អាថ៌កំបាំង Dark Psychology៖ សម្លឹងភ្នែកដើម្បីគ្រប់គ្រងចិត្តមនុស្ស

ស្វែងយល់ពីអាថ៌កំបាំងនៃ Dark Psychology Eye Contact និងរបៀបដែលការសម្លឹងភ្នែកអាចប៉ះពាល់ដល់អារម្មណ៍ និងចិត្តរបស់មនុស្ស។ រៀនបច្ចេកទេសងាយៗសម្រាប់ការប្រាស្រ
Dark Psychology Trick!

👁️ អាថ៌កំបាំងនៃការសម្លឹងភ្នែកបែប Dark Psychology
(Dark Eye Contact Secrets
)

តើអ្នកដឹងទេថា កែវភ្នែកយើងគឺជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងការប្រាស្រ័យទាក់ទង? មនុស្សភាគច្រើនយល់ថាការសម្លឹងភ្នែកគ្រាន់តែជាការអ្នក្ហាញភាពស្មោះត្រង់ ប៉ុន្តែក្នុងពិភពចិត្តសាស្ត្រ ការសម្លឹងភ្នែកគឺជា "សមរភូមិស្ងាត់ស្ងៀម" ដែលកំណត់ថាអ្នកណាជាអ្នកដឹកនាំ និងអ្នកណាជាអ្នកដើរតាម។ ថ្ងៃនេះ ខ្ញុំនឹងបកស្រាយពីបច្ចេកទេសសម្លឹងដោយប្រើភ្នែក ៧ យ៉ាងដែលជួយឱ្យលោកអ្នកក្លាយជាមនុស្សមានអំណាច និងភាពទាក់ទាញបំផុត។
1
ការរក្សាការសម្លឹងឱ្យយូរជាងធម្មតាបន្តិច

នៅពេលអ្នកសម្លឹងភ្នែកនរណាម្នាក់ សូមសាកល្បងរក្សាការសម្លឹងនោះឱ្យបានយូរជាងធម្មតាតែ ១ វិនាទីប៉ុណ្ណោះ។ នៅពេលការសន្ទនាចប់ ឬពេលដែលអ្នកត្រូវងាកចេញ សូមកុំប្រញាប់ងាកចេញភ្លាម។

💡 ហេតុផលចិត្តសាស្ត្រ៖ ការរក្សាការសម្លឹងលើសតែ ១ វិនាទីនេះ ទៅកាន់ដៃគូសន្ទនាថា អ្នក នោះអ្នកនិង "មិនខ្លាច" គេឡើយ។ មនុស្សភាគច្រើនមានអារម្មណ៍អន្ទះអន្ទែង ហើយងាកភ្នែកចេញមុន។ ប្រសិនបើអ្នកជាអ្នកងាកចេញក្រោយគេ អ្នកគឺជាអ្នកឈ្នះក្នុងសមរភូមិផ្លូវចិត្តនេះ។
2
ការបិទបើកភ្នែកឱ្យយឺតជាងធម្មតា

វាហាក់ដូចជាចម្លែក ប៉ុន្តែសាកល្បងកាត់បន្ថយការបិទបើកភ្នែក (Blink) ឱ្យនៅតិចបំផុត ឬយឺតបំផុតតាមដែលអាចធ្វើបាន។

💡 ហេតុផលចិត្តសាស្ត្រ៖ ការបិទបើកភ្នែកញឹកញាប់ពេក អ្នកបង្ហាញពីភាពភ័យខ្លាច ភាពតានតឹង ឬភាពមិនច្បាស់លាស់លើខ្លួនឯង។ ផ្ទុយទៅវិញ ការបិទបើកភ្នែកយឺតៗ អ្នកបង្ហាញពីភាពស្ងប់ស្ងាត់ និង "អំណាច" (Authority)។ វានឹងធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាអ្នកកំពុងគ្រប់គ្រងស្ថានភាពទាំងស្រុង ហើយពួកគេនឹងចាប់ផ្ដើមអោនលំទោនមករកអ្នកដោយមិនដឹងខ្លួន។
3
សម្លឹងចំថ្ងាស ជំនួសឱ្យការសម្លឹងភ្នែក

ប្រសិនបើអ្នកចង់ឱ្យនរណាម្នាក់មានអារម្មណ៍ថាអ្នកមានអំណាចលើសគេ ឬចង់ឱ្យគេស្តាប់អ្នកដោយយកចិត្តទុកដាក់បំផុត សូមសម្លឹងទៅចំ "កណ្ដាលថ្ងាស" របស់គេ (ចន្លោះចិញ្ចើមឡើងលើបន្តិច)។

💡 ហេតុផលចិត្តសាស្ត្រ៖ ពួកគេនឹងមិនដឹងខ្លួនថាអ្នកកំពុងសម្លឹងថ្ងាសគេឡើយ ប៉ុន្តែគេនឹងមានអារម្មណ៍ថា "ត្រូវបានគេតាមដាន ឬត្រូវបានគេពិនិត្យ" យ៉ាងដិតដល់។ វានឹងអបង្ខំឱ្យគេត្រូវអង្គុយឱ្យត្រង់ខ្លួន ហើយចាប់ផ្ដើមនិយាយរកអ្នកដោយការគោរព និងយកចិត្តទុកដាក់ជាងមុន។
4
បច្ចេកទេសត្រីកោណ (Triangle Gaze Trick)

នេះគឺជាវិធីបង្កើនភាពទាក់ទាញដូចមេដែក។ អ្នកត្រូវប្រើលំដាប់លំដោយនៃការសម្លឹង៖ ភ្នែកឆ្វេង > មាត់ > ភ្នែកស្តាំ រួចត្រឡប់មកភ្នែកវិញ។

💡 ហេតុផលចិត្តសាស្ត្រ៖ ការសម្លឹងបែបត្រីកោណនេះ បង្កើតឱ្យមានអារម្មណ៍ជិតស្និទ្ធ និងការទាក់ទាញខាងផ្លូវចិត្តយ៉ាងខ្លាំង។ វាមិនត្រឹមតែធ្វើឱ្យគេមានអារម្មណ៍ថាអ្នកកំពុងស្ដាប់គេយ៉ាងដិតដល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏និងបង្កើននូវ "ភាពម៉ាញេទិក" (Magnetic Presence) ដែលធ្វើឱ្យគេមិនអាចដកចិត្តពីអ្នកបាន។
5
ការផ្ដាច់ការសម្លឹងដោយចេតនា ដើម្បីបង្កើតភាពតានតឹង

កុំសម្លឹងរហូតដោយគ្មានការឈប់ឈរ។ ចូរផ្ដាច់ការសម្លឹងដោយចេតនានៅពេលដែលស្ថានភាពកំពុងឡើងកម្ដៅ ឬតានតឹង រួចហើយសម្លឹងត្រឡប់ទៅវិញយ៉ាងលឿន (Lock Back In)។

💡 ហេតុផលចិត្តសាស្ត្រ៖ ការធ្វើបែបនេះគឺដើម្បីបង្កើត "ភាពតានតឹងដែលចង់ដឹង" (Tension)។ នៅពេលអ្នកងាកចេញ អ្នកកំពុងដកថាមពលចេញពីគេមួយភ្លែត ហើយនៅពេលអ្នកសម្លឹងទៅវិញ អ្នកគឺជាអ្នកគ្រប់គ្រង (In Control) លើអារម្មណ៍របស់គេ។
6
ការស្រលៀងភ្នែក ឬធ្វើភ្នែកព្រឹមៗបន្តិច (Subtle Squint)

សាកល្បងធ្វើភ្នែកព្រឹមៗ (ពង្រួញភ្នែកអោយតូចបន្តិច) នៅពេលអ្នកកំពុងស្ដាប់គេនិយាយ ឬនៅពេលចង់បញ្ជាក់ពីចំណុចអ្វីមួយ។

💡 ហេតុផលចិត្តសាស្ត្រ៖ ការធ្វើបែបនេះផ្ដល់សញ្ញាថា អ្នកកំពុង "វិភាគ" ឬ "វាយតម្លៃ" ពួកគេ។ វាមានឥទ្ធិពលដូចជាការកាត់ក្ដីដោយស្ងៀមស្ងាត់។ ពួកគេនឹងមានអារម្មណ៍ថា អ្នកកំពុងសម្លឹងធ្លុះដល់ចិត្តរបស់គេ ហើយគេនឹងមិនហ៊ាននិយាយភូតភរ ឬធ្វើអ្វីផ្ដេសផ្ដាសនៅចំពោះមុខអ្នកឡើយ។
7
ការធ្វើតម្រាប់តាមចង្វាក់បិទបើកភ្នែក (Mirroring Blink Rate)

បន្ទាប់ពីសន្ទនាគ្នាបានពីរបីនាទី សូមព្យាយាមបិទបើកភ្នែកឱ្យត្រូវតាមចង្វាក់ដែលដៃគូសន្ទនារបស់អ្នកកំពុងធ្វើ។

💡 ហេតុផលចិត្តសាស្ត្រ៖ នេះគឺជាបច្ចេកទេសបង្កើត "ទំនាក់ទំនងក្នុងចំណងផ្លូវចិត្ត បែបជិតស្និទ្ធ" (Subconscious Rapport)។ នៅពេលអ្នកធ្វើអ្វីមួយដូចគេ គេនឹងមានអារម្មណ៍ថាអ្នកគឺជាមនុស្ស "ក្រុមតែមួយ" ឬមានចំណុចដូចគ្នា។ វានឹងធ្វើឱ្យគេមានអារម្មណ៍កក់ក្ដៅ និងទុកចិត្តអ្នកកាន់តែខ្លាំងដោយគ្មានហេតុផល។

Post a Comment