អាណិតខ្លួនឯង

កំណាព្យ "នឹកឡើងកាលណា" ស្នាដៃនិពន្ធដោយលោក គង់ ពេជ្រ៖ រៀបរាប់ពីអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមនៅភូមិបាក់ព្រា និងការបែកគ្នាទាំងអាល័យ។
អាណិតខ្លួនឯង
“ នឹកឡើងកាលណា I- នឹកឡើងកាលណាឳរាអំពល់ ចង់បាននិមលមកថ្នាក់ថ្នមថែ តើធ្វើម្តេចទៅបានរូបមាសស្នេហ៍? អូនខ្ពស់ដូចខែនៅលើមេឃា។ II- អូនល្អទាំងអស់ឥតទាស់ត្រង់ណា ដូចទេពធីតាពីឋានសួគ៌ា បានជួបអូនម្តងនៅភូមិបាក់ព្រា ញ៉ាំបាយជុំគ្នានៅផ្ទះពាលពៅ។ R- អនុស្សាវរីយ៍បងចាំមិនភ្លេច សូរិយារៀបលិចជាមួយឆោមឆ្លៅ ចរចាផ្តោះផ្តងនៅក្រោមដើមថ្កូវ អស់ទុក្ខហ្មងសៅសប្បាយម្ល៉េះទេ។ VI- មិនយូរប៉ុន្មានយើងក៏បែកគ្នា ព្រោះម្តាយពុំងារគាត់ចិត្តរារេ បំបែករូបអូនទៅនៅស្រុកគេ លាហើយមាសស្នេហ៍លាទាំងអាល័យ។ ” ភ្នំពេញ៖ ថ្ងៃសុក្រ ទី ៣១ ខែឧសភា ឆ្នាំ ២០១៣ និពន្ធដោយលោក៖ គង់ ពេជ្រ (KP)