​ ទេ។

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: