ស្វែងយល់ពីយុទ្ធសាស្ត្រ ទស្សនៈ ក្នុងរឿងសាមកុក

សាមកុក (ឬ នគរទាំងបី) ជារឿងភាគនិទានបុរាណរបស់ចិនដ៏ល្បីល្បាញ។ យោងតាមប្រវត្តិសាស្ត្រប្រទេសចិន នៅអំឡុងឆ្នាំ ១៨៤ ដល់ ២៨០ នៃរជ្ជកាលស្តេចហាន ក្រុមស្តេចត្រាញ់ និងមេទ័ពចិន បានប្រើល្បិចគ្រប់លទ្ធភាពដែលអាចធ្វើទៅបានក្នុងការធ្វើសង្គ្រាម ដើម្បីដណ្តើមទឹកដីគ្នាទៅវិញទៅមក។

បច្ចុប្បន្ន រឿងសាមកុកបានជ្រោតជ្រាបយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យកូនខ្មែរ ព្រោះរឿងភាគនេះបានបង្កប់នូវ ល្បិចយុទ្ធសាស្ត្រ របៀបប្រើមនុស្ស វិធីសាស្ត្រសង្គ្រាម និងការដឹកនាំទ័ព។ យុទ្ធសាស្ត្រក្នុងរឿង សាមកុក នេះភាគច្រើនជាល្បិចបំបែកបំបាក់ បំផ្លាញកម្ទេច និងការទិញទឹកចិត្តដៃគូប្រឆាំងរបស់ខ្លួន។

ដូចនេះ ដើម្បីជាប្រយោជន៍ក្នុងការក្រេបយកចំណេះដឹងពីរឿងភាគ សាមកុក និងដើម្បីជ្រើសយកទស្សនៈល្អៗ ខ្ញុំនឹងចំណាយពេលខ្លះដើម្បីប្រមូលផ្តុំគំនិត និងទស្សនៈក្នុងរឿងនេះ ដើម្បីរួមចំណែកចែករំលែកជាគ្រឿងប្រដាប់បញ្ញាស្មារតី និងបង្កើនចំណេះដឹងថ្មីៗផងដែរ។

សូមបញ្ជាក់ថា៖ ការធ្វើនេះមិនមែនដើម្បីការឈ្លក់វង្វេង ឬប្រៀបធៀបខ្លួនទៅនឹងតួអង្គណាមួយនៃសាច់រឿងនេះទេ គឺគ្រាន់តែចង់ស្រង់យកនូវគំនិតទស្សនៈប៉ុណ្ណោះ។ សូមអរគុណ!



រឿងសាមកុក (នគរបី)

បញ្ជាក់៖ ក្នុងសាច់រឿងខាងលើនេះមានភាពល្អិតល្អន់ខ្លាំងណាស់ ទាំងយុទ្ធសាស្ត្រ ល្បិចកល និងការប្រើមនុស្ស។ ដូច្នេះសមត្ថភាពរបស់ខ្ញុំបាទមិនអាចធ្វើការអត្ថាធិប្បាយបានល្អឥតខ្ចោះនោះទេ តែដោយភាពចង់ចេះចង់ដឹង ក៏ធ្វើការសិក្សាកត់ត្រាតិចតួចទៅតាមអ្វីដែលខ្លួនអាចធ្វើបាន គួរពុំគួរ សូមអភ័យទោស។

Post a Comment