អាណិតខ្លួនឯង

កំណាព្យ "នឹកឡើងកាលណា" ស្នាដៃនិពន្ធដោយលោក គង់ ពេជ្រ៖ រៀបរាប់ពីអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមនៅភូមិបាក់ព្រា និងការបែកគ្នាទាំងអាល័យ។

នឹកឡើងកាលណា

I- នឹកឡើងកាលណាឳរាអំពល់

ចង់បាននិមលមកថ្នាក់ថ្នមថែ

តើធ្វើម្តេចទៅបានរូបមាសស្នេហ៍?

អូនខ្ពស់ដូចខែនៅលើមេឃា។

II- អូនល្អទាំងអស់ឥតទាស់ត្រង់ណា

ដូចទេពធីតាពីឋានសួគ៌ា

បានជួបអូនម្តងនៅភូមិបាក់ព្រា

ញ៉ាំបាយជុំគ្នានៅផ្ទះពាលពៅ។

R- អនុស្សាវរីយ៍បងចាំមិនភ្លេច

សូរិយារៀបលិចជាមួយឆោមឆ្លៅ

ចរចាផ្តោះផ្តងនៅក្រោមដើមថ្កូវ

អស់ទុក្ខហ្មងសៅសប្បាយម្ល៉េះទេ។

VI- មិនយូរប៉ុន្មានយើងក៏បែកគ្នា

ព្រោះម្តាយពុំងារគាត់ចិត្តរារេ

បំបែករូបអូនទៅនៅស្រុកគេ

លាហើយមាសស្នេហ៍លាទាំងអាល័យ។


ភ្នំពេញ៖ ថ្ងៃសុក្រ ទី ៣១ ខែឧសភា ឆ្នាំ ២០១៣

និពន្ធដោយលោក៖ គង់ ពេជ្រ (KP)

Post a Comment