មានរឿងពិតមួយដំណាលថាមានឪពុកម្នាក់ចិញ្ចឹមកូនប្រុសក្រោយពីប្រពន្ធ​ ស្លាប់ចោល​តាំង​ពីកូន​បានអាយុ៥ឆ្នាំ។ ឪពុកប្រឹងចិញ្ចឹមកូនយ៉ាងលំបាករកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកតស៊ូ ចិញ្ចឹម​កូនរហូតបានឲ្យកូនចូលរៀនចប់បរិញ្ញប័ត្រ ថ្ងៃមួយឪពុកបានសួរកូនប្រុសដោយងឿងឆ្ងល់​ព្រោះតែឃើញកូនប្រើរបស់ប្លែកៗថា កូនអានេះហៅអី កូនក៏ប្រាប់ថា គេហៅកុំព្យួទ័រ។

ដោយហេតុថាខ្លួនចាស់ មិនដែលឃើញរបស់ប្លែកៗ សួរហើយមិនបានប៉ុន្មានម៉ោងផងក៏ភ្លេចទៅវិញបាត់ បន្ទាប់មកសួរកូនម្តងហើយម្តងទៀត ដល់សួរលើកទី៣កូនស្រែកកំហក​ដោយ​សម្លែងខ្លាំងៗថា ខ្ញុំប្រាប់ពុកឯងច្រើនដងហើយមេចមិនចាំ សួរនេះសួរ!!! រកតែធ្វើការអីមិនបាន។

ឮកូនគេកំហកដាក់បែបនេះហើយ គាត់ក៏ដើរចេញទៅអង្គុយសម្រក់ទឹកភ្នែកតែម្នាក់​ឯងក្បែរ​ចង្រ្កាន​បាយ មួយសន្ទុះក្រោយមក កូនក៏ឃ្លានបាយ រកមើលឪពុកឲ្យដួសបាយឲ្យមិនឃើញ គេក៏ដើរ​ទៅចង្រ្កាន ស្រាប់តែឃើញឪពុកកំពុងពួនយំ រួចសួរថា ហេតុអីពុកយំ?
វគ្គទី៣៖ កូនកុំកំហកដាក់ពុក

ឪពុកបានឆ្លើយថាកាល​កូន​នៅតូចកូនសួរអ្វីមួយដល់ពុកមិនតិចជាង៥ដងទេ សួររហូតដល់កូនចាំ ពុកសប្បាយចិត្តនឹងប្រាប់កូនគ្រប់បែបយ៉ាង ពុកមិនដែលធុញនឹងសំនួររបស់កូនម្តងណាឡើយ ពុកបន់ឲ្យតែកូនសួរពុករាល់ថ្ងៃ ពុកនឹងបានបង្ហាត់បង្រៀនកូន និយាយរួចគាត់ក៏ស្ទុះទៅដួសបាយឲ្យកូន។

ពុក! ថ្វីត្បិតពុកមិនបាននៅមើលថែកូន ពុកបានស្លាប់ចោលកូនតាំងពីកូនអាយុបាន៧ឆ្នាំ តែកូនស្រឡាញ់ពុក កូននឹកពុករហូត កូនចង់មានពុកហៅនឹងគេ កូននឹងធ្វើជាកូនល្អរបស់ពុក មិនធ្វើដូចកូនក្នុងរឿងដែលកូនកំពុងនិទាននេះទេ។ សូមឲ្យកូនបានកើតជាកូនពុកទៀតណាពុកណា!
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: