១.​ ពុលស្រា វង្វេងភ្លេចស្មារតី  ពុលស្រី វង្វេងភ្លេចភរិយា  ពុលល្បែងពាលា វង្វេង​ភ្លេចកិច្ចការ ពុលដុល្លា វង្វេងភ្លេចអ្នកក្រតូចតាច  ពុលអំណាច វង្វេងមិនខ្លាចច្បាប់។
 

២. អ្នកចេះ​ពី​រៀន​​មាន​​ក្បួន​ការ​ពារ​ខុស​ ជន​ពាល​គ្មានរៀន​​អ្វី​ទាំង​អស់​ អាង​តែជម្លោះ​​ កម្លាំង​បាយ ។​ ជន​ពាល​មាន​អំណាច​ កាន់​ចិត្ត​កាច​គ្មានស្រ​ណោះ​​ស្តាយ​​ ទោះ​ជា​បាត់បង់​​ទាំង​ជាតិ​ម្តាយ​​មាតុ​ប្រទេស ​ក៏​មិន​​ខ្វល់​ដែរ​ពី​អនាគត ឲ្យ​តែ​ពាល​រក្សាបាន​អំ​ណាច ។
 

៣. កុំខឹងពេលក្រ  កុំល្អពេលមាន កុំប្តឹងពេលគ្មាន កុំហ៊ានពេលអត់ កុំជ្រើមពេល​ជ្រូល កុំ​ឈួលពេល​ព្រាត់ កុំ​ក្បត់​ពេលខ្សត់​ កុំស្បថពេលទាល់។ 
 

៤. ទូកអាចលិចបានដោយសាររន្ធតូចៗ  ដែលធ្លុះធ្លាយ ឯប្រទេសមួយអាចលិចលង់​បានដោយ​សារប្រជាពលរដ្ខ​ម្នាក់ៗ នាំគ្នា​សង្ងំដេកយកតែសុខរៀងៗខ្លួន។
 

៥. នគរ​ថ្កើងប្លែក សប្បាយតែភ្នែក ក្នុង​ចិត្ត​រងកម្ម កូន​ប្រុស​បណ្តាច់ កុំភ្លេច​បណ្តាំ កប្បាស​សូត្រ​ថ្នាំ ត្រីមាំងលែងថោក ។ ដូងស្លា​អំពៅ អំបិល​ស្ករ​ស្រូវ មាន​ទៅមានមក មាន​ចុះ​មានឡើង រាស្រ្ត​យើងល្មមរក ល្ម​មរេលៃលក គួរយកគួរខាន។
 

៦. ការរកឃើញដ៏អស្ចារ្យ គឺការរកឃើញ ផាពល្ងង់ របស់ខ្លួន ព្រោះវាជារបំាង​នៃចំណេះដឹង។
 

៧. ខ្ញុំសុខចិត្ត ស្តាប់គេជេ ក៏មិន​ចង់ស្តាប់​អ្នកនិយាយ ផ្អែមល្ហែម ធ្វើពុត​ជាមនុស្សល្អដែល -ឆាវឆាវ
    «តើមនុស្សចិត្តក្លាហាន និង មនុស្សល្ងង់ មានលក្ខណះស្រដៀងគ្នា ដែរ​រឺទេ?»

    ចម្លើយ របស់ ពិជ័យសង្គ្រាម គឺមានដូចខាងក្រោមនេះ ដែលវាគ្រាន់តែជាជ្រុងមួយ នៃ គំនិតទាំងឡាយតែប៉ុណ្ណោះ ៖

១. មនុស្សចិត្តក្លាហាន៖ តាមដែល អារីស្តូត គាត់យកសម្តីរបស់គ្រូគាត់ គឺ សូក្រាត មកបង្រៀនទស្សនៈវិជ្ជាខាងសង្គ្រាមថ្វាយ ព្រះអង្គម្ចាស់ អាឡិចហ្សង់ ដែលជាសិស្សរបស់គាត់នោះ មានជាសេចក្តីថា « ... ភាពក្លាហាន ជាវិទ្យាសាស្ត្រ ... »។
 

២. មនុស្សល្ងង់៖ មិនមានវិទ្យាសាស្ត្រក្នុងខ្លួន ឬ មានតិចតួច ដែលគេមិនរាប់ថាមាន។ មនុស្សល្ងង់ ភាគច្រើនតែធ្វើតាមសភាវគតិ បើគាត់ធ្វើតាមបែបវិទ្យាសាស្ត្រ ក៏ដោយសារ សភាវគតិ នៃ ការធ្វើតាមគេ ឬ តាមការបញ្ជា ឬ ព្រោះផលប្រយោជន៍តែប៉ុណ្ណោះ។
 

ដោយសារ សភាវគតិ មនុស្ស «ហ៊ាន» ធ្វើអ្វីមួយតាមទម្លាប់ពីធម្មជាតិ កំណើត តែដោយសារ វិទ្យាសាស្ត្រ ចេះគិតគូរ អំពី គុណសម្បត្តិ និង គុណវិបត្តិ ឬ បរាជ័យ និង ជោគជ័យ ឬ ស្គាលខ្លួនឯង និង ស្គាល់ដៃគូប្រជែង នាំឲ្យមនុស្សបណ្តុះ «សេចក្តីក្លាហាន» ទោះជាដឹងខ្លួនឬ មិនដឹងខ្លួនថា គេបានធ្វើតាមបែបវិទ្យាសាស្ត្រក៏ដោយ។ មេទ័ព ត្រូវចេះបណ្តុះសេចក្តីក្លាហានឲ្យមានក្នុងខ្លួនកូនទាហាន តាមនយោបាយរបស់ខ្លួន (នយោបាយ ក៏ជាវិទ្យាសាស្ត្រដែរ)។
សេចក្តីក្លាហាន ធ្វើឲ្យមនុស្ស «ហ៊ាន» ដោយ គិតគូរតាមបែបវិទ្យាសាស្ត្រ។
 

សភាវគិត ក៏ធ្វើឲ្យមនុស្ស «ហ៊ាន» ដែរ។ ការដែលគេ «ហ៊ាន» វានាំដល់ការប្រកួតប្រជែង ឬ ការប្រយុទ្ធ។
បើនិយាយមួយបែបទៀត៖​ គេតែងនិយាយថា៖ សត្វខ្លា «ហ៊ាន» ខាំសម្លាប់មនុស្ស។
គេតែងនិយាយថា៖ មនុស្សស្រវឹង «ហ៊ាន» និយាយពីអាថ៌កំបាំងរបស់ខ្លួន។
គេតែងនិយាយថា៖ វីរបុរស មានភាពក្លាហាន ដោះស្រាយបញ្ហា ចូលប្រយុទ្ធ ដណ្តើមយកជ័យ។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: